ភាគបញ្ចប់បានចូលមកដល់ហើយ
#តាមស្នេហ៍លោកម៉ាហ្វៀ
ភាគ39(ភាគបញ្ចប់)
......
ពេលដែលជីនបានរត់ចេញមកខាងក្រៅនោះអ្នកនៅក្នុងនោះទាំងអស់មើលទៅកើតទុក្ខគ្រប់គ្នាជាពិសេសនោះគឺជីស៊ូតែម្ដង។ នាងអង្គុយចុះហើយយំខ្លាំងៗទោះដេជុងនិងអ្នកផ្សេងទៀតលួងក៏មិនបាត់។“ម៉ាក់មីង!តើពួកយើងត្រូវធ្វើយ៉ាងមិចទៅ" ដេជុងយំតិចៗតាមជីស៊ូព្រោះតែអាណិតមិត្តជាខ្លាំង។
“ជីស៊ូជីនតែបែបនេះហើយបន្តិចទៀតគេនឹងមកវិញហើយ" ជេហូបអង្គុយក្បែរនាងរួចនិយាយ។
“ខ្ញុំនឹងទៅនាំគេមកវិញ" ស៊ូហ្គានិយាយឡើងហើយប្រុងចេញទៅតែជុងហ្គុកចាប់ដៃទាន់បើបណ្ដោយឲ្យទៅច្បាស់ណាស់ថាវៃគ្នាផ្អើលពិភពលោកជាមិនខាន។
“កុំទៅអីបន្តិចទៀតគាត់មកវិញហើយ"
និយាយមិនទាន់ចប់ផងជីនក៏រត់ចូលមកវិញ។“ជីស៊ូ!” គេហៅនាងទាំងដង្ហក់។
ជីស៊ូឮសម្លេងមួយនេះហើយនាងក៏ងើបឈរឡើងទាំងញញឹមលាយទឹកភ្នែក។ នាងក៏រត់ទៅឱបគេយ៉ាងលឿនខ្លាចថាគេនឹងចាកចេញទៅម្ដងទៀត។“បងធ្វើឲ្យអូនយំម្ដងទៀតហើយមែនទេ" គេឱបនាងវិញយ៉ាងណែន។
“បងកុំទៅណាចោលអូនទៀតណា៎"
“បងមិនទៅណាទៀតទេបងនឹងនៅជាមួយអូននិងកូន"
ជីនក៏លុតជង្គង់នៅមុខនាងហើយបង្ហាញចិញ្ចៀនដែលគេបានយកស្មៅមកធ្វើជំនួសព្រោះវេលាលឿនបែបនេះគេមិនអាចរកចិញ្ចៀនបានទាន់ឡើយ។
“រៀបការជាមួយបងណា៎"
ជីស៊ូខ្ទប់មាត់ដោយក្ដីរំភើប ទឹកភ្នែកនៃភាពរីករាយក៏ហូរចុះមកជាហូរហែរ។វ៉ោវ!!> សម្លេកភ្ញាក់ផ្អើលក្នុងអង្គពិធីក៏កាន់លើ។ព្រោះថាមិនដែលឃើញគូណាដែលគួរឲ្យស្រលាញ់បែបនេះឡើយ។
“អូនព្រម" នាងហុចដៃឲ្យគេបំពាកចិញ្ចៀនដែលធ្វើពីស្មៅនោះទាំងញញឹមបិទមាត់មិនជិត។
“អរគុណដែលព្រមទទួលយកបង" ជីនងើបឡើងហើយឱបនាងម្ដងទៀត។ឃើញគេត្រូវរ៉ូវគ្នាហើយដេជុងឯណេះវិញរំភើបឡើងស្រក់ទឹកភ្នែករួចក៏រំកិលខ្លួនទៅជិតថេយ៉ុងដែលឈរក្បែរនោះ។
“អ៊េម!” រ៉ូសក៏ចូលមកជ្រែកចំកណ្ដាល។
“គាត់ជាប្ដីខ្ញុំ" នាងញញឹមដាក់ដេជុង ទើបធ្វើឲ្យគេមុខស្អុយបន្តិច។
YOU ARE READING
SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)
Lãng mạnជីស៊ូ&ជីន តពីកូនបំណុលម៉ាហ្វៀបើអ្នកមិនទាន់បានអានអាចចូលទៅអាននៅក្នុងផេកបានណា