Ep10 : យល់ព្រម
កន្លងផុតទៅ៣ថ្ងៃ ទើប ជុងគុកគី សម្រេចចិត្តទាក់ទង ទៅនាយវិញ។ ជីមីន មើលទៅលេខដែលខលចូលមក ចាប់កាន់ទូរសព្ទ័ចុចលើក ដាក់ជិតត្រចៀកថែមទាំងសួរទៅមុនទៀត...
«គិតយ៉ាងណាដែរចំពោះកិច្ចសន្យានោះ?» ជីមីន
( ខ្ញុំចង់និយាយជាមួយលោកទាក់ទងជាមួយវា តើពួកយើងអាចជួបគ្នាបានទេ? ) ជុងគុកគី
«ពេលនេះឯងនៅឯណាទៅ?» ជីមីន
( ខាងក្រោម ) ជុងគុកគី
«អូខេ»
.....«អោវ...អូខេ? មានន័យថាម៉េចទៅ?» ជុងគុកគី មើលទៅអេក្រង់ទូរសព្ទ័ខ្លួនឯងបែបមិនយល់។ បុរសម្នាក់ឃើញ ជុងគុកគី អង្គុយតែឯងក៏ដើរមករកថែមទាំងដាក់ខ្លួនអង្គុយជិតថែមទៀត ធ្វើឲ្យ ជុងគុកគី រហ័សងើបឈរយ៉ាងលឿន។
«ងើបឈរធ្វើអី? ខ្ញុំគ្រាន់តែចង់និយាយលេងជាមួយឯង...ហេតុអីឯងមកទីនេះក្មេងតូច?» គេសួរ តែ ក្រសែភ្នែកសម្លឹងមើលអាល្អិតពីក្បាលដល់ចុងជើង ព្រមទាំងញោចស្នាមញញឹមមិនគួរឲ្យទុកចិត្តឡើងមក ធ្វើឲ្យ ជុងគុកគី មានអារម្មណ៍មិនល្អទាល់តែសោះ។
«ខ្ញុំមកជួបអគ្គនាយក» ជុងគុកគី
«ជួប ជីមីន ផាក?» នេះជាគេស្អីទៅ? ទើបហ៊ានហៅឈ្មោះម្ចាស់ក្រុមហ៊ុនពេញមាត់បែបនេះ តាមមើលទៅក៏ជាបុគ្គលិកនៅទីនេះដែរ។
«មែនហើយ» ជុងគុកគី ឆ្លើយហើយព្យាយាមថយឆ្ងាយពីបុរសម្នាក់នោះ ដែលងើបឈរដើរមករកគេជារឿយៗ។ បុរសម្នាក់នេះ ព្យាយាមប្រើសារធាតុPheromone មកគ្រប់គ្រងលើគេ ព្រោះដឹងថាគេជាOmegaទន់ខ្សោយម្នាក់។ គេលើកដៃខ្ទប់ច្រមុះព្រោះមិនចង់ឲ្យក្លិននោះប៉ះពាល់ដល់គេខ្លាំងជាងនេះ ពេលនេះគេមិនដឹងថាគួរជួយខ្លួនឯងយ៉ាងម៉េចទេ។
«ឯងមានការងារអីជាមួយគេហ្ហេស? ឬឯងកំពុងតែបោកខ្ញុំទេ?»
«កុំមកជិតខ្ញុំណា..» អាល្អិតថយកាន់លឿន បែរ ក្រោយបម្រុងនឹងរត់តែក៏បុកអ្នកឈរពីក្រោយហើយត្រូវនាយឱបជាប់ក្នុងរង្វង់ដៃ។ ក្លិនរបស់នាយសាយចូលច្រមុះ ជុងគុកគី ធ្វើឲ្យគេរំងាប់អារម្មណ៍ភ្លាមៗ សម្ងំស្ងៀមព្រោះស្គាល់ម្ចាស់រង្វង់ដៃនេះច្បាស់ ទោះជាមិនបានងើយមើលមុខក៏ដោយ។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________