០២+០៣

1.5K 35 0
                                    

ភាគ២

    ជីស៊ូបានរត់មកយំនៅក្នុងបន្ទប់របស់នាងដែលនៅក្បែរបន្ទប់របស់ជីនដែរ។សម្លេងយំរបស់នាងធ្វើឲ្យរំខានដល់ជីនពេញទំហឹង,ដោយទ្រាំមិនបានជីនក៏ដើរមកគោះទ្វារបន្ទប់របស់នាង

“ជីស៊ូ!” បានឮសម្លេងរបស់ជីនបែបនេះជីស៊ូក៏ស្ទុះងើបឡើងទាំងញញឹមលាយឡំនឹងទឹកភ្នែក

ក្រាក!“បងមិនបាច់មកលួងខ្ញុំខ្ញុំមិនអន់ឱនឲ្យបងនោះទេ”

“អ្នកថាខ្ញុំមកលួងឯងជីស៊ូខ្ញុំមកចង់ប្រាប់ឯងថាស្ងាត់បន្តិចទៅខ្ញុំថ្លង់នឹងសម្លេងនាងណាស់បើចង់ស្រែកចង់យំចុះទៅក្រោមទៅ"

     ប្រយោគរបស់ជីនធ្វើឲ្យអ្នកស្ដាប់ចំហមាត់ហួសចិត្តមិនមកលួងហើយនៅមកនិយាយសម្ដីអាក្រក់ទៀត។

គ្រាំង>ដោយឃ្នើសចិត្តពេកជីស៊ូក៏ទាញទ្វាបិទមួយទំហឹងបិះបុកច្រមុះជីនទៀតផង។

“នាងច្រម៉ក់នេះចំមែនហើយ" គេរអ៊ូតែរងូវៗតែម្នាក់ឯងមុននឹងត្រឡប់មកបន្ទប់វិញ។

“ចៅហ្វាយបានដឹងរឿងពីអ្នកនាងហាណាហើយ"

ពេលជីនហៀបនឹងចូលបន្ទប់ជេគគីក៏មក។

“ទៅនិយាយនៅខាងក្នុងវិញទៅ"ជីនបានបើកទ្វាចូលមកខាងក្នុងបន្ទប់របស់ខ្លួនហើយជេគគីក៏ចូលទៅតាម។

“និយាយមក!”ជីនអង្គុយនៅតុធ្វើការដែលនៅក្បែរមាត់បង្អួចហើយរងចាំស្ដាប់ជេគគីនិយាយ។

“ខ្ញុំបានឃើញអ្នកនាងហាណានៅជាមួយនឹងលោកហ្វូជិៈកាលពីល្ងាចមិញ….ហើយអ្នកនាងហាណាក៏បានលួចយកឯកសារពីក្រុមហ៊ុនរបស់យើងផងដែរ” ជេគគីនិយាយទាំងរដាក់រដុបហើយតែងតែលួចមើលទឹកមុខរបស់ជីនមិនឈប់។

“ហឹស!ល្អណាស់ហាណាខ្ញុំស្មានហើយថានាងចូលមករកយើងដើម្បីតែផលប្រយោជន៍”ជីននិយាយបែបអស់សំណើចឯក្រសែភ្នែកមុតស្រួចក៏សម្លឹងទៅមើលទេសភាពនៅខាងក្រៅដូចកំពុងតែរកនឹកអ្វីមួយ។

“ជេគគី!រៀបចំឡានទៅយើងចេញទៅក្រៅឥឡូវនេះ”

“បាទ!ចៅហ្វាយ” ជេគគីឱនគំនាប់ជីនមុននឹងគេបើកទ្វារចេញទៅ។តែក៏ត្រូវភ្ញាក់បន្តិចពេលដែលឃើញជីស៊ូនៅមាត់ទ្វាដែរ។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now