Sugar Baby | Ch20

754 33 2
                                    

Ep20 : ម្សិលមិញឯងចង់របស់គេហើយ មែនទេ?

ទៅដល់បន្ទប់ទឹក ហូស៊ុកខលទៅយ៉ុនហ្គី ដើម្បីប្រាប់រឿងនេះ ព្រោះគេមិនដឹងថាគួរនិយាយវាជាមួយអ្នកណាទេ ពេលនេះគេចង់ស្ទុះទៅហើយ។

«បងប្រុសធំ» អាល្អិតមិនបានចាំអារម្មណ៍ ឬប្រុងប្រយត្ន័ខ្លាំងឡើយ ដោយសារតែថ្មើនេះបុគ្គលិកចេញទៅដល់ហើយ នៅសល់តែគេនិងនាយតែប៉ុណ្ណោះ។

( ចេញហើយឬនៅហ្ហឹម? ចាំបងទៅទទួលក៏បានណា ) យ៉ុនហ្គីបានដឹងរឿងនេះពីអង្គរក្សផ្ទាល់ខ្លួនរបស់ហូស៊ុក ដែលខលផ្តល់ដំណឹងឲ្យគេ។

«នៅទេបង ទាល់តែម៉ោងប្រាំពីរ ខ្ញុំខលទៅនិយាយពីរឿងជុងគុកគី ពេលនេះអាពៅនៅជេជូជាមួុយជីមីន» ហូស៊ុក

( ជេជូ? ក្រែងថាDateធម្មតាហីស៊ុក? ) អ្នកជាបងសួរដោយសំឡេងភ្ញាក់ផ្អើលជាខ្លាំង។

«គឺអាពៅទាក់ទងមកប៉ុន្មានម៉ោងមុន តែឥឡូវខ្ញុំទាក់ទងទៅគេមិនបានទេ ខ្ញុំបារម្ភណាស់បងប្រុស» ហូស៊ុក

( ហេតុអីទើបតែខលប្រាប់បង អាកូនកំប្រុក? ) យ៉ុនហ្គី

«សូមទោស...ខ្ញុំរវល់តែបារម្ភពីអាពៅពេក ហើយថេយ៉ុង គីមប្រើនេះប្រើនោះ រករឿងខ្ញុំរហូត ទើបខ្ញុំភ្លេចខលប្រាប់បងទៅ ឥឡូវយើងគិតយ៉ាងម៉េចទៅបងប្រុសធំ?» គេបារម្ភពីប្អូនឡើងចង់យំទៅហើយ ខ្លាចមានរឿងអីមិនល្អកើតឡើងលើប្អូនប្រុសជាទីស្រលាញ់ ដោយសារតែទាក់ទងមិនបាន។

( រឿងមកដល់ពេលនេះហើយ ធ្វើអីក៏មិនកើតដែរអាកូនកំប្រុក មានតែចាំអាពៅទាក់ទងមក ឯងចេញម៉ោងប្រាំពីរហ្ហេស? ចាំបងទៅយកឯង ) យ៉ុនហ្គី

«បាទ» ហូស៊ុក

( អូខេ...រំងាប់អារម្មណ៍ទៅណា កូនទន្សាយរបស់ពួកយើងនឹងមិនអីទេ ) យ៉ុនហ្គី

«សង្ឃឹមចឹងទៅចុះបង» និយាយទូរសព្ទ័ជាមួយអ្នកបងរួច អាល្អិតត្រឡប់ទៅបន្ទប់ធ្វើការរបស់នាយវិញ។ ចូលទៅដល់ឃើញនាយអង្គុយធ្វើការធម្មតា។

«លេខាមីន» ថេយ៉ុង

«បាទ» ហូស៊ុក

«លើកមុនយើងភ្លេចសួរ មានបងប្អូនឬអត់? ក្នុងក្រដាសCvមិនបានបញ្ជាក់» សុខៗនាយស្រាប់តែសួរនាំពីរឿងនេះ ធ្វើឲ្យអាល្អិតចម្លែកចិត្ត តែអ្វីដែលសំខាន់គឺគេមិនបានចាំថាក្នុងCv យ៉ុនហ្គីសរសេរដាក់យ៉ាងម៉េចទេ ដល់ពេលនាយសួរចឹង គេគាំងតែម្តង។

Sugar baby Where stories live. Discover now