សល់តែមួយទៀតចប់ហើយ💪
#តាមស្នេហ៍លោកម៉ាហ្វៀ
ភាគ 36+37+38
......
36ផាំង!> ម៉ាក់របស់ជីស៊ូបានទះតុមួយទំហឹងមើលទៅមុខរបស់គាត់ឡើងក្រហមទំនងជាខឹងខ្លាំងណាស់។
“អាចង្រៃនោះហ៊ានធ្វើឲ្យកូនរបស់ខ្ញុំយំម្ដងទៀតហើយមែនទេ? ខ្ញុំមិនប្រដៅវាមិនបានឡើយ" គាត់និយាយទាំងកំហឹង។
“អូនចិត្តត្រជាក់សិនទៅ” ស្វាមីរបស់គាត់ព្យាយាមលួងលោម។
“បងមើលទៅជីនក្មួយរបស់បងចុះ-គេទៅចោលកូនយើង-ហ្ហឹកៗ-នាងយំខ្លាំងណាស់ខ្ញុំបានស្ដាប់ឮសម្លេងយំរបស់នាងខ្ញុំឈឺចាប់ណាស់បងដឹងទេ" គាត់យំ ទ្រូងអ្នកជាម្ដាយរាល់ពេលឃើញកូនឈឺគាត់គាត់តែងតែឈឺចាប់ជាងកូនរាប់លានដង។
“បងដឹង-បងក៏ឈឺមិនចាញ់អូនដែរ"
“អាចង្រៃនោះធ្វើបាបកូនខ្ញុំយ៉ាងនេះខ្ញុំនឹងធ្វើឲ្យគេក្អួតឈាមតែម្ដង" គាត់និយាយទាំងមុខកាច។
“អូនចង់ធ្វើយ៉ាងមិច?”
“រៀបការជីស៊ូជាមួយដេជុងនឹងហើយ-ដំបូងខ្ញុំគិតថាខ្ញុំយល់ព្រមឲ្យជីនទាក់ទងជាមួយជីស៊ូតែពេលនេះខ្ញុំប្ដូរចិត្តហើយ"
…..
-7ខែក្រោយមក:មួយភ្លែតតែប៉ុណ្ណោះ7ខែបាត់ទៅហើយដែរជីនមិនបានជួបជាមួយជីស៊ូមិនសូម្បីតែដឹងពីសុខទុក្ខនាងយ៉ាងមិចឡើយ។ ទាំងជីននិងថេយ៉ុងកំពុងតែអង្គុយសំកុកកើតទុក ព្រោះម្នាក់ត្រូវប្រពន្ធរត់ចោល និងម្នាក់ទៀតរស់នៅជាមួយការយល់ច្រឡំដ៏សែនឈឺចាប់។
ណាមជូនឈរឱបដៃមើលទៅពួកគេទាំងពីរទាំងហួសចិត្ត។
“នែ៎!ហើយនេះមិនគិតថាចង់ទៅធ្វើការងារអីខ្លះទេមែនទេ" ណាមជូននិយាយព្រោះតែគេមួយរយៈនេះកឺហត់ណាស់ គ្មានសូម្បីតែពេលសម្រាកស្រួលបួលឡើយ។“…” ទាំងថេយ៉ុងនិងជីនមើលមកណាមជូនបន្តិចរួចក៏បន្តអង្គុយឱបជង្គង់ម្ដងទៀត។
“ខ្ញុំគិតថាខ្ញុំគួរតែចាកចេញពីផ្ទះនេះល្អដែរទេ" ណាមជូនគ្រវីក្បាលរួចក៏ដើរចេញទៅ។
“ជីនខ្ញុំគិតថាបងគួរតែទៅរកជីស៊ូទៅពេលនេះនាងមិនដឹងជាយ៉ាងមិចទៅហើយទេ?” ថេយ៉ុងនិយាយទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន។
YOU ARE READING
SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)
Romantizmជីស៊ូ&ជីន តពីកូនបំណុលម៉ាហ្វៀបើអ្នកមិនទាន់បានអានអាចចូលទៅអាននៅក្នុងផេកបានណា