Ep16 : Daddy🔞
ញ៊ាំអាហារថ្ងៃត្រង់រួច យ៉ុនហ្គីបន្តធ្វើការដូចធម្មតា។ កន្លងផុតទៅមួយស្របក់ធំ ចូសក៏គោះទ្វាចូលមក ព្រោះដល់ ម៉ោងហៅនាយទៅប្រជុំ។
«Boss លោកមិនអីទេមែនទេ?» ខណៈដែលកំពុងដើរ ទៅបន្ទប់ប្រជុំ ចូសសួរទៅចៅហ្វាយនាយតិច ព្រោះឃើញថាទឹកមុខហាក់ដូចជាពុំសូវល្អទាល់តែសោះ។
«ខ្ញុំមិនស្រួលក្នុងខ្លួនប៉ុន្មានទេ ខ្ញុំគិតថាវាជាសញ្ញាប្រាប់ថាRutរបស់ខ្ញុំ ជិតមកដល់» យ៉ុនហ្គី
«អញ្ចឹង..» ចូស
«ចប់ប្រជុំ ខ្ញុំនឹងចេញពីធ្វើការមុនម៉ោង ព្រមទាំងដាក់ច្បាប់ប៉ុន្មានថ្ងៃ ជួយសម្រួលការងារឲ្យខ្ញុំផង» យ៉ុនហ្គី
«បាទ Boss» ចូសឆ្លើយ ហើយបន្តដំណើរជាមួយនាយទៅបន្ទប់ប្រជុំ។ ជាធម្មតាពេលមានRut យ៉ុនហ្គីតែងតែដាក់ច្បាប់ឈប់សម្រាក ទាល់តែលែងអី ទើបនាយត្រឡប់មកធ្វើការវិញ។
......ក្រោយពីទទួលបានសាររបស់យ៉ុនហ្គី ជីនក៏រៀបចំសម្លៀកបំពាក់ខ្លះៗដាក់ក្នុងកាបូប និងសម្ភារៈផ្សេងទៀតដូចជាទូរសព្ទ័ជាដើម ហើយដើរកាន់វាចេញទៅបន្ទប់ដេក សំដៅទៅមាត់ទ្វាចេញ ក៏ជួបអ្នកបម្រើនៅខាងក្រៅកំពុងរៀបចំផ្ទះ។
«អ្នកប្រុស កំពុងគិតចង់ទៅណា?»
«ខ្ញុំប្រញាប់» ជីន
«អ្នកប្រុស» នាងខំស្រែកហៅ ព្រមទាំងដើរទៅតាម ប៉ុន្តែជីនបានចាកចេញបាត់ទៅហើយ។ វាមិនមែនជាលើកដំបូងទេ ដែលជីនតែងតែធ្វើដូច្នេះ ពេលខ្លះបាត់ពីផ្ទះមួយយប់ ពេលខ្លះបាត់ឡើងបួនប្រាំថ្ងៃក៏មានដែរ តែនាងក៏ធ្លាប់យករឿងនេះរាយការណ៍ទៅប៉ារបស់ជីន ប៉ុន្តែមិនដែលទាក់ទងបានម្តងសោះឡើយ តាមនាងមើលទៅ ឪពុករូប នេះហាក់គ្មានអើពើជាមួយការបាត់ពីផ្ទះជារឿយៗរបស់កូនទាល់តែសោះ។
....កម្លោះតូចធ្វើដំណើរទៅPenthouseរបស់យ៉ុនហ្គី ពេលទៅដល់ក៏ប្រើកាតស្គែននៅទ្វាផ្ទះដើម្បីចូលទៅ ដោយមិនចាំបាច់ចុចកន្តឹងឲ្យអ្នកខាងក្នុងបើកទ្វាឲ្យ ក៏ព្រោះតែយ៉ុនហ្គី ឲ្យកាតចេញចូលទីនេះមកកាន់គេ។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________