Ep7 : សង្សៃ?
«តែខ្ញុំនៅតែចង់សូមទោស» ជុងគុកគី
«ឈប់សូមទោសទៅ ឯងក៏ខលខានមិនសម្ភាសការងារមិនទាន់ ទុកថារួចគ្នាទៅចុះ» ជីមីន មើលទៅមុខតូចចំបែបមិនយល់ថា ហេតុអីក្មេងម្នាក់នេះសូមទោសដដែលៗដូច្នេះទាំងដែលគេមិនដេញដោលរករឿងទៅហើយ។
ភ្នែកមូលក្រឡង់បើកព្រិចៗ ងាកមុខចេញបន្តិចគេចពីក្រសែភ្នែកពណ៌ខៀវកំពុងសម្លឹង ថ្ពាល់ក៏ចាប់ផ្តើមឡើងពន៌ក្រហមព្រាលៗដោយហាមមិនបាន។ ជីមីន នៅតែគិតមិនយល់... មិនយល់ថាក្មេងម្នាក់នេះនិយាយពិត ឬតាំងចិត្តរត់ចូលឡានឲ្យច្បាស់ តែមើលទៅមុខស្លូតបូតមិនដឹងអីរបស់គេទៅ ប្រហែលជាមិនដូចអ្វីដែលខ្លួនបានគិតទេ។ គេប្រហែលជាប្រញាប់ទៅ ទើបរត់ឆ្លងផ្លូវមិនមើលឡាន ណាមួយជាក្មេងទើបមករកនៅទីក្រុង អាចមិនសូវទាល់សម្របខ្លួននៅតំបន់ថ្មីក៏ថាបាន។
«រួចរាល់ហើយទាន» ភែន ត្រឡប់មកវិញក្រោយធ្វើបែបបទនិងបង់ថ្លៃពេទ្យរួចរាល់។
«ទៅមុនចុះ» ជីមីន
«បាទ» ភែន ដើរចេញទៅហើយទើបនាយងាកមករកអ្នកអង្គុយលើគ្រែវិញ។
«ឯងដើរខ្លួនឯងរួចទេ?»
«...» ជុងគុកគី ក្រវីក្បាល។
«ម៉ោះ» ជីមីន សម្រេចចិត្តបីអាល្អិតសារជាថ្មី ចំណែកឯអាល្អិតវិញ ទោះមិនបង្ហាញទឹកមុខអីក៏ដឹងថាសប្បាយចិត្តខ្លាំងដែរ ពេលបានAlphaជាទីស្រលាញ់បីត្រកងបែបនេះ។
«អរគុណ» ជុងគុកគី
«មិនបាច់អរគុណទេ» ជីមីន បីOmegaតូចចេញពីមន្ទីពេទ្យនាំចូលឡាន ហើយប្រាប់អ្នកបើកឡានឲ្យបើកទៅកន្លែងOmegaតូចស្នាក់នៅ។
អ្នកបើកឡានឈប់ឡាននៅមុខអគារ Apartmentមួយ នៅទល់មុខសកលវិទ្យាល័យ។
«បាទ..អរគុណច្រើន» ជុងគុកគី ឱនអរគុណសារជាថ្មី ហើយបើកទ្វាបម្រុងនឹងចុះដើរដោយខ្លួនឯង តែក៏ត្រូវឈប់ ពេលសំលេងគ្រលរសួរបែបបារម្ភ។
«ឯងអាចដើរខ្លួនឯងបានហ្ហេស?»
«បា-ទ.. ខ្ញុំអាចធ្វើបាន..វាគ្រាន់បើជាមុនបន្តិចហើយ» ជីមីន បីគេច្រើនដងទៅហើយទើបគេចង់ដើរខ្លួនឯង កុំឲ្យនាយគិតថាគេរំអួយ ចង់ឲ្យនាយបី គ្រាន់តែអស់ក្បាលជង្គង់ប៉ុណ្ណឹង តែសំដីបន្ទាប់របស់ ជីមីន ធ្វើឲ្យគេស្រឡាំងកាំងតែម្តង។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________