8+9

1K 32 0
                                    

    បន្ទាប់ពីជីនចេញទៅបាត់នាងក៏ចេញទៅឈរមើលឡានដែលចាកចេញទៅមុននេះឯភ្នែកវិញក៏សម្លឹងមើលដៃដែលមានតែរបួសស្នាម។
“អ្នកនាងជីស៊ូគួរឲ្យអាណិតណាស់ម៉ែដោះគិតដូចខ្ញុំទេ"ដីហុយលួចមើលជីស៊ូពីចម្ងាយ។នាងងាកមកនិយាយជាមួយដោះដែលកំពុងឈរជិតនាង។
“ចាំមើលបន្តិចទៀតទៅ-គេតែងនិយាយថាឥទ្ធនូដែលរះក្រោយមេឃភ្លៀងវានឹងស្រស់ស្អាតបំផុត"ម៉ែដោះនិយាយទាំងសម្លឹងទៅមើលជីស៊ូ។
“អ៊ុំចុះបើឥទ្ធូដែលអ៊ុំនិយាយនោះត្រូវឆ្កែស៊ីបាត់តើធ្វើយ៉ាងមិច"
ផាច់>ម៉ែដោះក៏វាយនាងមួយដៃចំស្មាមុននឹងនិយាយ
“គំនិតបែបនេះក៏ឯងនឹកឃើញដែរមែនទេ?”ម៉ែដោះសែនខ្នាញ់នឹងដីហុយណាស់នាងដាក់ឈ្មោះនេះពិតជាសមនឹងនាងណាស់ទៅដល់ណាហុយគេហុយឯងពេញហ្នឹង។
“អ៊ុំ!ខ្ញុំនិយាយខុសត្រង់ណា៎-"នាងប្រុងនឹងតមាត់តែក៏ឃើញជីមីននៅឈរក្រោយខ្នងទើបបិទមាត់ទៅវិញហើយថយក្រោយបើកផ្លូវឲ្យជីមីន។
     ជីមីនមិនបាននិយាយអ្វីទេក៏ដើរទៅរកជីស៊ូដែលឈរកើតទុក្ខ។
“ជីស៊ូ!ឯងចង់ទៅរកបងជីនដែរទេ?”ជីមីននិយាយដោយសម្លេងស្រទន់។គ្រាន់តែឮបែបនេះជីស៊ូក៏ងាកមកយ៉ាងលឿន
“ខ្ញុំអាចទៅបានមែនទេ?”នាងសួរទៅគេវិញទាំងញញឹមហើយទឹកមុខមានសង្ឃឹមក៏បង្ហាញចេញមកមិនបានលាក់លៀម។
“ប្រាកដណាស់!បងដឹងថាបងជីននៅទីណាឯងរៀបចំខ្លួនទៅបងនាំឯងទៅ"ជីមីនអង្អែលសក់នាងតិចៗហើយក៏ដើរចេញពីនាងសំដៅទៅឡានដែលចតនៅមុខផ្ទះ។
“មិនបាច់រៀបចំខ្លួនអីទេស្លៀកបែបនឹងហើយ"នាងឱនមើលខ្លួនឯងដែលស្ថិតក្នុងសម្លៀកបំពាក់អាវយឺតដៃខ្លីពណ៌សជាមួយនឹងខោសាច់កំណាត់ពណ៌សាច់ជើងខ្លីពាក់កណ្ដាលភ្លៅ។លើខ្លួនរបស់នាងគ្មានគ្រឿងអលង្ការអ្វីទេមានតែខ្សែកដែលជីនឲ្យប៉ុណ្ណោះ។នាងបានរត់ឡើងឡានជាមួយជីមីនដើម្បីទៅកន្លែងដែលជីនកំពុងទៅទាំងមុខរីកដូចគ្រាប់ជី។
“ជីស៊ូមិនរៀបចំខ្លួនសិនទេ?”ជីមីនភ្ញាក់បន្តិចដែរពេលដែលឃើញនាងចូលមកទាំងប្រញ៉ាប់បែបនេះ។
“មិនបាច់ទេខ្ញុំប្រញ៉ាប់ទៅជួបបងជីន"នាងក៏អង្គុយនៅកៅអ៊ីក្បែរជីមីន។
“ឈីរ៉ូ! ចេញឡានទៅ"ជីមីនក៏បញ្ជាទៅមនុស្សជំនិតរបស់គេឲ្យចេញឡានព្រោះមើលទៅជីស៊ូហាក់ប្រញ៉ាប់ណាស់។
ងឺត!!>មិនយូរប៉ុន្មានឡានដែលនាំជីស៊ូមកក៏ចតនៅពីមុខអគារពាណិជ្ជកម្មមួយដ៏ធំស្គឹមស្គៃ។កម្ពស់របស់វាខ្ពស់ណាស់មិនច្បាស់ថាមានប៉ុន្មានជាន់នោះទេ។ភ្លាមនោះក៏មាននារីម្នាក់ដែលស្ថិតក្នុងឈុតខ្មៅមុខមាត់ឆ្នាស់ឆ្នើមផ្គួបផ្សំនឹងបបូរមាត់ពណ៌ក្រហមទៀតកាន់មើលទៅគួរឲ្យខ្លាច។នារីឈុតខ្មៅម្នាក់នោះក៏ចេញមកបើកទ្វាឲ្យជីមីនហើយឈីរ៉ូក៏បើកទ្វាឲ្យនាងដូចគ្នា។
“ចៅហ្វាយបន្ទប់ប្រជុំត្រៀមរួចរាល់ហើយ"បូតាននារីបបូរមាត់ក្រហមនិយាយទាំងសម្លេងហ្មត់ចត់និងការគោរពចំពោះជីមីន។
“ល្អណាស់!”ជីមីនងក់ក្បាលហើយងាកមករកជីស៊ូដែលកំពុងដើរមករកគេ។
“ជីស៊ូបងជីននៅខាងក្នុងឆាប់ចូលទៅ"និយាយហើយជីមីនក៏ដើរនាំមុខនាង។តែជីស៊ូក៏ឈោងទៅចាប់ដៃគេជាប់
“ពួកបងរវល់មែនទេ?”ខ្ញុំរំខានពួកបងដែរទេ"ជីស៊ូសម្លឹងទៅមើលមុខជីមីនទាំងមានអារម្មណ៍ថាខ្លាចចិត្ត។
“អត់ទេ!បងប្រជុំតែបងជីនមិនបានចូលប្រជុំទេ…”ជីមីនមើលមុខបូតានដូចចង់សួរអ្វីម្យ៉ាង។នាងមិនចាំយូរក៏តបព្រោះនាងធ្វើការជាមួយជីមីនរាប់ឆ្នាំទៅហើយគ្រាន់តែមើលមុខក៏ដឹងដែរថាគេចង់និយាយពីអ្វី។
“លោកជីននៅក្នុងបន្ទប់កំពុងតែពិនិត្យមើលប្រភេទថ្នាំដែលទើបនឹងនាំចូលនៅជាន់ទី២"
“នាងនាំជីស៊ូទៅរកជីនបន្តិចទៅខ្ញុំទៅជាមួយឈីរ៉ូ"
“ចា៎!”បូតានឱនគំនាបជីមីនជាការយល់ព្រម។
“អ្នកនាងជីស៊ូសូមមកតាមខ្ញុំមក"បូតាននិយាយទាំងសម្លេងរឹងៗ។
     ជីស៊ូមើលមុខជីមីនហើយគេក៏ងក់ក្បាលដាក់នាងទើបនាងដើរទៅតាមបូតានទាំងស្ទាក់ស្ទើរ។
 “អ្នកនាងដល់ហើយលោកជីននៅខាងក្នុងខ្ញុំមិនបានជូនអ្នកនាងទៅចូលទៅទេ"បូតានបាននាំជីស៊ូមកដល់មុខបន្ទប់មួយតែទ្វាវាខុសពីទ្វាដទៃ។វាមើលទៅជាទ្វារក្រាស់នៅខាងមុខមានឧបករណ៍សម្រាប់តម្លើងឬតម្ហយសីតុណ្ហភាព។
“អរគុណអ្នកនាងបូតាន"ជីស៊ូញញឹមដាក់បូតាន។
“ចា៎!មិនអីទេ-បើអស់ការអីហើយខ្ញុំសុំទៅសិនហើយ"បូតានក៏ឱបគំនាបជីស៊ូបន្តិចមុននឹងដើរចេញទៅយ៉ាងប្រញ៉ាប់។
“ជាន់នេះស្ងាត់ណាស់មនុស្សពិតជាចម្លែកមែនមិនចេះធ្វើការនៅជាន់ទាបៗទេឬយ៉ាមិច?”ជីស៊ូងាកមើលឆ្វេងស្ដាំក៏ឃើញតែបន្ទប់បិទជិតហើយមានរូបរាងដូចបន្ទប់ដែលនាងកំពុងតែឈរនេះស្ទើរតែទាំងអស់។
     នាងបានរុញទ្វាចូលទៅខាងក្នុង។ចំហាយត្រជាក់ក៏ភាយចេញមកក្នុងនោះគឺជាប្រភេទវ៉ាក់ស៊ាំងទើបគេទុកក្នុងបន្ទប់ត្រជាក់ដើម្បីរក្សាគុណភាព។
“បងជីន!បងនៅទីនេះទេ?”ជីស៊ូស្រែកហៅជីនតិចៗតែតម្លេងក៏ខ្ទរឡើងពេញបន្ទប់ដែរ។
ក្រឹប!>សម្លេងគន្លឹះទ្វាក៏លោត។បបូរមាត់ពណ៌ផ្កាឈូកស្រាលរបស់នារីម្នាក់ក៏ញោចស្នាមញញឹមឡើងបន្តិចហើយនាងក៏ដើរចេញទៅបាត់។
    ជីស៊ូងាកទៅក្រោយមុននឹងរត់ទៅរកទ្វា។
ក្រឹកៗ>នាងបានអង្រួនទ្វារចុះឡើង។នាងមិនអាចបើកទ្វារបាននោះទេ។
“មានអ្នកណានៅខាងក្រៅដែរទេ?បើកទ្វាឲ្យខ្ញុំផង"ជីស៊ូប្រឹងស្រែកតែដោយសារតែទ្វារវាក្រាស់ទើបមិនអាចឮដល់ផ្នែកខាងក្រៅ។
“បងជីន!បងនៅក្នុងនេះទេទ្វាជាប់សោរហើយ"មុខរបស់នាងចាប់ផ្ដើមស្លេកព្រោះភាពភ័យខ្លាច។ឯក្នុងបន្ទប់វិញក៏ចាប់ផ្ដើមត្រជាក់ឡើងម្ដងបន្តិចៗ។
      ភាគ៩
(ចង់និយាយថារឿងក្នុងរដូវកាលនេះមិនបានបង្ហាញអ្នកដែលបិទទ្វានោះទេ😅ព្រោះម្នាក់ស្រីនឹងជាតួសំខាន់ក្នុងរដូវកាលមួយទៀត💣💥)
   ខ្យល់បក់រំភើយៗកាត់ផ្ទៃមុខដ៏ស្រស់សង្ហាធ្វើឲ្យសក់ធ្លាក់គ្របថ្ងាស់។ជីនឈរលើដំបូលអគារហើយសម្លឹងមើលទៅផ្ទៃខាងក្រោមឃើញមានមនុស្សតូចៗប្រៀបដូចជាស្រមោច។
“ពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំធំជាងមនុស្សទាំងនោះថែមទាំងនៅខ្ពស់ជាងពួកគេទៀតផង-តែហេតុអីខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងអសុវត្តិភាពបែបនេះ"ជីននិយាយខណៈដែលគេបានមើលចុះទៅក្រោម។មួយជីវីតនេះអ្វីដែលគេខ្លាចបំផុតគឺការចាកចេញរបស់នណាម្នាក់។
 
“បងជីន!បងនៅទីណា"ជីស៊ូអង្គុយផ្អែកខ្នងនឹងជញ្ជាំងជាប់ទ្វាចេញនាងគ្មានទូរសព្ទសម្រាប់ទាក់ទងទៅអ្នកណាទេព្រោះនាងប្រញ៉ាប់ពេកអ្វីក៏មិនបានដាក់មកជាមួយដែរ។នាងនិយាយទាំងសម្លេងញ័រៗបបូរមាត់និងក្រចកដៃរបស់នាងឡើងពណ៌ស្វាយ។នាងអង្គុយឱបខ្លួនញ័រទទ្រឺតពេលនេះសូម្បីតែនិយាយក៏និយាយមិនចង់ចេញផងព្រោះថ្គាមនាងឡើងស្ពឹក។
តក់ៗ>ដំណក់ទឹកភ្នែកបានធ្លាក់ចុះមកជាច្រើន។នាងមានអារម្មណ៍ថាខ្លាចណាស់ក្នុងខួរក្បាលរបស់នាងមានតែជីនជីនៗៗ!តើពេលនេះគេនៅទីណា?ដឹងទេនាងខ្លាចណាស់។
“ត្រជាក់ណាស់”នាងពិបាកក្នុងខ្លួនណាស់ឯចុងច្រមុះនាងមានអារម្មណ៍ថាឈួលៗខ្លាំងហើយចាក់ដល់ក្បាល។មើលសភាពវ្រជាក់មួយនេះទៅបើគ្មានអ្នកមកជួយនាងទេច្បាស់ណាស់ថានាងអាចនឹងពិបាកមិនខាន។
     ជីស៊ូទាញយកខ្សែរករបស់ជីនដែលបានឲ្យនាងនោះយកមកក្ដាប់នឹងដៃប្រញាំរបស់នាងស្ពឹករហូតដល់មិនអាចកាន់វាជាប់តែដោយក្ដីស្រលាញ់ចំពោះម្ចាស់ខ្សែរកនេះនាងប្រឹងក្ដាប់វាឡើងណែនហើយបិទភ្នែក។តែពេលដែលនាងប្រឹងក្ដាប់នោះដៃរបស់នាងក៏ប៉ះនឹងកន្លឹះតូចមួយដែលនៅពីក្រោយបណ្ដោងផ្កាយនោះ។
ឯនៅមុខបន្ទប់វិញមានលោតលេខ១០អង្សារពណ៌ក្រហម។
“បូតានបានជូនជីស៊ូទៅរកបងជីនហើយមែនទេ?”បន្ទាប់ពីចេញពីប្រជុំជីមីនក៏បានសួរទៅបូតានដែលកំពុងតែឈរនៅមាត់ទ្វារ
“ចា៎!ខ្ញុំបានជូនអ្នកនាងដល់មុខបន្ទប់តែមិនបានជូនដល់ក្នុងទេ"បូតានប្រាប់តាមអ្វីដែលនាងបានធ្វើ។
“បន្ទប់អ្វីទៅ?”ជេគគីសួរទាំងភ្ញាក់ផ្អើល។
“គឺបន្ទប់ដែលលោកជីនចូលព្រឹកមិញនោះអី”បូតានជ្រួញចិញ្ចើមឆ្ងល់នឹងសំណួររបស់ជេគគីតើជីនមិនបាននៅទីនោះទេឬ?
“បូតាន!ចៅហ្វាយមិនបាននៅទីនោះទេគាត់ឡើងទៅលើដំបូលបាត់ហើយ"ជេគគីឆ្លើយទាំងហួសចិត្ត។
“លោកចង់បានន័យលោកជីនមិនបាននៅក្នុងបន្ទប់ចឹងអ្ហៃ?”បូតានចាប់ផ្ដើមស្លេកមុខបន្ទាប់ពីឮបែបនេះហើយ។
“ជីស៊ូមកទីនេះមែនទេ?”សម្លេងគ្រលធំរបស់ជីនក៏បន្លឺចេញមកពីក្រោយខ្នងរបស់ពួកគេ។ទឹកមុខរបស់ជីនដែលដើរចូលមកគឺជាទឹកមុខមួយដែលមិនដែលបានឃើញពីមុនអ្នកគ្រប់គ្នាក៏ឱបមុខចុះមិនហ៊ានមើលផ្ទៃមុខកំណាចរបស់ជីននោះទេ។
“ខ្ញុំនាំជីស៊ូមក"ជីមីនចូលមកឈរនៅចំពោះមុខជីន។
“នាងនៅទីណា"ជីនសួរទាំងទឹកមុខត្រជាក់ល្ហឹម។
“បូតាននាំនាងទៅរកបងនៅបន្ទប់ជាន់ទីពីរ"
“ហើយពេលនេះនាងនៅទីណា"ជីនបិទភ្នែករំងាប់អារម្មណ៍គេមានអារម្មណ៍ថាជីស៊ូកំពុងតែមានគ្រោះថ្នាក់ព្រោះមុននេះពេលដែលគេនៅលើដំបូងសុខៗស្រាប់តែបណ្ដោងខ្សែរកដែលជាខ្សែកគូជាមួយនឹងជីស៊ូមានពន្លឺ។ខ្សែកនោះមានលក្ខណៈពិសេសត្រង់ថាបើអ្នកណាម្នាក់ប៉ះត្រង់កន្លឹះតូចមួយនៅពីក្រោយនោះខ្សែកមួយខ្សែទៀតនឹងមានពន្លឺតែជីស៊ូមិនបានដឹងរឿងទាំងនោះទេ។
“ខ្ញុំក៏មិនដឹងថាជីស៊ូនៅទីណាដែរ"សម្ដីរបស់ជីមីនធ្វើឲ្យជីនបើកភ្នែកមកវិញ។
“ល្អណាស់!បើនាងកើតអីអ្នកទាំងបីមិនរួចខ្លួនទេ"ជីនមិនបានបន្ទោសជីមីនទេតែបែរជាទៅចង្អុលមុនជំនិតរបស់ខ្លួននិងជីមីនមុននឹងគេដើរចេញទៅយ៉ាងលឿន។
    ឃើញចៅហ្វាយខ្លួនចេញទៅបែបនេះជេគគីក៏រត់ទៅតាមហើយបូតានក៏ទៅតាមដែរព្រោះវាក៏ជាកំហុសរបស់នាងដែរ។នៅតាមផ្លូវដែលដើរទៅនោះជីនកាន់បណ្ដោងខ្សែកដែលជាប់នឹងខ្លួននោះមិនឈប់។គេទទួលស្គាល់ថាពេលនេះបេះដូងរបស់គេស្ទើរតែរលាយខ្ទិចអស់ហើយអ្វីដែលគេខ្លាចបំផុតគឺការបាត់បង់។
  ពេលមកដល់មុខបន្ទប់ដែលរក្សាទុកវ៉ាក់ស៊ាំងជីនក៏ឈប់បន្តិច។
“អ្នកណា?អ្នកណាបន្ថយសីតុណ្ហភាព?”ជីនងាកមកមើលមុខអ្នកពីរដែលឈរនៅពីក្រោយខ្លួនទាំងកំហឹង។
“ប្រហែលមានបញ្ហាបច្ចេកទេសហើយចៅហ្វាយ"ជេគគីក៏និយាយជំនួសបូតានព្រោះមើលទៅនាងពិតជាភ័យខ្លាំងណាស់។
“បើវាខូចធ្វើមិច!អ្នកទទួលខុសត្រូវសីតុណ្ហភាពសម្រាប់រក្សាវាគឺ២០អង្សារមិនមែន១០អង្សារ"ជីនស្រែកខ្លាំងស្ទើរតែបែកក្រដាស់ត្រជៀកអ្នកស្ដាប់។
ក្រឹកៗ>ជីនរុញទ្វាចូលក្នុងតែទ្វាបើកមិនបាន។
“អ្នកណាចាក់សោរ?”ជីនកាន់តែក្ដៅមួយកម្រិតទៀត។មុខរបស់គេឡើងក្រហម។ហើយអ្នកគ្រប់គ្នាដោយភ័យពេកគ្មានអ្នកណានិយាយអ្វីឡើយ។នេះជាលើកទីមួយហើយដែលជីនកាចខ្លាំងបែបនេះ។
“ឆាប់ទៅយកសោរមកនៅឈរដល់ណាទៀត"ជីននិយាយមិនចង់ចេញ។មិនមែនមកពីខឹងពេកទេតែក៏មិនដឹងថាហេតុអីបានជាគេមានអារម្មណ៍ថាច្រាស់ច្រាលខ្លាំងបែបនេះ។ទ្រូងខាងឆ្វេងរបស់គេហាក់ណែនៗពិបាកក្នុងការដកដង្ហើមណាស់។
     បន្ទាប់ពីយកសោរបានមកហើយគេចាក់ចូលទាំងដៃញ័រតិចៗ។
ក្រឹក!>គ្រាន់តែឮសម្លេងបើកទ្វាភ្លាមជីស៊ូដែលអង្គុយក្បែរនោះក៏ប្រឹងបើកភ្នែកមើលពេលដែលឃើញជីនភ្លាមនាងក៏ប្រឹងញញឹមដាក់គេ។
“ជីស៊ូ!”ជីនក៏ស្ទុះចូលមកឱបកាយដ៏ត្រជាក់។
“ទីបំផុតបងមកហើយ"ជីស៊ូនិយាយខ្សាវៗស្ទើតែស្ដាប់មិនបាន។ជីនមិនបាននិយាយអ្វីក៏លើកបីនាងចេញពីទីនោះ។ជីនក៏បីនាងមកក្នុងបន្ទប់សម្រាកក្នុងអគារនេះហើយក៏ដាក់ឲ្យនាងគេងលើពូកមុននឹងទាញភួយមកដណ្ដប់ឲ្យនាង។
“ជេគគីទៅហៅពេទ្យមក?”ជីនក៏បញ្ជាទៅជេគគីដែលឈរឱបដៃនៅជិតខ្លួន។
“ហើយនាងបូតានខ្ញុំមានរឿងត្រូវនិយាយជាមួយនាងច្រើនណាស់ត្រៀមខ្លួនឱ្យល្អទៅ"ជីននិយាយទាំងសម្លេងកាចដាក់នាង។ហើយជេគគីឃើញបែបនេះក៏ទាញដៃបូតានឲ្យចេញទៅក្រៅសិន។
      បន្ទាប់ពីគេចេញទៅអស់ជីនក៏ដាក់ខ្លួនអង្គុយជិតជីស៊ូដែលកំពុងតែគេងឱបខ្លួននៅក្នុងភួយដ៏ក្រាស់។
“ហ្ហឹកៗ!”សម្លេងយំតិចក៏ឮចេញពីបបូរមាត់តូច។មើលទៅនាងពិបាកណាស់ពេលដែលចេញពីបន្ទប់ត្រជាក់ហើយក្នុងខ្លួននាងក៏ភាយចំណាយក្ដៅចេញពីខ្លួនស្ទើរតែឆេះខ្លួនទៅហើយ។
“ជីស៊ូឯងពិបាកខ្លាំងណាស់មែនទេ?បងសុំទោសបងមកជួយឯងយឺត"ជីនយកដៃត្រជាក់របស់នាងមកច្របាច់តិចៗ។ហេតុអីគ្រាន់តែឃើញនាងឈឺគេពិបាកភ្នែកម្លេះបើអាចគេចង់ឲ្យអ្នកដែលកំពុងគេងនេះជាគេវិញ។
“បន្តិចទៀតលែងអីហើយណា!ព្រះនាងតូចរបស់បង"ជីនយកដៃនាងមកថើបបន្តិចតែក៏ឃើញថាដៃរបស់នាងមានរបួសដោយសារការមុត។ជីនជ្រួញចិញ្ចើមបន្តិចមុននឹងនឹកឃើញថាកាលពីព្រឹកមិញជីស៊ូបានហៅគេឲ្យញាំអាហារដែលជាស្នាដៃរបស់នាង។គិតឃើញបែបនេះហើគេចង់តែទាញកាំភ្លើងមកបាញ់ខ្លួនឯងឲ្យស្លាប់ទេហេតុអីគ្រាន់តែញាំបន្តិចមិនបានបើគេញាំនាងក៏មិនរកគេហើយជួបរឿងបែបនេះ។
“ជីស៊ូ!បងសុំទោសវាជាកំហុសរបស់បងដែលធ្វើឲ្យឯងទៅជាបែបនេះ"ជីនឱនទៅឱបនាងហើយបិទភ្នែកខាំមាត់ខឹងនឹងខ្លួនឯង។
“បងសន្យាថាមិនធ្វើឲ្យឯងធ្លាក់ក្នុងសភាពគ្រោះថ្នាក់ទៀតទេ….តែឯងត្រូវនៅឲ្យឆ្ងាយពីបងទើបជាការល្អការនៅក្បែរបងពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ពេលនេះគឺសត្រូវធំបំផុតបានគេចទៅមិនដឹងថាគេនៅលាក់ខ្លួនទីណាទេ"សត្រូវដែលជីននិយាយគឺចង់សំដៅដល់ហ្វូជិៈបន្ទាប់ពីមានរឿងជាមួយថេយ៉ុងហ្វូជិៈបានរត់គេចមិនដឹងថាទៅដល់ទីណាហើយអ្នកដែលមានរឿងជាមួយនឹងហ្វូជិៈនោះគឺជារូបគេនឹងឯង។
(ខ្ញុំសុខចិត្តគ្រោះថ្នាក់ឲ្យតែបាននៅក្បែរបង)នេះជាពាក្យដែលជីស៊ូចង់និយាយតែនាងបានត្រឹមតែនិយាយក្នុងចិត្តប៉ុណ្ណោះ។អ្នកណាៗក៏ចាត់ទុកជីស៊ូដូចជាព្រះនាងដែរព្រោះក្នុងគ្រួសារត្រកូលនេះមានតែនាងម្នាក់ទេដែលចាប់កំណើតមកជាមនុស្សស្រី។គ្រប់គ្នាតែងតែបង្ហាញក្ដីស្រលាញ់ចំពោះនាងលើកលែងតែជីនទេដែលបង្ហាញតែការមិនពេញចិត្តចំពោះនាង។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now