ពន្លឺដែលចាំងពីព្រះចន្ទធ្វើឲ្យមានភាពងាយស្រួលក្នុងការបង្ហាញឲ្យឃើញអ្វីមួយក្នុងទីងងឹត។ជីនសម្លឹងមើលទៅឆ្វេងដៃក៏ឃើញថាមានមនុស្សមួយក្រុមកំពុងតែពួននៅជិតគុម្ពព្រៃមួយដែលគេស្មានមិនខុសប្រាដកថាក្រុមរបស់ជីមីនជាមិនខាន។
“ហ្វូជិៈយល់ល្អឯងនាំកូនចៅឯងចេញទៅ"ជីននិយាយទៅហ្វូជិៈទាំងញោចចុងមាត់បន្តិច។
ជីស៊ូព្យាយាមសម្លឹងមើលមុខជីនទាំងរលីងរលោងទឹកភ្នែកនាងឃើញមានរបួសនៅលើមុខគេជាច្រើនអ្វីដែលនាងខ្វល់នោះនៅលើស្នាឆ្វេងរបស់មើលទៅមានឈាមច្រើនណាស់គេអាចត្រូវគ្រាប់ជាមិនខាន។
ប៉ាំងៗៗ>សម្លេងកាំភ្លើងបានលាន់ឡើងព្រមគ្នាកូនចៅហ្វូជិៈទាំងអស់បានដេកដួលទៅលើដីទាំងអស់។ទឹកមុខរបស់ហ្វូជិៈទម្លាក់ចុះបន្តិចដៃដែលមានកាំភ្លើងប្រែជាញ័រ។
“បងជីមីន!”ជីស៊ូញញឹមពេលដែលឃើញជីមីនដើរមកព្រមជាមួយនឹងគ្នាជាច្រើននាក់។នាងទម្លាក់កាំភ្លើងចុះហើយដើរទៅជីមីន។
“ហ្វូជិៈជម្រើសឯងមានពីរ ទី1ឯងរើសយកស្លាប់ ទី2ចូលគុគ"ជីននិយាយខណៈដែលយកចុងកាំបិតសង្កត់ត្រង់ករបស់គេបន្តិចធ្វើឲ្យមានឈាមជ្រាបចេញមកតាមមុខកាំបិទ។
“បើយើងស្លាប់ឯងក៏ត្រូវស្លាប់ជាមួយយើងដែរ"ដៃដែលមានកាំភ្លើងក៏ចាប់ផ្ដើមដាក់ត្រង់កន្លឹះបម្រុងនឹងបាញ់តែជីមីនឃើញទាន់ក៏ទាញកាំភ្លើងនៅដៃរបស់គេតម្រង់ចំក្បាលហ្វូជិៈរួចក៏បាញ់គ្មានខុសអ្វីបន្តិចឡើង។
ព្រូស/រាងកាយហ្វូជិៈដេកដួលនឹងដីទាំងភ្នែកនៅបើកក្រឡោតៗឯឈាមវិញក៏ហូរចេញមកជាច្រើន។
ឈាមក្រហមស្រស់បានខ្ទាតពេញផ្ទៃមុខរបស់ជីនតែគេក៏លើកដៃមកជូតចេញទាំងមុខស្មើថេងគ្មានបង្ហាញអារម្មណ៍អ្វីចេញមកទេ។
ជីស៊ូបានឃើញសភាពនេះនៅនឹងមុខហើយនាងបើកភ្នែកធំយកដៃខ្ទប់មាត់មុននឹងនាងទប់ខ្លួនលែងជាប់ក៏ដួលសន្លប់នឹងដីភ្លាម។
“ជីស៊ូ!”ជីនប្រញ៉ាប់រត់មករកនាងហើយត្រកងនាងនៅក្នុងដៃ។
“នាងសន្លប់បាត់ហើយ"ជីមីននិយាយ
![](https://img.wattpad.com/cover/309267923-288-k271723.jpg)
YOU ARE READING
SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)
Romanceជីស៊ូ&ជីន តពីកូនបំណុលម៉ាហ្វៀបើអ្នកមិនទាន់បានអានអាចចូលទៅអាននៅក្នុងផេកបានណា