10

1K 26 0
                                    

    ល្ងាចបន្តិចបន្ទាប់ពីអស់ជាតិថ្នាំហើយជីស៊ូក៏បានភ្ញាក់តែនាងមិនទាន់អាចក្រោកបានទេព្រោះនៅមានអារម្មណ៍ថាស្ពឹកដៃស្ពឹកជើងនៅឡើយ។
“សុំទោសវាជាកំហុសរបស់ខ្ញុំដែលមិនបានមើលឲ្យហ្មត់ចត់ជាមុន"សម្លេងរបស់បូតានឮចេញមកពីខាងក្រៅទើបធ្វើឲ្យជីស៊ូប្រឹងក្រោកឡើងព្រោះចង់ដឹងថាមានរឿងអ្វីហេតុអីបានជាសម្លេងជីននិយាយខ្លាំងៗបែបនេះ។
“នាងសុំទោស!ចុះបើជីស៊ូកើតអីនាងទទួលខុសត្រូវយ៉ាងមិចប្រាប់ខ្ញុំមក"ជីនស្ដីឲ្យបូតាន។ហើយនាងបានត្រឹមតែឱបដៃហើយឱនមុខចុះ។
“ចៅហ្វាយវាក៏ជាកំហុសរបស់ដែរដែលមិនបានប្រាប់នាង"ជេគគីក៏ចូលមកជួយនិយាយជំនួសបូតាន។
“នាងជាអ្នកមើលការខុសត្រូវគ្រប់បន្ទប់នៅជាន់ទី២ទាំងអស់បើវាមានបញ្ហាហេតុអីនាងមិនដឹងមុន"
“ខ្ញុំសុំទោសលោកជីនតានពិតថ្ងៃនេះខ្ញុំមិនបានពិនិត្យមើលទេ"
“ថ្ងៃនេះនាងសាងកំហុសធំណាស់បូតានបើនាងជាមនុស្សរបស់យើងយើងដាក់ទោសនាងតែចៃដន្យនាងមិនមែនតើយើងគួរធ្វើយ៉ាងមិចពេលនេះ”ជីនសម្លឹងមើលមុខបូតានដូចចង់សម្លាប់នាងចោលអញ្ចឹង។
ក្រាក>ទ្វាបន្ទាប់ក៌បានបើកឡើងហើយជីស៊ូក៏ដើរចេញមកជាមួយនឹងសភាពទ្រុឌទ្រោម។ជីនឃើញក៏ចង់ចូលទៅជួយទប់នាងដែរតែក៏ត្រូវឃាត់ខ្លួនឯងវិញព្រោះថាធ្វើបែបនេះកាន់តែធ្វើឲ្យនាងស្រលាញ់គេថែមឡើង។
“បងកុំបន្ទោសអ្នកនាងបូតានអីហើយណាមួយខ្ញុំក៏មិនបានកើតអីដែរបងកុំបារម្មណ៍អី"
“អ្នកណាថាខ្ញុំបារម្មណ៍ពីឯងលុបពាក្យមុននេះចេញទៅ-ហើយមួយទៀតអ្នកណាប្រើឯងមករកខ្ញុំឯងធ្វើឲ្យខ្ញុំពិតជាឈឺក្បាលណាស់បើអាចឯងទៅផ្ទះរបស់ឯងវិញទៅខ្ញុំធុញថប់នឹងរឿងរ៉ាវដែលនាងបង្កណាស់"ជីននិយាឲ្យនាងខ្លាំងៗទាំងមុខធុញទ្រាន់បង្ហាញចេញមកយ៉ាងច្បាស់។
“ភាពត្រជាក់ក៌ត្រជាក់មិនស្មើរនឹងសម្ដីបងដែរ"
“ពិតមែន?បើខ្ញុំឮពាក្យនេះមុននេះតែបន្តិចខ្ញុំនឹងមិនជួយយកឯងចេញមកទេជីស៊ូ"ជីនធ្វើជាសួរបញ្ជាក់ទាំងញោចចុងមាត់បន្តិចមុននឹងគេដើរចេញទៅហើយជេគគីក៏សើរទៅតាមជីន។
“បងមិនគួរជួយខ្ញុំទេ!ថ្ងៃក្រោយទោះខ្ញុំឈឺជិតស្លាប់ក៏មិនបាច់ជួយខ្ញុំដែរ”ជីស៊ូស្រែកពីក្រោយជីនខ្លាំងៗទាំងមុខក្រម៉ូវ។ឯជីនវិញដកដង្ហើមធំក្នុងចិត្តគឺចង់ងាកទៅរកនាងវិញណាស់។
“អ្នកនាងជីស៊ូ!ខ្ញុំសុំទោស"បូតានឱនគំនាបជីស៊ូស្ទើរតែដល់ដី។
“អ្នកនាងបូតានកុំធ្វើដល់ថ្នាក់នេះអី"ជីស៊ូទាញឲ្យបូតានឈរធម្មតាវិញ។
“មិនអីទេវាជាឧបទ្ទវហេតុ”
“តែខ្ញុំពិតជាសុំទោសពិតមែន"បូតានបង្ហាញទឹកមុខដឹងកំហុសតែសម្ដីរបស់នាងនៅតែរឹងៗដដែល។
“ហឹសៗ"ជីស៊ូបែរជាសើចទើបធ្វើឲ្យបូតានឆ្ងល់។
“ហេតុអីអ្នកនាងសើច"
“គ្មានអីទេដំបូងខ្ញុំគិតថាអ្នកនាងកាចព្រោះតែសម្លេងអ្នកនាងរឹងៗ”
“អរ!មែនហើយតាមពិតខ្ញុំមិនចេះនិយាយទន់ភ្លន់អីទេសុំទោសអ្នកនាងផង"
“ឈប់សុំទោសខ្ញុំទៅ….”ជីស៊ូឈប់និយាយហើយគិតបន្តិច
“ចាត់ទុកជាការសុំទោសខ្ញុំចង់ឲ្យអ្នកនាងប៉ាវខ្ញុំញ៉ាំមីស៊ុបមួយចានមកពេលខ្ញុំមកខ្ញុំឃើញគេលក់នៅតាមផ្លូវមើលទៅទំនងណាស់"នាងនិយាយទាំងញញឹសប្បាយចិត្ត។
“ច្បាស់ជាបានខ្ញុំទៅសុំការអនុញ្ញាតិពីចៅហ្វាយសិន"
“បានខ្ញុំចាំនៅខាងក្រោម"
   បន្ទាប់ពីនិយាយត្រូវគ្នាហើយពួកនាងក៏បំបែកគ្នាសិន។
    ជីនបន្ទាប់ពីប៉ះសម្ដីជាមួយជីស៊ូហើយគេក៏ត្រឡប់មកផ្ទះវិញ។គ្រាន់តែមកដល់ភ្លាមអ្វីដែលគេធ្វើមុនគេគឺទៅរកផ្ទះបាយ។
“អ្នកប្រុសរកអ្វីដែលមែនទេ"ដីហុយបន្ទាប់ពីឃើញចូលផ្ទះបាយនាងក៏សួរតាមសុជីវធម៌។
“បបរដែលជីស៊ូធ្វើអស់ហើយមែនទេ"
“គឺនៅតែ….”ដីហុយចង់ប្រាប់ជីនណាស់ថាបបរញ៉ាំមិនកើតទេវាផ្អែមណាស់ប្រហែលពេលជីស៊ូធ្វើនាងបានដាក់ភាពផ្អែមល្ហែមច្រើនពេកហើយ។
“នៅឯណា?”ជីនមិនចង់និយាយច្រើនក៏សួរបញ្ជាក់។
“នេះចា៎"ដីហុយក៏លើកឆ្នាំមកបង្ហាញជីន។
“នាងទៅណាទៅៗ"ជីនដេញដីហុយឲ្យចេញ។បន្ទាប់មកគេបានយកចានទៅដួសបបរនោះដាក់ក្នុងចាន។
ជីនអង្គុយនៅក្នុងផ្ទះបាយសម្លឹងទៅមើលបបរនោះទាំងអស់សំណើច។
“តើនាងពិបាកយ៉ាងណាទម្រាំធ្វើបានមួយឆ្នាំនេះ"ជីនដួសបបរដាក់ចូលក្នុងមាត់មួយមាត់ហើយទំពារយ៉ាងមានក្ដីសុខមើលទៅដូចមិនដឹងថាបបរនោះផ្អែមទេ។
ចំណែកឯអ្នកដែលលួចមើលជីនដូចជាដីហុយនេះវិញមើលឡើងចំហមាត់
“ឥន្ធនូដែលម៉ែដោះនិយាយប្រហែលជិតរះហើយមើលទៅ”
………..
    យប់ម៉ោង៨ទៅហើយជីស៊ូមិនទាន់មកដល់ផ្ទះទៀត។ជីនអង្គុយមិនជាប់នឹងកន្លែងទេព្រោះតែខ្វល់ខ្វាយពីនាងបន្តិចបន្តួចដែរមិនមែនបន្តិចទេគឺខ្លាំងដែរ។
“ជីនបងមិនទាន់ទៅគេងទេឬ?បងនៅចាំអីមែទេ?”ជីមីនឃើញថាជីនធ្វើឫកពារប្លែកៗគេក៏ចូលទៅសួរ។
“មិមបានចាំទេនាងចង់មកវិញពេលណាពេលទៅ"ជីនដោះសារទាំងដែលជីមីនមិនបាននិយាយសំដៅលើជីស៊ូផង។
“បងចាំជីស៊ូ?”ជីមីនចង់សើចបន្តិចអត់បន្តិចរងចាំគេហើយនៅមាត់រឹងទៀត។ជីនរៀងភ្ញាក់ខ្លួនមកវិញពថលដែលខ្លួនឯងច្រឡំនិយាយពាក្យក្នុងចិត្តចេញមក។
“មិនបាច់ចាំនាងទេ-នាងបានសុំខ្ញុំទៅដើរលេងជាមួយបូតានតាំងពីល្ងាចមិញម្លេះ"
“ឯងឲ្យនាងទៅតែពីរនាក់ចឹងអ្ហៃ?”ជីនក៏ច្រឡោតភ្លាម។
“យ៉ាងមិចបងហ្នឹង?ហេតុអីចាំបាច់ច្រឡោតបូតាននាងអាចការពារជីស៊ូបានបងកុំព្រួយចិត្តអី"
“ឯងដឹងទេជីមីន!ហ្វូជិៈកំពុងនៅទីនេះ"ជីននិយាយទាំងបេះដូងលោតញាប់។
“ចឹង!ជីស៊ូអាចនឹងមានគ្រោះថ្នាក់"ជីមីនធ្វើមុខភ្ញាក់ផ្អើល។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now