#តាមស្នេហ៍លោកម៉ាហ្វៀ
ភាគ២៩ភឹប!!>ជេគគីទម្លាក់ខ្លួនរបស់ជីនឲ្យគេងនៅលើពូក។
“លោកចាំទីនេះបន្តិចចាំខ្ញុំទៅយកសម្លៀកបំពាក់បងប្រុសខ្ញុំមកឲ្យលោកផ្លាស់ចេះ"
នាងនិយាយហើយក៏ដើរចេញទៅបន្ទប់បងប្រុសរបស់នាងដែលនៅជិតនេះ។
តុក…តុក
សម្លេងគោះវាពីរដងមុននឹងនាងរុញទ្វាចូលទៅក្នុង។
ឈូៗៗ>ពេលនាងចូលទៅដល់ក៏ឮសម្លេងចាក់ទឹកដែលបញ្ជាក់ថាម្ចាស់បន្ទប់កំពុងតែងូតទឹក។
ជីស៊ូក៏ដើរទៅរកទូខោអាវហើយយកសម្លៀកបំពាក់ពីរសម្រាប់ចេញមក។
“បងប្រុសខ្ញុំខ្ចីសម្លៀកបំពាក់បងសិន" នាងនិយាយតិចៗហើក៏រត់ចេញទៅយ៉ាងលឿនកុំឲ្យជេហូបចេញមកជេរនាងទាន់។“លោកជេគគីនេះសម្រាប់លោក-ហើយលោកជួយប្ដូរឲ្យបងជីនផងខ្ញុំទៅរកថ្នាំយកមកឲ្យគាត់សិន" នាងចូលមកហុចសម្លៀកបំពាក់ឲ្យជេគគីហើយក៏បែរខ្លួនចេញទៅវិញ។
“ខ្ញុំសុំសួរអ្វីបន្តិចបានទេ"នាងក៏ស្រាប់តែនឹងឃើញរឿងអ្វីម្យ៉ាងក៏ងាលមកវិញយ៉ាងលឿន។
“បាទ!ប្រាកដជាបានអ្នកនាង"
“ហេតុអីមើលទៅបងជីនគាត់ដូចជាខ្សោយម្លេះគាត់ឈឺអ្វីមែនទេ?ហើយថ្ងៃមុនខ្ញុំឃើញខ្លួនគាត់សុទ្ធតែឈាមទៀត"
“រឿងវែងឆ្ងាយណាស់" ជេគគីក៏ឱនមុខចុះហើយចាប់ផ្ដើមធ្វើមុខកំសត់ភ្លាម។ ឱកាសល្អបានមកដល់ហើយគេនឹងធ្វើឲ្យអ្នកនាងជីស៊ូអាណិតចៅហ្វាយគេឲ្យកាន់តែខ្លាំង។“ឆាប់និយាយមក"
“ហ្ហឹកៗ!គឺ-គឺ" ជេគគីធ្វើជាយំ។គេដើរទៅជិតជីនហើយបើកអាវបង្ហាញរបួស
“នេះជាស្នាដៃរបស់បងប្រុសអ្នកនាង-គាត់បានបាញ់ចៅហ្វាយរបស់ខ្ញុំ"
“ពិតមែនហ្ហេស"ជីស៊ូយកដៃខ្ទប់មាត់ហួសចិត្តមិននឹកស្មានថាបងប្រុសនាងធ្វើចឹងទេ។“ចាប់តាំងពីថ្ងៃអ្នកនាងចេញទៅចៅហ្វាយខ្ញុំមិនបានសម្រាកឡើយរហូតដល់ថ្ងៃដែលគាត់បានជួបអ្នកនាងលើចុងក្រោយនោះគាត់ក៏សន្លប់មួយអាទិត្យ តែពេលដឹងខ្លួនភ្លាមក៏មករកអ្នកនាងភ្លាម"
“បងជីន!ហេតុអីបងធ្វើដល់ថ្នាក់នេះ"……………………
ព្រឹកថ្មីគ្រាន់តែព្រះអាទិត្យរះភ្លាមជីស៊ូក៏ភ្ញាក់ភ្លាម។នាងស្ទុះចូលទៅមើលជីនដែលកំពុងតែគេង។
![](https://img.wattpad.com/cover/309267923-288-k271723.jpg)
YOU ARE READING
SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)
Romanceជីស៊ូ&ជីន តពីកូនបំណុលម៉ាហ្វៀបើអ្នកមិនទាន់បានអានអាចចូលទៅអាននៅក្នុងផេកបានណា