Sugar Baby | Ep12

290 21 0
                                    

Ep12 : Daddy

ហូស៊ុកដកទូរសព្ទ័មកមើល ពេលចេញពីធ្វើការ ដើម្បីមើលថាអង្គរក្សមកទទួលឬនៅ ហើយពួកគេឈប់ចាំនៅកន្លែងណា ស្រួលដើរទៅរក។ ពេលស្គាល់ទីតាំងដែលអង្គរក្សផ្ញើមកហើយ គេដើរទៅតាមនោះក៏ឃើញឡានមួយឈប់នៅអែបចិញ្ចើមផ្លូវ ទើបរហ័សបោះជំហានរាងលឿនជាងមុនសំដៅទៅឡាននោះហើយបើកទ្វាចូលទៅ។

«យ៉ាងម៉េចហើយបងទី២? គេមានរករឿងធ្វើបាបបងទេ?» ដាក់គូទអង្គុយភ្លាម បិទទ្វាមិនទាន់ ក៏មានសំណួរចោតសួរស្វាគមន៍ដោយប្អូនប្រុសពៅជាទីស្រលាញ់របស់ខ្លួន។

«គេឱបបង»

«ថាម៉េច?» សម្តី មុខស្អុយមើលមិនបានរបស់ហូស៊ុក មិនត្រឹមតែធ្វើឲ្យ ជុងគុកគីភ្ញាក់ទេ សូមបីតែអង្គរក្សទាំងពីរក៏ភ្ញាក់ជាមួយគ្នាដែរ។

«អ្នកទាំងពីរភ្ញាក់ផ្អើលធ្វើអីដែរ? វាគួរឲ្យភ្ញាក់ផ្អើលដល់ថ្នាក់នេះឬ?» គេច្រឡោតសួរទៅអង្គរក្សទាំងពីរ ដោយអារម្មណ៍ខឹងបន្តិច ខ្មាសបន្តិច ព្រោះពុំធ្លាប់ឃើញនាយទាំងពីរបញ្ចេញអាការៈបែបនេះពីមុនមកឡើយ តាំងពីមកធ្វើជាអង្គរក្សរបស់ពួកគេមក។

«អីយ៉ាបងទី២ ពួកគេភ្ញាក់ផ្អើលជារឿងធម្មតាទេ ខ្ញុំក៏ភ្ញាក់ដែរ» ជុងគុកគី

«មែនហើយ»

«អ្នកប្រុសតូចនិយាយត្រូវហើយទាន»

«ឥឡូវប្រាប់ គូ មក...ហេតុអីគេឱបបង? ក្រែងគេខឹងបងដាច់ក្បាលដាច់កន្ទុយដែលបងគេចមិនទៅធ្វើការមិនចឹងឬ?» ជុងគុកគី

«ពេលបងទៅដល់គេខឹងបងពិតមែន គេប្រើឲ្យបងរៀបចំបន្ទប់ធ្វើការរបស់គេ ដឹងទេ? រាយដូចសម្បុកកណ្តុរអញ្ចឹង!! ទម្រាំតែរៀបហើយចង់មួយម៉ោងហើយប្រើបងឲ្យយកឯកសារទៅឲ្យនៅខាងលើទៀត» ហូស៊ុក

«អូយ..បងទី២ គូ ចង់ដឹងថាហេតុអីគេឱបបងណា..បង» ជុងគុកគី

«គឺភ្ញៀវរបស់គេដែលណាត់នោះជាស្រីOmega នាងព្យាយាមប្រើPheromoneលើគេ ពេលទៅដល់បន្ទប់ធ្វើការវិញ គេស្រាប់តែឱបបង...គេថា គេប្រតិកម្មជាមួយក្លិនOmegaភាគច្រើនដែលនៅជិតគេ មើលទៅគេមិនចូលចិត្តឲ្យOmegasប៉ះពាល់គេផ្តេសផ្តាសទេ» ហូស៊ុករៀបរាប់ប្រាប់តាមដំណើរ ខណៈដែលអង្គរក្សដែលមាននាទីបើកឡាន កំពុងតែបើកបរចេញទៅ។ ពួកគេទាំងពីរអង្គុយស្តាប់យ៉ាងស្ងៀមស្ងាត់។

Sugar baby Where stories live. Discover now