Sugar Baby | Ep11

279 22 0
                                    

Ep11 : ប្រតិកម្ម

គ្រាន់តែអង្គរក្សជូនដល់មុខហាងជិតOceana Townerភ្លាម ស៊ុកស៊ុកចុះពីលើឡាន រត់ងាប់ចោលសំដៅទៅក្រុមហ៊ុនតែម្តង។ Omegaតូចឈរក្នុងជណ្តើរយោងយ៉ាងអន្ទះសារ ក៏ដឹងហើយថាខ្លួនមកយឺតហើយ ម៉ែអើយ 15នាទី!! អ្នកណាទៅមកទាន់ទៅ? តែរត់មកដល់ ឡើងជណ្តើរយោងក៏ប្រើពេលជិត10នាទីដែរ។

ទឺង!!

ទ្វាជណ្តើរបើកភ្លាម ក៏បង្ហាញឲ្យឃើញមាឌមាំរបស់ថេយ៉ុង ឈរជ្រែងចង្កេះចាំតែម្តង។ កែវភ្នែកមុតស្រួចសម្លឹងទៅមុខតូចហាក់ដូចចង់ហក់ខាំ ក្នុងចិត្តម៉ួម៉ៅសឹងស្លាប់ទៅហើយ ដោយសារលេខាគេចមិនមកធ្វើការ ធ្វើឲ្យគេត្រូវរវីងរវ័នក្រពុលមុខចង់ស្លាប់តែម្នាក់ឯង ឯសាន់វិញ ក៏ប្រើមិនដូចចិត្តទៀត ដ្បិតអីវាជាការងាររបស់ស៊ុកស៊ុក ជាអ្នកទុកដាក់ , ឯមនុស្សជំនិតកាន់ការងារផ្សេង ទើបតម្រូវចិត្តមិនទាន់។

«Boss...សូមទោស» កាយតូចបន្លឺសំឡេងតិចៗ ថែមទាំងពេបមាត់ចង់យំដាក់ តែថាមិនបានធ្វើព្រោះខ្លាចនាយរករឿងទេ ក៏ព្រោះតែទឹកមុខរបស់នាយពេលនេះ ធ្វើឲ្យគេចង់យំមែនទែន។

«យើងប្រាប់ហើយមែនទេថា15នាទីឲ្យមកដល់...ឥឡូវជាង30នាទីហើយ ហូស៊ុកមីន!!» ថេយ៉ុងសម្លត់ថាឲ្យ មិនឲ្យគេខឹងម៉ួម៉ៅយ៉ាងម៉េចទៅ? បើឲ្យ15នាទី តែកន្លះម៉ោងទើបមកដល់... លេខាមុនៗទោះជាធ្វើឲ្យគេខឹងយ៉ាងណា ក៏មិនបានមួយចំណិតដែលគេខឹង ស៊ុកស៊ុកនៅពេលនេះដែរ...បើគង់តែគេមានអារម្មណ៍ល្អ គ្មានអារម្មណ៍រំខាន ពេលនៅជិត ប្រាកដជាបានដេញចោលបាត់ទៅហើយ។

«ក៏ផ្លូវឆ្ងាយណាBoss ខលភ្លាមអ្នកណាមកដល់ភ្លាមទៅ?! នេះខ្ញុំខំលឿនអស់ប៉ុណ្ណឹងហើយ!»

«តមាត់ផង? ឆាប់មកណេះ» គេកាន់តែក្តៅក្រហាយ ពេលអាល្អិតតមាត់ កញ្ឆក់ដៃតូចអូសទៅជាមួយ។

«អូយ!!..ខ្ញុំដើរខ្លួនឯងក៏បាន!!» ទោះជារើយ៉ាងណាក៏រើមិនរួច ស្រែកយ៉ាងណាក៏នាយមិនព្រមលែង ពេលចូលដល់ក្នុងបន្ទប់ធ្វើការរបស់នាយ ធ្វើឲ្យគេភ្ញាក់បើកភ្នែកធំៗហើយចំហមាត់ ដល់ថ្នាក់ចង់ស្រឡាំងកាំង ព្រោះថានៅខាងក្នុងរញេរញាយខ្លាំងមែនទែន។ ឯកសាររាយពេញលើតុ ក្រដាសរាយប៉ាយពេញឥដ្ឋ ចំណែកឯថតទូវិញបើកគ្រប់ទាំងអស់ វាប្រៀបដូចជាត្រូវចោរចូលមកប្លន់ទ្រព្យសម្បត្តិអ៊ីចឹងឯង។

Sugar baby Where stories live. Discover now