Sugar Baby | Ep13

282 21 0
                                    

Ep13 : ភាពមិនស្មើគ្នា

ស្អែកឡើង...

ជុងគុកគីទៅរៀនដូចសព្វដង តែថ្ងៃនេះមានថង់ក្រដាសពណ៌គគីរធំមួយទៅជាមួយ គេយកវាដាក់ចូល Lockerរបស់គេហើយ ទើបដើរបន្តទៅថ្នាក់រៀន។ គេអង្គុយរៀនធម្មតា ពេលចេញទៅផ្ទះ គេដើរទៅLocker របស់គេយកថង់នោះចេញមកហើយដើរទៅបន្ទប់ទឹក។

នៅក្នុងថង់នោះមានកាតាបស្ពាយតូចមួយ និងខោអាវសាមញ្ញមួយឈុត គេត្រូវប្តូរវា រៀបចំខ្លួនឲ្យដូចជា ជុងគុកគីម្នាក់ផ្សេងទៀត មុននឹងចាកចេញពីសកលវិទ្យាល័យ។ រៀបចំរួចរាល់ក៏មិនហ៊ានចេញទៅភ្លាមៗដែរ ចាំទាល់តែអ្នកផ្សេងទៀតចេញទៅអស់ ទើបគេយកថង់គគីទៅដាក់ Lockerវិញ រួចធ្វើដំណើរចាកចេញពីសកលវិទ្យាល័យ ឆ្ពោះទៅApartmentនៅជិតសលកវិទ្យាល័យរបស់គេ។

គេសំណាងខ្លាំងមែនទែនដែលស្តាប់តាមយោបល់បងៗរបស់គេ ឲ្យប្តូរសម្លៀកបំពាក់មុនពេលចេញពីសកលវិទ្យាល័យ ព្រោះខ្លាចមនុស្សជំនិតរបស់ជីមីន មកចាំគេនៅមុខសកលវិទ្យាល័យ ហើយវាក៏ដូចអ្វីដែលបងៗរបស់គេគិតមិនខុស ភែនឈរចាំគេនៅមុខនោះពិតមែន។

«សួស្តី លោកមកដល់យូរហើយមែនទេ?» ជុងគុកគីនិយាយរាក់ទាក់ទៅមនុស្សជំនិតទាំងញញឹមពព្រាយ។

«មិនយូរទេ...នេះ» ភែនឆ្លើយតបវិញទាំងញញឹម ខណៈដែលបើកទ្វាឡាន ហុចប្រអប់ធំល្មមមួយឲ្យគេ។

«អរគុណច្រើន តែវាជាអ្វីទៅ?» អាល្អិតទទួលពីដៃមនុស្សជំនិតមកកាន់ទាំងងឿយឆ្ងល់ ព្រិះចង់ដឹងថាក្នុងប្រអប់ដែលខ្លួនកំពុងកាន់មានអ្វី។

«ឯងមើលខ្លួនឯងទៅហ្នឹងដឹងហើយ ខ្ញុំអស់ភារកិច្ចហើយ លាហើយ» ថាហើយមនុស្សជំនិតក៏ឡើងឡានបើកចេញទៅ។ គ្រាន់តែឡានមនុស្សជំនិតទៅបាត់ភ្លាម ឡានខ្មៅមួយទៀតក៏បើកមកឈប់ជិតអាល្អិត ហើយអង្គរក្សម្នាក់ក៏បើកទ្វាចេញមក បើកទ្វាឲ្យជុងគុកគី ចូលឡាន។

«អញ្ជើញអ្នកប្រុសតូច»

«លោកជួយទៅរកថង់អីវ៉ាន់របស់ខ្ញុំនៅក្នុងLockerបន្តិចបានទេ?»

«បាទ អ្នកប្រុសតូច» នាយអង្គរក្សទទួលសោពីដៃជុងគុកគី ហើយបិទទ្វាឡានឲ្យ ពេលជុងគុកគីចូលក្នុងឡាន មុន នឹងដើរទៅក្នុងសកលវិទ្យាល័យដើម្បីយកថង់អីវ៉ាន់មក។ ចំណែកជុងគុកគីវិញ ចូលដល់ក្នុងឡានភ្លាម ក៏រហ័សបើក ប្រអប់នោះមើល ភ្នែកមូលក្រឡង់បើកឡង់ៗ ដៃស្រឡូន ចាប់កាន់របស់ក្នុងប្រអប់ម្តងមួយមកមើល ក្នុងនោះមានទាំងទូរសព្ទ័ , Teblet , Macbook ព្រមទាំងមានក្រឌីតកាតមួយ និងមានក្រដាសលេខកូតកាតនៅក្នុងនោះ។

Sugar baby Where stories live. Discover now