Ep17 : ប្រាកដប្រជា
ជីនស្នាក់នៅជាមួយយ៉ុនហ្គីជាច្រើនថ្ងៃ រហូតទាល់ តែRutរបស់យ៉ុនហ្គីអស់។ ប៉ុន្មានថ្ងៃមកនេះ ទូរសព្ទ័របស់គេបិទរហូត ហើយគេក៏មិនបានខ្វល់ខ្វាយ ឬខ្លាចអ្នកណាទាក់ទងមក ប្តឹងពីការបាត់ខ្លួនរបស់គេដែរ ព្រោះអ្នកបម្រើនៅផ្ទះ សាំជាមួយទម្លាប់បាត់ពីផ្ទះរបស់គេទៅហើយ។
ដៃស្រឡូនទាំងសងខាងដាក់នៅលើស្មានាយ ខ្លួនអង្គុយនៅលើតុដែលនាយនៅឈរជ្រែកប្រឡោះជើង ថើបញាំញីត្រង់ក។
«ល្ងាចនេះ ខ្ញុំត្រូវទៅផ្ទះ» សំឡេងតូចឮខ្សៀវៗចេញពីបបូរមាត់ហើមតូចពណ៌ក្រហមឆ្អៅ លាយឡំជាមួយសំឡេងថ្ងូរល្វើយតិចៗ។
«នៅមួយយប់ទៀតមិនបានទេហ្ហេស?» មុខសង្ហាងើបចេញពីប្រឡោះក សខ្ចីដែលពេលនេះមានស្នាមក្រហមជាច្រើនកន្លែង ហាក់ដូចជាមិនទាន់ចង់ឲ្យនាយតូចទៅផ្ទះវិញទាល់តែសោះ។
«ច្រើនថ្ងៃហើយ ស្អែកខ្ញុំត្រូវទៅរៀនទៀត» ជីន
«ចាំយើងជូនទៅ» យ៉ុនហ្គី
«ខ្ញុំទៅខ្លួនឯងបាន..» គេឆ្លើយដូច្នេះ ដោយសារតែគេមិនចង់ឲ្យយ៉ុនហ្គីស្គាល់កន្លែងដែលគេស្នាក់នៅឡើយ ហើយនេះជាទម្លាប់ដែលគេតែងតែបដិសេធ រាល់ពេលនាយសុំជូនទៅផ្ទះ ក៏ព្រោះតែបើនាយឃើញផ្ទះរបស់គេហើយ ប្រាកដជាសួរគេថា គេជាអ្នកណាជាពុំខាន។
«តាមចិត្ត ប៉ុន្តែ..» នាយលោរទៅថើបបបូរមាត់តូចជំនួសពាក្យសម្តី ដោះអាវលើខ្លួនតូចចេញ ហើយលើកខ្លួនតូចឡើយនាំទៅបន្ទប់ទឹកជាមួយ។
ពួកគេងូតទឹកជាមួយគ្នា ពេលរួចរាល់ក៏ទៅស្លៀកពាក់ ហើយគេងយកកម្លាំង។
ល្ងាច ជីនត្រឡប់ទៅផ្ទះវិញ គេគិតថាទៅដល់នឹងគេងបន្ត យកកម្លាំងទៅរៀនស្អែក ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ ពេលទៅដល់ផ្ទះក៏ឃើញវត្តមានឪពុកនៅទីនេះ។
«ប៉ុន្មានថ្ងៃនេះឯងបាត់ទៅណា?» លោកគីម
«ហេតុអីប៉ានៅទីនេះ?» ជីនសួរបកទៅឪពុកវិញ។
«យើងគួរឯងថា ប៉ុន្មានថ្ងៃនេះឯងបាត់ទៅណា?» គាត់ដើរទៅរកគេ មុននឹងស្រឡាំងកាំងពេលធុំក្លិនAlpha និងឃើញស្នាមក្រហមនៅត្រង់ករបស់ជីន។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________