Ep18 : ជេជូ
ទម្រាំតែអាហារថ្ងៃត្រង់បានបញ្ចប់ នាយទាំងពីរបំបែកគ្នា ជុងគុកគីនិងហូស៊ុក ម្នាក់ៗតឹងទ្រូងស្ទើរស្លាប់ ព្រោះចេះតែខ្លាចAlphaទាំងពីរនេះចាប់ពិរុទ្ធបាន។
«ពួកយើងទៅណាបន្ត?» ជុងគុកគីសួរ ក្រោយពេលនាយបើកបរចេញពីភោជនីយដ្ឋានបានឆ្ងាយគួរសម។
«ឯងចង់ទៅណា?» ជីមីន
«ខ្ញុំមិនដឹងទេ» អាល្អិតឆ្លើយតិចៗ ព្រោះក្នុងខួរក្បាលរបស់គេពេលនេះគឺទទេស្អាត នឹកអីមិនលេចទេ។
«ខ្ញុំនាំឯងទៅរកកន្លែងបន្ធូលអារម្មណ៍ទៅចុះ» ជីមីន
«ទៅណាទៅ?» ភ្នែកមូលក្រឡង់បើកឡង់ៗមើលទៅមុខសង្ហា ដែលកំពុងមើលផ្លូវ។
«ទៅដល់ឯងនឹងដឹងដោយខ្លួនឯង» នាយបន្ថែមល្បឿន បើកសំដៅទៅទិសដៅដែលខ្លួនបានគ្រោងទុករួចរាល់។ ឡានបើកទៅដល់ព្រលានយន្តហោះឯកជន ដែលមានកូនចៅចាំទទួលជាការស្រាច់នៅទីនោះ។
«ចុះមក» ជីមីនបោះដៃឲ្យកាយតូចចាប់ ក្រោយពេលចេញពីក្នុងឡានមកបើកទ្វាឲ្យ។ ភ្នែកមូលក្រឡង់បើកធំៗ ជាមួយទឹកមុខភ្ញាក់ផ្អើល លើកដៃយឺតៗដាក់លើដៃAlpha ទាំងនៅមិនទាន់ប្រមូលស្មារតីមកវិញ ពេញលេញនៅឡើយ។
«តោះ» កាយតូចទៅតាមការដឹកដៃ ដើរឡើងយន្តហោះជាមួយនាយ។ នេះនាយរៀបចំទុកមុនមែនទេ? គ្រាន់តែចំណាយពេលនៅជាមួយគ្នា ដាក់ទុនច្រើនយ៉ាងនេះឬ?
«ពួកយើងទៅណាទៅ? ជីមីន» Omegaតូចសូរម្តងទៀត គេចង់ដឹងណាស់ថា នាយនាំគេទៅណា។
«ជេជូ ពួកយើងនឹងទៅលេងនៅមាត់ឆ្នេរ វានឹងធ្វើឲ្យឯងបាត់តប់ប្រម៉ល់រឿងរៀនខ្លះ» ជីមីន
«លោកធ្វើដើម្បីខ្ញុំច្រើនពេកទេដឹង? ជីមីន» ជុងគុកគីនិយាយតិចៗមើលទៅមុខសង្ហា។ ជីមីនឱនទៅជិត ហើយហាស្តីតិចៗល្មមអាល្អិតស្តាប់ឮ ព្រមទាំងឆ្មក់ថើបបបូរមាត់តូចបានមួយខ្សឺតផង មុននឹងងើបឈរត្រង់ខ្លួន ដើរទៅកន្លែងអង្គុយ។
«មិនច្រើនទេ ខ្ញុំអាចឲ្យឯងច្រើនជាងនេះទៅទៀត»
កាយតូចស្រឡាំងកាំង ថ្ពាល់ក្រពុំចាប់ផ្តើមភាយចំហាយក្តៅតិចៗ ឡើងក្រហមព្រាលៗ។ ស្នាមថើបគ្រាដំបូងរបស់គេ ត្រូវនាយឆក់យកបាត់មិនបានប៉ុន្មានវិនាទី។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________