31+32

959 30 0
                                    

ទិវាសួរស្ដី😚មកនេះផូសឲ្យហើយខ្លាចល្ងាចភ្លេច😄
#តាមស្នេហ៍លោកម៉ាហ្វៀ
ភាគ ៣១+៣២
....
     ជីនបានចូលមកដល់ក្នុងឡានភ្លាមគេក៏ដោះបង់រុំភ្នែកចេញទាំងមុខក្រញ៉ូវ។

   “ជេគគីយើងគួរតែទៅចាត់ការអាចង្រៃដេជុងស្អីនោះឲ្យបាត់ៗល្អដែរទេ?”

    “មិនល្អទេចៅហ្វាយ-ធ្វើបែបនេះអ្នកស្រីហ៊ីតាច្បាស់ជាដឹងមិនខានចៅហ្វាយក៏ដឹងថាអ្នកស្រីកាចយ៉ាងណា" ជេគគីតបទៅវិញទាំងទឹកមុខខ្លាចរអា។

   “ទៅកន្លែងស្នាក់សិនទៅរឿងផ្សេងចាំគិតទៀត" ជីនយកដៃឈ្លីក្បាលទាំងធុញថប់ក្នុងទ្រូង។

   ជីស៊ូឈរមើលឡានដែលបើកចេញទៅដោយចម្ងល់។ គ្រូពេទ្យនិយាយថាជីនត្រូវរបួសខ្លាំងតែមើលទៅគេនៅដើរបានធម្មតានោះទេ។

ងឺត!!>ឡានរបស់ដេជុងក៏ចូលមកដល់ល្មម។
   “ជីស៊ូ!!មានរឿងអីកើតឡើងហ្នឹង-" សម្លេងម្ញែករបស់មនុស្សប្រុសក៏បន្លឺឡើង។ នេះជាដេជុង អនាគតស្វាមីរបស់ជីស៊ូដែលម៉ាក់របស់នាងរៀបចំឲ្យ។
   “ដេជុង-ឯងមកល្អហើយខ្ញុំមានរឿងចង់សួរឯងបន្តិច"

   “មានរឿងអីបើអាចឆ្លើយបានយើងនឹងឆ្លើយ" ដេជុងឈរឱបដៃមើលមកជីស៊ូ។

    “រឿងបងជីន-ពេទ្យថាគាត់មានរបួសធ្ងន់ទើបធ្វើឲ្យគាត់ពិការភ្នែក តែមុននេះយើងឃើញគាត់ដើរបានធម្មតាសោះនឹង" ជីស៊ូសួរទាំងជ្រួញចិញ្ចើម។

  “ហ៊ើយ!!គិតច្រើនម្លេះ-តាមយើងគិតគាត់ប្រហែលជាមិនចង់ឲ្យឯងពិបាកចិត្តទេដឹង-យើងដឹងមកថាគាត់ស៊ូឈរហាលភ្លៀងដើម្បីឯងនេះបង្ហាញថាគាត់ស្រលាញ់ឯងខ្លាំងណាស់" ដេជុងនិយាយទាំងធ្វើមុខធ្វើមាត់បែរគួរឲ្យខ្នាញ់។

  “ឯងនិយាយក៏ត្រូវ" ជីស៊ូឈរគិតបន្តិចមុននឹងនិយាយ។

  “បើឯងចង់ដឹងច្បាស់នោះឯងទៅមើលគាត់ទៅ-មនុស្សពិការនិងធ្វើជាពិការខុសគ្នា"

“គំនិតឯងល្អដេជុង” ជីស៊ូញញឹមពេញចិត្តហើយក៏ឈោងទៅឱបដេជុងបន្តិច។

“តែម៉ាក់ខ្ញុំមិនឲ្យជួបបងជីនឡើយធ្វើយ៉ាងមិចទៅ"
“ប្រាប់ការពិតទៅថាឯងស្រលាញ់បងប្រុសរបស់ឯងនោះ"
“ធ្វើបែបនេះល្អដែរមែនទេ?”
“មិនល្អតែវាក៏មិនអាក្រក់ដែរ"
ជីស៊ូងក់ក្បាលយល់ស្រប។
-----------------
  ជីស៊ូដើរយឺតៗទៅរកម៉ាក់របស់នាងដែរកំពុងតែអង្គុយមើលូទូរទស្សន៍តែម្នាក់ឯង។
“ម៉ាក់!”នាងហៅគាត់ដោយសម្លេងស្រាល។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now