Sugar Baby | Ep9

321 18 0
                                    

Ep9 : កិច្ចសន្យា

«បាន» ជុងគុកគី ដើរទៅអង្គុយវិញ ហើយក៏ហាស្តីសួរពេលនាយដើរមកតាមក្រោយដាក់ខ្លួនអង្គុយកន្លែងដើម។

«លោកចង់សួរខ្ញុំពីអី?»

«ឯងមានសង្សាហើយឬនៅ?» ជីមីន

«នៅទេ» ជុងគុកគី

«ធ្លាប់មានទំនាក់ទំនងជាមួយអ្នកណាពីមុនមកឬអត់?» ជីមីន

«អត់ទេ» អាល្អិតក្រវីក្បាល។

«បើខ្ញុំទាយមិនខុស ឯងកំពុងខ្វះខាត?» ជីមីន

«បាទ..តែហេតុអីលោកសួរខ្ញុំរឿងអស់នេះ?» ជុងគុកគី សួរមុខភ្លើតែក្នុងចិត្តដឹងបាត់ទៅហើយថា ជីមីន សួរនាំគេពីរឿងទាំងនេះដើម្បីអ្វី។

«ខ្ញុំអាចឲ្យឯងរស់នៅស្រួល មានលុយចាយគ្រប់គ្រាន់ មានគ្រប់យ៉ាងដែលឯងចង់បាន ប្រសិនបើឯងព្រមធ្វើជាSugar Babyរបស់ខ្ញុំ» ជីមីន

«....» ជុងគុកគី នៅស្ងៀម។ ភ្នែកមូលក្រឡង់តាមមើលដំណើររបស់នាយទៅតុធ្វើការហើយត្រឡប់មកវិញជាមួយ ក្រដាសមួយសន្លឹក ដាក់លើតុមុននិងនិយាយមកកាន់គេ..

«នេះ..យកទៅអានហើយពិចារណាមើលសិនទៅ បើឯងចាប់អារម្មណ៍ទាក់ទងមកខ្ញុំ..ខ្ញុំចាំចម្លើយរបស់ឯង»
......

វិមានត្រកូលមីន..

«មិនកើតទេៗ..មិនកើតទេអាពៅ» ហូស៊ុក ធ្វើមុខស្លុនស្លោរ ហាមឃាត់ប្អូនក្រោយពីបានអានក្រដាសកិច្ចសន្យា ដែល ជីមីន បានឲ្យមក ជុងគុកគី ហើយ។ តែ ជុងគុកគី មិនទាន់បានអាននៅឡើយទេ ព្រោះជាប់ទៅងូតទឹក ទើបគេសុំអានមុនទៅ។

«មិនកើតយ៉ាងម៉េចទៅបងទី២?» ជុងគុកគី ដាក់ខ្លួនអង្គុយប៉ុកជិតបងប្រុស មើលទៅមុខភ័យស្លុនរបស់បង ទាំងមិនយល់។

«ឯងអានខ្លួនឯងទៅដឹងហើយ បងថាបញ្ចប់ត្រឹមនេះទៅ» ហូស៊ុក

«ខ្ញុំមិនទាន់បានអានទេ» ជុងគុកគី យកកិច្ចសន្យានោះមកអាន។ នៅក្នុងនោះមាន១០ចំណុចធំៗ។ ភាគីក តំណាងឲ្យSugar Daddy ចំណែកឯភាគីខ តំណាងឲ្យ Sugar Baby។

ទី១/ ភាគគីខ មិនអាចមានទំនាក់ទំនងខាងក្រៅ កំឡុងពេលកិច្ចសន្យានៅមានសុពលភាព។
ទី២/ ភាគីខ អាចសុំអ្វីក៏បានឲ្យតែចំណាយដោយលុយពីភាគីក។
ទី៣/ ទំនាក់ទំនងត្រឹមការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក មិនអាចឈានដល់ទំនាក់ទំនងស្នេហា។
ទី៤/ ភាគីក នឹងជួបភាគីខ នៅថ្ងៃចុងសប្ពាហ៍ អាចមួយសប្ពាហ៍ម្តងឬពីរដងទៅតាមកាលៈទេសៈ។ អាចជាDate ឬ ទៅដើរលេងជាមួយ..។
ទី៥/ មិនគេងគ្រែជាមួយគ្នា ក្រោយបញ្ចប់សកម្មភាព។
ទី៦/ មិនអនុញ្ញាតឲ្យភាគីខ ប៉ះពាល់ភាគីក កំឡុងពេលធ្វើសកម្មភាព។
ទី៧/ ភាគីខ គ្មានសិទិ្ធគ្រប់យ៉ាងលើភាគីក ចំពោះសកម្មភាពលើគ្រែ។
ទី៨/ ភាគីក អាចដាក់ទោសលើភាគីខ ពេលភាគីខ ធ្វើឲ្យខឹង ឬ មិនស្តាប់តាម។
ចំពោះទី៩/ និង ទី១០/ ទាក់ទងជាមួយការអនុវត្តសកម្មភាពដែលវាដូចជាការប្រើប្រាស់ហិង្សា និងKinkមួយចំនួន ។ ឃើញហើយល្មមឲ្យOmegaស្លូតបូត មិនធ្លាប់ស្គាល់អីជា សិចផងនោះ ចង់ស្លេកបបូរមាត់ដោយសារតែវាឃោលឃៅសម្រាប់គេពេក។

Sugar baby Where stories live. Discover now