Ep3 : ផែនការ
«What?!..ឯងបដិសេធទាំងមិនទាន់បានឃើញមុខកូនប្រុសពៅរបស់គាត់ចឹងឬ? ឯងយកស្អីមកគិតអាមីន!! យ៉ាងណាក៏បានជួបមុខម្តង ទុកថាសំណាងបានឃើញមុខកូនប្រុសគាត់ដែរ» ថេយ៉ុង រះឲ្យឡើងមួយខ្សែក្រោយពីស្តាប់អ្វីដែល ជីមីន និយាយប្រាប់ទាក់ទងជាមួយរឿងលោក យ៉ុនហ៊ូ មីន ខលហៅឲ្យទៅញ៊ាំអាហារពេលល្ងាចមួយពេល ដោយសារកូនប្រុសពៅរបស់គាត់ចាប់អារម្មណ៍ តែ ជីមីន បែរជាបដិសេធ។
«មិនចាប់អារម្មណ៍ផង ខ្ជិលទៅ» ជីមីន ឆ្លើយហីៗ មើលទៅទេសភាពទន្លេ។ ពេលនេះពួកគេកំពុងអង្គុយក្នុងទូកទេសចរណ៍ខ្នាតតូច បណ្តែតខ្លួនមិនឆ្ងាយពីច្រាំងប៉ុន្មាន។
«ឬឯងខ្លាចថាកូនប្រុសគាត់មិនស្អាត..ហឹម?» ថេយ៉ុង សួរឌឺ។ប្រសិនបើជាគេវិញ គេនឹងទៅ ព្រោះក៏ចឹងឃើញមុខកូនលោក យ៉ុនហ៊ូ មីន ដែរ ញ៊ាំអាហារពេលល្ងាចរួច ចាំបដិសេធក៏បាន។
«យើងមិនចង់មានអ្នកណា..បដិសេធភ្លាមៗក៏ល្អជាងជ្រុលខ្លួនហើយបានដិសេធដែរ» ជីមីន
«បដិសេធរួចហើយ..យើងនិយាយអីទៀតក៏គ្មានប្រយោជន៍ដែរ» ថេយ៉ុង ឈប់ខ្វល់ព្រោះរឿងវាកន្លងផុតទៅហើយ ទោះជាយកមកប្រកែកបន្តក៏គ្មានបានអីមកវិញដែរ។
......វិមានត្រកូលមីន..
«បើគេមិនទាន់ចង់មានគ្រួសារ...គេប្រហែលជាចាប់អារម្មណ៍ជាមួយSugar Babyក៏ថាបាន..» អាល្អិតនិយាយតិចៗ។ ពេលនេះគេជាមួយ ហូស៊ុក កំពុងអង្គុយក្នុងសួនផ្កា។
«គូ វាមិនមែនជាគំនិតល្អទេ.. បើបងប្រុសនិងប៉ាដឹង ស៊យមិនខាន» ហូស៊ុក ភ្ញាក់ព្រឺត ពេលឮប្អូនបែកគំនិត ដោយសារ ជីមីន ផាក ដល់ថ្នាក់នេះ។
«មិនខ្វល់ទេ សំខាន់ខ្ញុំចង់បានគេ ទោះជាប្រើវិធីអីក៏ខ្ញុំព្រមដែរបងទី២!!» គេលង់ជាមួយ ជីមីន ខ្លាំងមែនទែន ពេលណាក៏នឹកដល់មុខនាយ ឲ្យតែមានពេលដៃនៅមិនស្ងៀម ចេះតែចង់ដឹងនេះដឹងនោះពីនាយរហូត។
«ឯងក៏ដឹងហើយថាគេជាAlphaប្រភេទណា... Sugar Babyមុនៗរបស់គេ គ្មានម្នាក់ណានៅជាមួយគេបានយូរទេ ឯងក៏ដឹងអាពៅអើយ» ហូស៊ុក ដាស់តឿនប្អូនប្រុសជាទីស្រលាញ់ដោយក្តីបារម្ភ។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________