Ep6 : ឯងឈ្មោះអី?
ស្អែកឡើង...
ជីមីន ទៅធ្វើការដូចធម្មតា គ្រប់យ៉ាងរលូនទៅដូចសព្វដង។ នឹកឃើញម្សិលមិញ ចង់តែធាក់ ថេយ៉ុង មួយជើងដែលខលទៅគេទៅរអ៊ូរឿងបញ្ឈប់លេខាចោល ព្រោះបន្ទុកការងាររបស់លេខាវាច្រើន តែលេខាម្នាក់នោះមិនគិតធ្វើតួនាទីឲ្យល្អ បែរជាធ្វើឲ្យតែរួចពីដៃយកមកឲ្យ ថែមទាំងចង់លេងផ្លូវកាត់បញ្ចេញសារធាតុPheromone ដើម្បីគ្រប់គ្រង ថេយ៉ុង។
[ សារធាតុPheromone គឺស្រដៀងទៅនឹងអរម៉ូនដែរ ប៉ុន្តែធ្វើសកម្មភាពនៅក្រៅរាងកាយ។ វាជំរុញឲ្យមានសកម្មភាពនៅក្នុងបុគ្គលផ្សេងទៀត ដូចជាការសម្រើបផ្លូវភេទ។ និយាយទៅអាសារធាតុហ្នឹង វាសាហាវដូចថ្នាំសម្រើបចឹង នៅក្នុងចក្រវាលA/B/O។ Alphaអាចប្រើវាដើម្បីគ្រប់គ្រង ឬបង្កើតចំណង់ផ្លូវភេទទៅលើOmegaម្នាក់ដែលខ្លួនចង់បាន ចំណែកឯOmegaក៏អាចប្រើវាដើម្បីគ្រប់គ្រងឬបង្កើតចំណង់ផ្លូវភេទលើAlphaណាដែលខ្លួនចង់បានដូចគ្នា។ ហើយមិនចាំបាច់ទៅរកទិញឯណាទេ គ្រប់AlphaនិងOmegaសុទ្ធតែមានវារៀងខ្លួនតាំងពីកំណើត ហើយខ្ញុំអត់ដឹងថាវាខុសច្បាប់ឬអត់ទេនៅក្នុងOmega-verse គ្រាន់តែដឹងថាវាជាទង្វើមិនគួរធ្វើ ប្រសិនបើAlphaឬOmegaម្នាក់នោះមិនពេញចិត្តយើង ហើយយើងប្រើPheromoneទៅលើគេ។ ]
ទើប ថេយ៉ុង បញ្ឈប់ការងាររបស់នាងភ្លាមៗ ដេញនាងចេញលឿនតាមដែលអាចធ្វើបាន នៅឲ្យអ្នកជំនាញបំបាត់ក្លិននៅក្នុងបន្ទប់ធ្វើការទៀត ព្រោះធុំក្លិននោះហើយវាធ្វើឲ្យម៉ួម៉ៅ ធ្វើការមិនកើត។ គេដឹងថាវាជារឿងធំ ប៉ុន្តែក៏មិនធំធ្វើដូចជាភ្លើងឆេះស្កុកទំនិញដែរ និយាយតាមទូរសព្ទ័ក៏វាបាន តែបែរជាខលហៅឲ្យទៅ ដាច់បាយថ្ងៃត្រង់មួយថ្ងៃអត់អំពើ។
តុកៗ
«១ម៉ោងទៀត លោកមានណាត់ជាមួយលោក មីន» លេខាស្រីជាBeta ចូលមកប្រាប់។
«ប្រាប់ ភែន ទៅ ខ្ញុំចុះទៅឥឡូវហើយ» ជីមីន
«ចាសលោក» នាងចេញទៅវិញ ហើយខលប្រាប់មនុស្សជំនិតតាមបញ្ជាពីខាងក្នុង។
ភែន ប្រាប់អ្នកបើកឡានឲ្យទៅឈប់មុខក្រុមហ៊ុន បន្តិចក្រោយមក ជីមីន ក៏មកដល់។ មនុស្សជំនិតចេញមកបើកទ្វាឡានហើយ ពេលទទួលចៅហ្វាយរួច អ្នកបើកឡានក៏បញ្ជាឡានចេញទៅ។ ជីមីន មិនទាន់ដម្រេតខ្លួន បិទភ្នែកផង ក៏ត្រូវភ្ញាក់ពេលអ្នកបើកឡានឈប់ឡានបែបទាន់ហន់ មិនឲ្យដឹងមុន។
YOU ARE READING
Sugar baby
FanfictionAlpha Jimin x Omega Jungkook Alpha Taehyung x Omega Hoseok Alpha Yoongi x Omega Jin _________