Ep4 : បន្ទប់ថ្មី
ស្អែកឡើង / សកលវិទ្យាល័យ..
«គូ.. ខ្ញុំរកបន្ទប់ឲ្យឯងបានហើយ» ជីន យកដំណឹងល្អមកប្រាប់ទាំងញញឹមពព្រាយ ខណៈដែលដាក់ខ្លួនអង្គុយកៅអីរបស់ខ្លួន។ ពួកគេមិនត្រឹមជាមិត្តសម្លាញ់គ្នាទេ ក៏ជាមិត្តរួមតុជាមួយគ្នាដែរ។
«ពិតមែនឬ?» ជុងគុកគី សួរទាំងរំភើប។ ជីន ងួកក្បាលតិចៗ..
«អឹម.. ខ្ញុំបានណាត់ជាមួយម្ចាស់អគារថាថ្ងៃនេះពេលចេញពីរៀន នឹងទៅមើល.. ឯងទៅមើលសិនទៅ គូ.. បើពេញចិត្តសឹមព្រមព្រៀងជាមួយម្ចាស់អគារណា» ជីន
«អរគុណណា ជីន.. មែនហើយ ពេលចេញពីមើលបន្ទប់ ជីន អាចនាំខ្ញុំនិង បងប្រុសខ្ញុំទៅ ផ្សារម្តុំនេះបានទេ? ខ្ញុំចង់ទិញរបស់មួយចំនួនទុកដាក់ផ្ទះ» គេចង់ស្គាល់ភូមិសាស្ត្រម្តុំនេះខ្លះ ព្រោះបើគេមិនស្គាល់ទេ ទៅថ្ងៃក្រោយប្រាកដជាពិបាកមិនខាន។
«ប្រាកដជាបាន គ្មានបញ្ហាទេ» ជីន
........ចេញពីរៀន ជីន ក៏នាំពួកគេទៅមើលបន្ទប់នោះ។ គឺថាបងប្អូនOmegaទាំងពីរនាក់ មើលមុខគ្នាទប់ស្នាមញញឹមមិនជាប់តែម្តង ព្រោះថាវាត្រូវជាមួយអ្វីដែលចង់បានខ្លាំងមែនទែន។
«វាតូចពេកមែនទេ? ចាំមើលខ្ញុំរកមើល..» ជីន
«ខ្ញុំយកបន្ទប់នេះ ខ្ញុំនឹងបង់ឲ្យ១ឆ្នាំមុន អស់ប៉ុន្មានទៅ?» ជុងគុកគី
«គឺ...» ម្ចាស់អគារស្រឡាំងកាំងតែម្តង គ្រាន់តែឮបង់មុន១ឆ្នាំ មិនខុសអីពី ជីន ឯបងប្អូនត្រកូលមីន ទាំងពីរវិញ ហាក់ពេញចិត្តជាមួយទីនេះខ្លាំងមែនទែន។
ម្ចាស់អគារនាំពួកគេមកធ្វើបែបបទនៅជាន់ខាង ក្រោម ដែលបន្ទប់របស់ ជុងគុកគី នោះ វានៅជាន់ទី៣ បន្ទប់លេខ៣១។
«១ខែគឺ១២៦ ៧០០វ៉ុន បង់១ឆ្នាំមុនគឺ១ ៥១៩ ៨១២វ៉ុន»
«នេះ រាប់មើលទៅ» ហូស៊ុក ដកលុយសុទ្ធហុចឲ្យម្ចាស់អគារ។
«លើសច្រើនណាស់» ម្ចាស់អគារកាន់ប្រាក់ទាំងញ័រដៃ ព្រោះវាលើសច្រើនមែនទែន សឹងតែស្មើបង់៣ឆ្នាំទៅហើយ។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________