សាយ័នសួរស្ដី 🥰
#តាមស្នេហ៍លោកម៉ាហ្វៀ
ភាគ៣៣+៣៤
......
“បងជីនបងខឹងនឹងខ្ញុំមែនទេ?” ជីស៊ូដើរទៅជិតគេយឺតៗ។
ជីនដកដង្ហើមសម្រួលអារម្មណ៍បន្តិច។“អត់ទេបងមិចនឹងអាចខឹងអូនបានទៅ" គេចូលមកអង្អែកថ្ពាល់ដែលមានស្នាមរបស់នាងតិចៗ។
“អរគុណដែលបងមិនខឹងនឹងខ្ញុំ" នាងញញឹមស្រាល
“បងក៏អរគុណអូនដែលមិនខឹងនឹងបង"
“អូនមានសំណួរចង់សួរបងមួយសំណួរ"
“បងនឹងចាំឆ្លើយរាល់សំណួររបស់អូនទាំងអស់"
“បងមានស្រលាញ់ខ្ញុំដែរទេ"
សំណូរមួយនេះធ្វើឲ្យជីនផ្ទុះសំណើចជាខ្លាំង។
“ហេតុអីបងសើចជីន" នាងធ្វើមុខចង់យំ។
“ក្មេងល្ងង់បើបងមិនស្រលាញ់អូន បងមិនមកតាមអូនដល់ទីនេះទេ"
ជីស៊ូញញឹមពេលបានឮប្រយោគមួយនេះ។
“បងស្រលាញ់ខ្ញុំហើយមែនទេ"
“ត្រូវហើយ!បងស្រលាញ់អូនជីស៊ូ បងបានចាញ់អូន-ហើយបងក៏ចង់និយាយថាបើគ្មានអូនជីវីតបងក៏មិនពេញលេញដែរ"
ជីស៊ូបានហូរទឹកភ្នែកផ្ទួនៗមិនអាចឃាត់បាន។
“បងដឹងទេនេះជាអ្វីដែលមនុស្សស្រីគ្រប់គ្នាចង់ឮពីមាត់មនុស្សជាទីស្រលាញ់របស់នាង”
“ចឹង!បងនឹងនិយាយវារាល់ថ្ងៃ"
និយាយចប់ជីនក៏ឱនមកជិតនាងធ្វើឲ្យនាងឈរឡើងរឹងខ្លួន។
“បងចង់ធ្វើអី?” នាងវាយដើមដៃគេបន្តិច។
“ធ្វើម្ហូប!” គេឆ្លើយទាំងមើលមុខនាងចំ ។
“ចង់ធ្វើម្ហូបក៏ទៅផ្ទះបាយទៅ" មុខនាងឡើងក្រហមដោយសារការខ្មាស់អៀន។
“អូនចង់ធ្វើម្ហូបនៅផ្ទះបាយវិញ?”
“ខ្ញុំមិនចេះធ្វើម្ហូបទេបងធ្វើតែឯងទៅ"
នាងដើរចេញតែជីនបានទាញនាងឲ្យអឹបនឹងដើមទ្រូងហាប់ណែនរបស់គេវិញ។
“បងមិនអាចធ្វើតែឯងបានឡើយទាល់តែមានជំនួយការទើបអាចធ្វើទៅបាន"
“បងនិយាយស្អីមិនដឹងខ្ញុំពិបាកយល់ណាស់"
“បើពិបាកយល់បងនឹងបង្រៀន”
“អាយ៎!” ជីស៊ូស្រែកបន្តិចពេលដែលជីននៅសុខៗក៏លើកបីនាងឡើង។“នាំខ្ញុំមកបន្ទប់ទឹកធ្វើអី?” នាងស្រែកពេលដែកគេដាក់នាងឲ្យឈរនៅបន្ទប់ទឹក។
“មុនធ្វើម្ហូប ត្រូវលាងបន្លែបន្តិចសិន"
“តែខ្ញុំមិនមែនបន្លែទេ បន្លែនៅក្នុងទូរទឹកកក" នាងដើរថយក្រោយគេចពីជីន។
YOU ARE READING
SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)
Любовные романыជីស៊ូ&ជីន តពីកូនបំណុលម៉ាហ្វៀបើអ្នកមិនទាន់បានអានអាចចូលទៅអាននៅក្នុងផេកបានណា