ផ្ដើមរឿង+០១

3.8K 70 1
                                    

    ប្រទេសជប៉ុនអ្នកណាក៏ស្គាល់ត្រូលយ៉ាម៉ាហ្សាគិៈដែលជាត្រកូលម៉ាហ្វៀចំណាស់មួយដែលឈរជើងជាច្រើនជំនាន់មកហើយ។ចំណែកកឯកូនៗរបស់គ្រួសារនេះវិញមិនបាច់និយាយក៏ដឹងថាពួកគេគ្មានអ្នកណាម្នាក់ស្លូតនោះទេ,ក៏ដូចជា'សុកជីន’ជាកូនទីពីរក្នុងត្រកូលនេះគេជាមនុស្សបែបលេងសើចជាមួយអ្នកនៅក្នុងគ្រួសារតែបើនៅខាងក្រៅផ្ទះវិញការងារគេវិញហ្មត់ចត់ណាស់គ្មានអ្នកណាហ៊ាប្រឆាំងឬក៏ក្អកជាមួយគេនោះទេតែទាស់ត្រង់ថាបុរសម្នាក់នេះមានគូប្រចាំចិត្តបាត់ទៅហើយវាគួរឲ្យសោកស្ដាយណាស់។ហើយគេក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុននាំចេញចូលទំនិញគ្រប់ប្រភេទផងដែរ
“ជីនបងគិតថាអាកាសធាតុថ្ងៃនេះត្រជាក់ដែរទេ" ហាណាសង្សារបស់ជីនសួរទៅគេទាំងញញឹមហើយសម្លឹងទៅមើលផ្ទៃទឹកសមុទ្រដែលឆ្ងាយដាច់កន្ទុយភ្នែក។នាងស្អាតខ្លាំងណាស់មើលពីណាក៏ឃើញនាងស្រស់ដែរដូចនេះហើយទើបជីនស្រលាញ់នាង,នាងសុភាពរុំទុំសម្ដីក៏ពិរោះគួរឲ្យស្ដាប់។
“បងមិនគិតថាវាត្រជាក់នោះទេព្រោះបងមានអូននៅក្បែរបង" ជីនដើរទៅឱបចង្កេះនាងពីក្រោយតែក៏ត្រូវនាងវាស់ចេញ។
“ជីនយើងចែកផ្លូវគ្នាទៅអូនចង់នៅម្នាក់ឯងច្រើនជាងប្រើជីវីតគូសង្ឃឹមថាបងនឹងយល់ណា៎"
“ហេតុអី?” គេគ្រាន់តែចង់ដឹងថាហេតុអីបានជានាងចង់បែកពីគេគេផ្ដល់អ្វីៗគ្រប់យ៉ាងដែលនាងត្រូវការទាំងអស់គ្មានចន្លោះ។
“ហេតុផលដូចដែលប្រាប់ចឹងថាអូនចង់នៅម្នាក់ឯងហើយអូននឹងទៅនៅបារាំងលែងមកទីនេះវិញហើយ"
“ហឹស!ទៅចុះបងមិនឃាត់អូនទេសង្ឃឹមថាអូននឹងមានក្ដីសុខហើយកុំត្រឡប់មកទីនេះទៀតឲ្យសោះអូនអស់ឱកាសពីបងហើយ"ជីនសើចបែបហួសចិត្ត។គេបានដើរចេញពីនាងបន្ទាប់ពីគេនិយាយចប់គេមិនដែលឲ្យអ្នកណាម្នាក់ដើរចេញពីខ្លួនមុនទេហើយលើកនេះក៏ដូចគ្នាគេជាដើរចេញមុនព្រោះអីដឹងទេក៏ព្រោះតែគេមានជំងឺខ្លាចក្នុងការមើលអ្នកណាម្នាក់ដើរចេញពីជីវីតរបស់គេ។
………….
-កំពង់ផែ:
   ជីនឈរមើលគេធ្វើការដឹកជញ្ជូនទំនិញពីក្នុងកាប៉ាល់ចូលទៅក្នុងឡានដើម្បីយកទៅទុកក្នុងឃ្លាំង។
“ចៅហ្វាយ!ពួកខ្ញុំបានដឹងដំណឹងមកថាពួកអាហ្វូជិៈបានត្រឡប់មកវិញហើយ"ជេគគីដែលជាជំនិតរបស់ជីនក៏ចូលមកនិយាយជាមួយគេទាំងឱនលំទោន។ជីនសម្លឹងមើលមុខជេគគីហើយញញឹមបន្តិច
“ពួកវាមកមិនដែលមានរឿងល្អទេប្រាប់ដំណឹងនេះឲ្យថេយ៉ុងដឹងផងឲ្យគេប្រយត្ន័ខ្លួនព្រោះអាម្នាក់នេះគុំគួននឹងថេយ៉ុងណាស់"
“បាទ!ចៅហ្វាយ" ជេគគីឱនគំនាប់ជីនបន្តិចមុននឹងដើរចេញទៅវិញទាំងដំណើរមាំមួន។
“ទឹកសមុទ្របក់បោកផ្ទប់ច្រាំងមើលទៅពួកវាមិនចេញហត់នោះទេឯចិត្តមនុស្សស្រីក៏ដូចគ្នាក្បត់មិនចេះហត់សោះឡើយ" ជីនគ្រវីក្បាលហើយក៏ដើរចេញព្រោះមានអារម្មណ៍ថាគេចាប់ផ្ដើមធុញនឹងការមើលទឹករលកដែលបក់ទៅបក់មកដដែលនេះណាស់……..!
    ទឹកមុខរីករាយញញឹមបិទមាត់មិនជិតរបស់នារីម្នាក់ដែលកំពុងតែដើរអូសវ៉ាលីនៅក្នុងព្រលានយន្តហោះ។នាងពាក់អាវយឺតពណ៌សជាមួយនឹងខោកាប៊ូយនិងមានអាវដៃវែងពីក្រៅ។
“បងជីនខ្ញុំមករកបងហើយ" នាងឈប់ត្រង់ច្រកចេញហើយសម្លឹងទៅមើលផ្ទៃមេឃដែលមានស្បៃរាត្រីគ្រប់ដណ្ដប់។
“ជី-ជីស៊ូមែនទេ?”នារីម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកបម្រើលើយន្តហោះបានឈប់មកនិយាយជាមួយនឹងជីស៊ូ។
“មែនហើយ!នេះគឺ-គឺ-លីសាមែនទេ"ដំបូងជីស៊ូសម្លឹងមើមទៅមុខនារីម្នាក់នោះតែមើលយូរៗទៅនាងស្រដៀងនឹងមិត្តនាងម្នាក់ដែលបែកគ្នាយូរឆ្នាំមកហើយ។
“ត្រូវហើយៗខ្ញុំគឺលីសា-រីករាយណាស់ដែលបានជួបឯងម្ដងទៀតជីស៊ូ" លីសាចូលមកឱបជីស៊ូទាំងក្ដីរំភើបរហូតធ្វើឲ្យទឹកភ្នែកច្រាលមករៀងៗខ្លួន។
“លីសាឯងត្រូវហោះហើរឥឡូវនេះមែនទេ”
“អត់ទេវេនរបស់យើងទើបតែចុះមកមុននេះទេ"
“ចឹងល្អណាស់យើងទៅដើរលេងល្អទេខានជួបឯងយូរមានរឿងចង់និយាយច្រើនណាស់"ជីស៊ូបានជួបនឹងមិត្តចាស់ភ្លេចអស់គោលបំណងដែលមកទីនេះ។តែទោះជាយ៉ាងណាបងជីនរបស់នាងក៏រត់មិនរួចពីក្រញ៉ាំដៃនាងដែរ។
 

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now