ភាគ២៧//
ទីក្រុងតូក្យូ : ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈ
នៅក្នុងបន្ទប់របស់ជីនពេលនេះគឺងងឹតឈឹងមានតែពន្លឺភ្លឺពីព្រះចន្ទព្រាលចាំងតាមចន្លោះបង្អួច។ជីនបានមកសំងំនៅកៀនគ្រែដែលគេគេង។ដៃរបស់គេបានកាន់ខ្សែកដែលជាគូជាមួយជីស៊ូសម្លឹងមើលទៅម្ដងហើយម្ដងទៀត។ពេលគេគេពិតជាហត់ណាស់របួសនៅស្មាក៏ឈឺ ចិត្តក៏ស្មុគស្មាញតើមានអ្នកណាយល់ពីអារម្មណ៍មួយនេះដែលកំពុងតែកើតឡើងលើគេដែរទេ។តើគេសាងកំហុសធ្ងន់ណាស់មែនទេ?
“ស៊ូ!ត្រឡប់មកបានទេបងសុំទោស"ជីនមិនបាននិយាយតែមាត់តែទឹកភ្នែករបស់គេក៏កំពុងតែហូរមកជាមួយផងដែរ។អ្នកណាថាមនុស្សប្រុសមិនចេះយំ អ្នកថាមនុស្សតែងតែរឹងមាំ។មនុស្សប្រុសនិងមនុស្សស្រីគឺជាមនុស្សដូចគ្នាគ្រាន់តែមនុស្សប្រុសមិនចូលចិត្តបង្ហាញដូចមនុស្សស្រី។
“ស៊ូ!”អង្គុយសុខៗស្រាប់តែបណ្ដោងខ្សែករបស់គេមានពន្លឺជីនក៏ស្ទុះក្រោកឡើងយ៉ាងលឿនព្រោះគេគិតថាជីស៊ូប្រាកដជាប៉ះខ្សែករបស់នាងដែរហើយ។
“ជេគគី!ជេគគី!”ជីនរត់ចុះមកក្រោមរួចស្រែកហៅកូនចៅរបស់គេខ្លាំង។ឯជេគគីវិញស្មានតែមានរឿងអីខំរត់មកថែមទាំងទាញកាំភ្លើងមកជាមួយដែរ។
“ចៅហ្វាយមានកើតអ្វីដែរអត់"
“យកបណ្ដោងខ្សែកនេះទៅពិនិត្យមើលរកទីតាំងរបស់ជីស៊ូភ្លាម”ជីនហុចខ្សែកឲ្យជេគគី។ជេគគីកយកខ្សែរនោះទាំងមុខឆ្ងល់ៗគេស្មានថាមានចោរចូលផ្ទះតើ។
“នៅឈរធ្វើស្អីទៀតទៅឲ្យលឿនទៅ"ជីនសម្លុតជេគគីបន្ថែមទៀតទើបធ្វើឲ្យគេប្រញ៉ាប់រត់ទៅយ៉ាងលឿន។
ជីនអង្គុយលែងស្ងប់ហើយដើរចុះដើរឡើងជុំវិញបន្ទប់ទទួលភ្ញៀវរងចាំជេគគីមកវិញ។មួយនាទីៗហាក់យូរណាស់សម្រាប់គេ។
“ចៅហ្វាយរកឃើញហើយអ្នកនាងជីស៊ូនៅផ្ទះលោកជីមីន!”ជេគគីរត់យ៉ាងត្រហេបត្រហបមកប្រាប់ជីន។
“មិចក៏ទៅជាបែបនេះទៅវិញ អាចង្រៃនោះមិនប្រាប់យើងសូម្បីតែមួយម៉ាត់”ជីនពោលទាំងមួម៉ៅ។
“រៀបចំឡានយើងចេញទៅឥឡូវនេះ"
“ចៅហ្វាយតែនេះម៉ោង10យប់ហើយ”
“ឯងទៅឬមិនទៅបើមិនទៅយើងទៅតែម្នាក់ឯង"មិនសាញច្រើនជីនក៏ដើរចេញទៅយ៉ាងលឿន។បើកាលណាចៅហ្វាយទៅហើយខ្លួនជាកូនចៅក៏ត្រូវទៅតាមដែរ។
ងឺត!!!!តែពីរម៉ោងកន្លះតែប៉ុណ្ណោះជីនបានមកដល់ផ្ទះជីមីននៅកាណាហ្សាវ៉ាភ្លាម ដោយសារតែពេលយប់ចរាចរណ៍មិនសូវមមាញឹកដូចពេលថ្ងៃ។
ប៉ាំងៗៗៗ!!!>គ្រាន់តែមកដល់ភ្លាមជីនក៏ចុះពីឡានទាញទៅកាំភ្លើងទៅបាញ់របងផ្ទះជីមីនរហូតទាល់តែវាធ្លុះដុំៗ។
អ្នកយាមផ្ទះព្យាយាមចង់ចូលមកនិយាយជាមួយជីនដែរតែមើលដូចជាគេមិនហ៊ាននោះទេ បានត្រឹមតែឈរពួនៗនៅកៀនៗរបង។
ជីមីនគ្រាន់តែឮសម្លេងកាំភ្លើងភ្លាមក៏ប្រញ៉ាប់ចេញមកក្រៅរកមើលដើមហេតុ កណ្ដាលអាទ្រាតនៅមករករឿងផ្អើលអស់អ្នកជិតខាងទៀត។
ជីននៅតែបន្តបាញ់រហូតទាល់តែជីមីនចេញមក។
“ខ្មោចចូលមែនទេ"ជីមីនសួរទាំងមានអារម្មណ៍ថាហួសចិត្តចំពោះជីន។
“ជីស៊ូនៅឯណា!”ជីនបោះកាំភ្លើងចោលរួចស្ទុះចូលទៅជិតជីមីនភ្លាម។
“មិចក៏សួរបែបនេះខ្ញុំមិនយល់ទេ?”ជីមីនជ្រួញចិញ្ចើមហាក់មិនយល់ពីអ្វីដែលជីនកំពុងតែនិយាយ។
“កុំធ្វើពើយើងដឹងថាជីស៊ូនៅទីនេះ”
ឌឹប!>ដោយទ្រាំមិនបានជីមីនក៏វាយជីនមួយដៃចំផ្ទៃមុខធ្វើឲ្យៗនឈាមជ្រាបតាមគែមមាត់។
“ល្មមភ្ញាក់ខ្លួនបានហើយ!បែបនេះហើយទើបជីស៊ូមិននៅជាមួយបងនោះបងប្រុស!”ជីមីនស្រែកឲ្យជីនខ្លាំងៗ “ទីនេះគ្មានជីស៊ូទៀតនោះទេ”
ជីនហាក់នៅស្ងៀមមិនតបតអ្វីទាំងអស់។គេក៏បែរខ្នងទៅវិញព្រមទាំងទាញខ្សែករបស់គេចេញមកពីក្នុងហោប៉ៅខោ។
ជីមីនជើញខ្សែកនោះក៏នឹកឃើញពីខ្សែកមួយខ្សែដែលនៅក្នុងបន្ទប់របស់ជីស៊ូភ្លាម។
“ខ្សែកនៅក្នុងផ្ទះខ្ញុំតែម្ចាស់មិនបាននៅទេ"ជីមីនក៏និយាយស្រួលបួលវិញហើយក៏ដើរចូលទៅក្នុងផ្ទះបាត់។
ជីនងក់ក្បាល ខាំថ្គាមឡើងប៉ោងសរសៃឯដៃវិញក្ដាប់ខ្សែកយ៉ាងណែន។ទ្រាំមិនបានគេក៏ស្រែកមួយទំហឹងរួចគប់ខ្សែកនោះចេញទៅឆ្ងាយសែនឆ្ងាយ។
“ហេតុអី!!ឌឹបៗៗ"ជីនស្រែកព្រមទាំងងាកមកដាល់ជញ្ជាំងរបងថ្មផ្ទះរបស់ជីមីន។ ក្រញ៉ាំដៃដែលមានរបួសកាលពីថ្ងៃមុនក៏ចាប់ផ្ដើមហូរឈាមមកម្ដងទៀត។ស្មាដែលត្រូវគ្រាប់ក៏ជ្រាបឈាមចេញមកដាមជាប់អាវ។
“ចៅហ្វាយបានហើយៗ!”ជេគគីចាប់ទាញជីនមកវិញកុំឲ្យគេធ្វើបាបខ្លួនខ្លាំងជាងនេះទៀត។សភាពរបស់ជីនពេលនេះគឺពិបាកមើលណាស់។
“លែងយើងទៅ" ជីនច្រានជេគគីចេញរួចដើរចេញទាំងមើលទៅគ្មានកម្លាំងកំហែង។
“ចៅហ្វាយអញ្ជើញទៅណា?”ជេគគីដើរយាមពីក្រោយជីន។
“ទៅតាមរកជីស៊ូ!”និយាយតែប៉ុណ្ណឹងគេក៏បន្តដើរទៅមុខទាំងមេឃងងឹតឈឹង។ជេគគីក៏បន្តដើរតាមការពារជីនពីក្រោយដូចដើម។
នៅតាមដងផ្លូវក្នុងសភាពងងឹតជីនបានលួចស្រក់ទឹកភ្នែកស្ងាត់ៗតែរាល់ពេលដែលទឹកភ្នែកស្រក់គេក៏វាស់ចេញយ៉ាងលឿន។
ជីនបានដើររហូតដល់កន្លែងដែលគេនាំជីស៊ូមកចង់ក្រដាស់នៅដើមឬស្សីកាលពីប៉ុន្មានថ្ងៃមុន។
“ចៅហ្វាយមកទីនេះ-"
ជេគគីបម្រុងសួរតែជីនលើកដៃឡើងបញ្ជាក់ថាកុំសួរ។
គេក៏បានទាញក្រដាស់មកសរសេរពីបំណងដែលចង់ជួបជីស៊ូរួចក៏ចងនៅដើមឫស្សី សង្ឃឹមថាបំណងប្រាថ្នារបស់គេបានសម្រេច។
តក់!ទឹកភ្នែករបស់គេបានស្រក់មកម្ដងទៀតតែក៏ប្រញ៉ាប់ជូតចេញយ៉ាងលឿនតែយ៉ាងណាជេគគីក៏អាចឃើញ។
“ចៅហ្វាបើចៅហ្វាយចង់យំក៏យំចេញមកមិនបាច់ទប់ទេ"ជេគគីនិយាយតិចៗទាំងយល់ចិត្តព្រោះកាលដែលខំទប់ទឹកភ្នែកវាពិបាកក្នុងទ្រូងណាស់។
ភឹប!>ជីនក៏លុតជង្គង់ចុះនៅមុខដើមឫស្សីហើយស្រែកយំខ្លាំងៗលែងខ្មាស់ជេគគីទៀតហើយ។
“ស៊ូ!អូននៅឯណា-ហេតុអីទៅចោលបង-ហេតុអីមិនចាំបងបន្តិចសិន-បងចង់ឲ្យអូនមកស្ដាប់ចម្លើយរបស់បងម្ដងទៀត-អាចទេត្រឡប់មកនៅក្បែរបងដូចមុន-!”
ទឹកភ្នែករបស់ជីនស្រក់ចុះមកជាហូរហែរ ជេគគីឃើញបែបនេះគេក៏លួចស្រក់ទឹកភ្នែកតាម បើគេអាចយកភាពឈឺចាប់របស់ចៅហ្វាយគេមកបានគេនឹងធ្វើភ្លាម។
ជីនបានដើរមើលកន្លែងដែលគេបាននៅជាមួយជីស៊ូលើកចុងក្រោយ។គេបានឃើញគ្រប់សកម្មភាពទាំងអស់ដែលបានកើតឡើង គេបានឃើញស្នាមញញឹមរបស់ជីស៊ូ ភាពក្រមិចក្រមើមរបស់នាង។
“ចៅហ្វាយខ្ញុំថាចៅហ្វាយគួរតែទៅលាងរបួសសិនណា៎!”ជេគគីព្រួយបារម្ភពីជីនណាស់ព្រោះគេបានឃើញឃើញឈាមហូរមកតាមដៃអាវរបស់គេ មើលទៅប្រហែលជារបួសរបស់គេដាច់ថ្នេរហើយ។
“ម៉ោងប៉ុន្មានហើយ"ជីនសួរទៅជេគគីទាំងសម្លេងខ្សាវៗ។
“ម៉ោង4:30ហើយចៅហ្វាយ!”
ជីនក៏ងក់ក្បាលហើយដើរចេញទៅយ៉ាងលឿន។ចេញមកដល់ខាងក្រៅគេឃើញមានមនុស្សខ្លះៗធ្វើដំណើរតាមផ្លូវគេក៏ទាញទូរស័ព្ទរកមើលរូរបស់ជីស៊ូហើយដើរសួរមនុស្សពីម្នាក់ទៅម្នាក់ មិនដឹងថាហេតុអីទេបានគេគិតថាជីស៊ូនៅម្ដុំៗនេះ។
“មានឃើញនារីក្នុងរូបនេះដែរទេ?” ជីនសួរគេជាច្រើននាក់តែគ្មាននរណាម្នាក់បានឃើញនាងឡើយ។គេតាមរកនាងតាំងពីមេឃមិនទាន់ភ្លឺរហូតដល់ព្រះអាទិត្យរះ។
រាងកាយគេពិតជាអស់កម្លាំងណាស់តែគេមិនព្រមឈមឡើយនៅតែព្យយាមតាមសួរ តាមរក នៅកន្លែងណាដែរគេគិតថានាងអាចនឹងមក។
មកដល់កន្លែងដែលសម្បូរផ្ទះល្វែងមួយកន្លែងគេឈប់សិន។
“ជីស៊ូ!អូននៅទីណា"ជីនបិទភ្នែកងើយមុខឡើងលើគេពិតជាមានអារម្មណ៍ថាចង់ស្លាប់ណាស់ក្នុងពេលនេះ។
“ចៅហ្វាយអ្នកនាងជីស៊ូអាចមិននៅទីនេះទៀតទេខ្ញុំថាយើងគួរតែទៅសិនរងចាំដំណឹងពីអ្នកផ្សេងទៀតទៅ"
“បាន!”ជីនយល់ព្រមព្រោះគេមានអារម្មណ៍ថាចង់ចុះចាញ់បណ្ដើរៗហើយ។
…………………………
គ្រាន់តែជីនទៅបាត់ភ្លាមជីស៊ូនិងលីអាបានចេញមកពីផ្ទះដែលជីនឈរនៅពីមុខមុននេះ។
“ស៊ូធ្វើដំណើរដោយសុវត្តិភាពណា-ផ្ញើសួរសុខទុក្ខម៉ាក់យើងជំនួសយើងផងណា៎"
“លីលី!ឯងច្បាស់ហើយមែនទេថាមិនទៅជាមួយយើង"ជីស៊ូសួរបញ្ជាក់។
“ច្បាស់ហើយ!”
“មកពីឯងមិនចង់ជួបបងជេហូបមែនទេ"
“…..”លីអាមិនឆ្លើយទើបជីស៊ូនិយាយតទៀត
“ទោះយ៉ាងណាឆ្នាំក្រោយដល់កំណត់ដែលឯងត្រូវរៀបការហើយ"
“ចាំដល់ពេលនោះមកដល់ខ្ញុំនឹងដោះស្រាយតាមក្រោយទៀត"
“យ៉ាងមិចឯងប្រុងរត់ទៅដល់ណាទៀត-ឯងបានហោះហើរស្ទើតែគ្រប់ប្រទេសហើយគួរតែដល់ពេលដែលឯងទៅផ្ទះវិញហើយ"
“ឆាប់ទៅកុំនិយាយច្រើនប្រយត្ន័យន្តហោះចេញចោល"លីអាមិនចង់ឲ្យវែងឆ្ងាយនាងក៏ប្ដូរទៅជានិយាយអ្វីផ្សេង។
“យើងទៅហើយ!ឯងចូលក្នុងវិញទៅក្រែងឯងត្រូវហោះទៅអាមេរិកមែនទេ?”
លីអាក៏ងក់ក្បាលហើយចូលទៅក្នុងវិញ។ជីស៊ូនៅឈរចាំតាក់ស៊ីដើម្បីជិះទៅព្រលានហោះដើម្បីទៅកូរ៉េដែលជាផ្ទះរបស់នាងវិញ។
“ស៊ូ!”ភ្លាមនោះជីនក៏ស្រែហៅនាងពីចម្ងាយ។ជីស៊ូបើកភ្នែកធំៗមើលទៅជីនទាំងភ្ញាក់ផ្អើល។នាងមើលទៅដូចជាទ្រុឌទ្រោមណាស់មុខមាត់ជាំខៀវ ខ្លួនប្រាណមានឈាម តើមានរឿងអ្វីកើតឡើងចំពោះគេ?
ជីស៊ូទាញវ៉ាលីប្រុងរត់ចូលទៅក្នុងផ្ទះវិញតែជីនក៏រត់មកឱបនាងជាប់ទោះនាងខំរើយ៉ាងណាដ៏ដោយ។
“លែងខ្ញុំទៅជីនបងយ៉ាងមិចនឹង"នាងស្រែក តែជីនមិនបានខ្វល់កាន់តែបន្ថែមកម្លាំងដៃរឹតនាងលើសដើម។
“កុំទៅណាចោលបងបានទេ-យើងដូចដើមបានទេ"
“គ្មានអ្វីដូចដើមឡើយលែងខ្ញុំទៅ"នាងរើចេញរហូតទាល់តែបានសម្រេចហើយក៏ច្រានជីនចេញពីខ្លួននាង។
“ផ្ដល់ឱកាសឲ្យបងបានទេស៊ូ!”ជីនប្រែជារលីងរលោងទឹកភ្នែកដាក់នាង។
“គ្មានឱកាសអ្វីទាំងអស់-បងទៅរកកូនបងទៅខ្ញុំមិននៅរំខានសេចក្ដីសុខរបស់បងទេ-បងប្រុស"នាងនិយាយម៉ាត់ៗព្រមទាំងសង្កត់សម្លេងត្រង់ពាក្យ បងប្រុស។
“ស៊ូកុំចឹងបានទេ" គេប្រុងមកចាប់ដៃតែនាងក៏គេចទៅម្ខាង។
“កុំចូលមកជិតខ្ញុំជីន"
“អូនមិនអាចដេញបងបានទេស៊ូអូនជាប្រពន្ធរបស់បង"
ពាក្យនេះធ្វើឲ្យជីស៊ូឈួលចុងច្រមុះព្រោះនឹងឃើញរឿងអាក្រក់ដែលជីនធ្វើដាក់ខ្លួន។
“បងមិនមែនប្ដីខ្ញុំ-បងជាបងប្រុសខ្ញុំទៅវិញទេជីនឬមួយបងភ្លេច-បើបែបនោះមែនខ្ញុំនឹងឧស្សារំលឹកបង"
សម្ដីរបស់ជីស៊ូធ្វើឲ្យជីនមិនសុខចិត្តចង់ចូលមកក្បែរនាងតែនាងក៏ឆក់កាំភ្លើងចេញពីជេគគីយកមកភ្ជង់ជីនកុំឲ្យជីនចូលមកជិតនាងបានតែនាងគិតខុសជីននៅតែបន្តដើរមករកយឺតៗរកនាង។ ជីស៊ូប្រែជាញ័រដៃទឹកភ្នែកក៏ហូរមក។
“បាញ់បងមកស៊ូ-បើធ្វើហើយអូនសប្បាយចិត្តហើយលើកលែងឲ្យបងបាន"ជីនទាញកាំភ្លើងមកដាក់ចំទ្រូងខាងឆ្វេងរបស់គេ។
“ហ្ហឹកៗៗៗ!”ជីស៊ូចាប់ផ្ដើមយំដៃដែលកាន់កាំភ្លើងក៏ព្រលែងទៅវិញ។
“ខ្ញុំអាចផ្ដល់ឱកាសឲ្យបងបានតែ….តែឱកាសនោះត្រឹមជាចំណងបងប្អូន" នាងនិយាយព្រមទាំងជូតទឹកភ្នែកចេញយ៉ាងស្អាតដើម្បីកុំឲ្យខ្លួនឯងទន់ចិត្តទាន់។
“……”ជីនហាក់និយាយអ្វីមិនចេញព្រោះពាក្យនេះគេមានអារម្មណ៍ថាគេធ្លាប់បាននិយាយដាក់នាង។
“បងឈឺនឹងពាក្យនេះហ្ហេស?”ជីស៊ូសើចតិចៗដាក់គេ។
“ស៊ូ!ឲ្យបងធ្វើអ្វីក៏បានឲ្យតែអូនព្រមផ្ដល់ឱកាសឲ្យបង”គេចាប់នាងអង្រួនបែបអង្វរក។
“លុតជង្គង់សំពះខ្ញុំទៅ"នាងនិយាយព្រមទាំងញោចចុងមាត់បន្តិច។
“បាន"មិនចាំយូរគេក៏លុតជង្គង់នៅចំពោះមុខនាង។
ជីស៊ូឈានជើងថយក្រោយនាងស្ទើរតែមិនជឿថាគេអាចធ្វើបែបនេះបាន។
តាក់ស៊ីដែលនាងបានហៅក៏មកបានមកដល់ស្រមពេលដែលជីនចង់ឱនចុះ។ជីស៊ូក៏ដើរចេញហើយទាញវ៉ាលីរបស់នាងប្រុងចេញតែជីនបានចាប់ដៃនាងជាប់។
“លែងខ្ញុំទៅ-ខ្ញុំមិនត្រូវការបងទៀតទេ"នាងក៏រលាស់ដៃចេញពីជីនរួចរត់ចូលឡានយ៉ាងលឿន។
“ស៊ូកុំទៅបានទេ" ជីនស្រែកពេលដែលឡានបានបើកចេញទៅ។
ព្រូស!>ជីនក៏ដួលទៅលើដី
“នាងទៅហើយ នាងទៅចោលយើងហើយជេគគី"
“ចៅហ្វាយចិត្តឲ្យត្រជាក់ យើងអាចទៅតាមអ្នកជីស៊ូពេលក្រោយទៀតបាន"ជេគគីចូលមកលួងលោមជីន។
ភាគ28^/^/^/^
-មន្ទីពេទ្យ:
កាយក្រាស់គេងស្ដូកស្ដឹងនៅលើគ្រែពេទ្យមានទាំងសឺរ៉ូមព្យួរជាប់ដៃព្រមទាំងខ្យល់អុកសីសែនបំពាក់ដើម្បីជំនួយការដកដង្ហើម ។ ជេគគីអង្គុយលើកៅអ៊ីក្បែរគ្រែអ្នកជំងឺទាំងងោកម្ដងៗព្រោះតែគេក៏មិនបានគេងដូចគ្នា។
ក្រាក!!>សម្លេងបើកទ្វាបានបន្លឺ-ជីមីននិងឡូរៀរ៍ដែលត្រូវជាមិត្តភក្តិរបស់គេដើរចូលមក។
“ជេគគីឯងហត់ហើយទៅសម្រាកសិនទៅ" ជីមីននិយាយព្រមទាំងដើរមកគោះស្មានគេតិចៗ។ជេគគីក៏ស្ទុះក្រោកឡើងព្រមទាំងឱនគំនាប។
“មិនអីទេខ្ញុំអាចនៅកំដរចៅហ្វាយបាន"
“ឯងទៅចុះយើងនិងឡូរៀរ៍អាចមើលគាត់បាន"
“ពិតមែនហើយលោកមើលទៅនឿយហត់ណាស់"
ពេលឃើញជេគគីស្ទាក់ស្ទើរឡូរៀរ៍និយាយបន្ថែម។
ជេគគីក៏ងក់ក្បាលយល់ព្រមហើយក៏ដើរចេញទៅ។
“ឡូរៀរ៍ខ្ញុំទៅទទួលទូរសព្ទ័បន្តិច"ទូរសព្ទ៏ជីមីនបានរោទិ៍ឡើងទើបគេចេញទៅទទួលនៅខាងក្រៅដើម្បីកុំឲ្យរំខានអ្នកជំងឺ។
បន្ទាប់ពីជីមីនចេញទៅបាត់ឡូរៀរ៍ក៏បានដើរមកជិតជីន។
“ហេតុអ្វីលោកធ្វើបែបនេះ!ឃើញទេថាវាឈឺប៉ុណ្ណា"ឡូរៀរគ្រវីក្បាលយឺតៗទឹកមុខនាងបង្ហាញសេចក្ដីអាណិតអាសូរជាខ្លាំង។
……………………………..
កន្លងទៅមួយសប្តាហ៍ហើយជីននៅតែមិនទាន់ដឹងខ្លូន។ឯរបួសលើខ្លួនរបស់គេក៏ចាប់ផ្ដើមសះបន្ដើរៗហើយតែម្ចាស់រាងកាយមិនព្រមក្រោកមកឬមួយគេភ្លេចហើយថាគេត្រូវធ្វើអ្វីមួយ។
“ចៅហ្វាយពេលណាទើបចៅហ្វាយដឹងខ្លួនទៅខ្ញុំអង្គុយរងចាំចៅហ្វាយយូរហើយហើយអ្នកនាងជីស៊ូក៏ប្រហែលជាកំពុងតែចាំចៅហ្វាយដូចគ្នា”ជេគគីដកដង្ហើមធំសម្លឹងមើលទៅចៅហ្វាយរបស់គេ។
ម្រាមដៃរបស់ជីនក៏កម្រើកឡើងតិចៗជេគគីស្ទុះក្រោកឡើងដោយក្ដីរំភើបតែក៏មិនភ្លេចហៅគ្រូពេទ្យឲ្យមកពិនិត្យផងដែរ។
-ប្រទេសកូរ៉េខាងត្បូង៖
ក្នុងផ្ទះមួយនៅប្រទេសកូរ៉េបានរៀបចំយ៉ាងល្អប្រណិតសមជាផ្ទះរបស់អភិជនរស់នៅ។
“ជីស៊ូ!ឯងនៅកើតទុកដល់ណាទៀតបងពិតជាមិនយល់ពីឯងទេ"ជេហូបឈរជ្រាត់ចង្កេះស្ដីឲ្យជីស៊ូដែលកំពុងតែអង្គុយនៅក្នុងសួនច្បារនៅក្រោយផ្ទះ។
“បងមិនយល់ទេព្រោះបងមិនធ្លាប់ជួបដូចខ្ញុំ"ជីស៊ូតបទៅវិញតិចៗ។
“មែនបងមិនយល់ពីឯងព្រោះបងមិនឲ្យស្នេហាមកបង្វិលក្បាលបានដូចឯងទេ” ដំបូងគេមិនសូវខឹងនឹងជីនទេតែពេលមកដល់ឃើញសភាពរបស់ជីស៊ូធ្វើឲ្យគេទ្រាំមិនបានចង់តែសម្លាប់ទេភ្លាមៗទេតែជីស៊ូបានឃាត់ទាន់។
“ឃើញទេបើវាស្រលាញ់ឯងវាមកតាមឯងបាត់ហើយនេះកន្លងទៅមួយអាទិត្យហើយឯណាជីនមនុស្សល្អរបស់ឯងនោះ"
ជេហូបនិយាយហើយក៏ដើរចេញទៅបើឲ្យនៅទៀតច្បាស់ណាស់ថាគេអាចនឹងនិយាយពាក្យមិនល្អចេញទៅបន្តទៀត។
“មែនហើយ!តាមពិតគាត់មិនបានស្រលាញ់ខ្ញុំទេ-បងជេហូបគាត់និយាយមិនខុសឡើយ"
ជីស៊ូបានដើរចូលទៅក្នុងផ្ទះវិញដូចមនុស្សគ្មានវិញ្ញាណ។តែនាងក៏ត្រូវភ្ញាក់ផ្អើលដោយសារតែនាងឃើញប៉ាម៉ាក់របស់នាងរួមជាមួយបងប្រុសកំពុងតែអង្គុយជុំគ្នាជាមួយនឹងគ្រួសារត្រកូល លី ហើយបុរសម្នាក់ដែលមានវ័យប្រហែលៗនាងនោះគឺ លី ដេជុង ដែលជាកូនប្រុសទោលក្នុងក្រួសារនេះ។
“ជីស៊ូកូនមកអង្គុយជិតម៉ាក់សិនមក ពួកយើងមានរឿងចង់និយាយ"ម៉ាក់របស់ជីស៊ូបានបក់ដៃហៅនាង។ជីស៊ូក៏ព្រមទៅអង្គុយ ដោយមានដេជុងតាមមើលនាងស្ទើរតែគ្រប់ជំហានដែលនាងដើរ។
ភឹប!ជេហូបជើញបែបនេះក៏ទម្លាក់កែវទឹកមួយទំហឹងដើម្បីគម្រាមដេជុង។
“ជេហូប!”ម៉ាក់របស់គេក៏ងាកមកសម្លក់។ ជេហូបក៏នៅស្ងៀមធ្វើឬកពារធម្មតា។
“ម៉ាក់មានរឿងអីមែនទេ?”ជីស៊ូប្រញ៉ាប់សួរព្រោះនាងចង់ទៅបន្ទប់វិញ។
“ម៉ាក់និយាយរឿងរៀបការរវាងឯងដេងជុង"ជីស៊ូងាកមើលមុខម៉ាក់នាងយ៉ាងលឿន។
“មុនដំបូងម៉ាក់គិតថាបន្ទាប់ពីជេហូបរៀបការហើយនឹងដល់វេនកូនម្ដង-តែពេលនេះម៉ាក់ប្ដូរចិត្តហើយប្រាំខែទៀតពិធីមង្គលការកូននឹងកើតឡើង"
ជីស៊ូហាក់ភាំងនឹងម៉ាក់របស់នាងបន្តិចដែរតែក៏សម្រួលអារម្មណ៍មកវិញ។
“ស្រេចលើម៉ាក់ចុះ” និយាយហើយជីស៊ូក៏ងើបឡើងហើយឱនគំនាបអ្នករាល់គ្នាមុននឹងនាងឡើងទៅបន្ទប់របស់នាងបាត់។
“សុំទោសជំនួសជីស៊ូផងណាអ្នកស្រីព្រោះនាងមិនសូវស្រូលខ្លួន"ម៉ាក់របស់ជីស៊ូក៏និយាយទាំងញញឹមតិចៗដាក់ម៉ាក់និងប៉ារបស់ដេជុង។
…………………………..
“ចៅហ្វាយៗ!ចៅហ្វាយចង់ទៅណា៎-"
បន្ទាប់ពីដឹងខ្លួនភ្លាមជីនក៏ស្រវ៉េស្រវ៉ាចង់ដោះស៊ឺរ៉ូមចេញពីដៃតែជេគគីបានចាប់ចៅហ្វាយគេទាន់មិនឲ្យធ្វើរឿងឆ្កួតៗដូចនេះ។
“លែងយើងទៅ!យើងចង់ទៅតាមជីស៊ូ”ជីនរើខ្លួនចេញតែដូចដែរដឹងចឹងថាជីនទើបតែដឹងខ្លួនបន្ទាប់ពីសន្លប់មួយអាទិត្យដូចនេះគេមិនអាចឈ្នះកម្លាំងជេគគីបានឡើយ។
ដោយរើមិនឈ្នះជីនក៏ព្រមឈប់ហើយនៅអង្គុយលើគ្រែស្ងៀមប្រៀបដូចជារូបចម្លាក់។
“នាំយើងទៅរកជីស៊ូបន្តិចទៅ!”ជីននិយាយខ្សាវស្ទើរតែស្ដាប់មិនបាន។
“បានចៅហ្វាយចាំខ្ញុំរៀបចំជើងហោះហើរជូន"ជេគគីសែនវេទនាចិត្តណាស់ពេលដែលឃើញចៅហ្វាយខ្លួនបែបនេះអ្វីដែលគេអាចធ្វើបានគឺបានត្រឹមតែនៅកំដរគេប៉ុណ្ណោះ។
ព្រះអាទិត្យក៏ចាប់ផ្ដើមលិច អំពូលភ្លើងនៅតាមដងផ្លូវក៏បំភ្លឺឡើង។
ពេលនេះជីនបានឈរនៅមុខផ្ទះរបស់ជីស៊ូ ដោយមានជេគគីនៅឈរក្រោយជាមួយនឹងកូនចៅបីនាក់ទៀត សរុបទាំងអស់មានមនុស្សប្រាំនាក់កំពុងតែឈរនៅមុខផ្ទះជីស៊ូ។
ទឺង!!!!
“ជីស៊ូអូនចេញមកនិយាយជាមួយបន្តិចមក"ជីនចុចកណ្ដឹងផ្ទួនៗព្រមទាំងស្រែកហៅជីស៊ូខ្លាំងៗ។
ម៉ាក់របស់ជីស៊ូក៏ចេញមកមួយនឹងទឹកមុខកាច។គាត់ត្រូវជាមីងរបស់ជីនបង្កើតដោយគាត់នេះហើយជាប្អូនពៅក្នុងត្រកូលយ៉ាម៉ាហ្សាគិះជំនាន់ឪពុករបស់គេ។ឯស្វាមីរបស់គាត់ជាត្រូវជាបងប្រុសជីដូនមួយរបស់ម៉ាក់គេ។
“ឯងនៅមានមុខមករកកូនងទៀតមែនទេ?”ម៉ាក់របស់ជីស៊ូចេញមកស្រែកខ្លាំងដាក់ជីនដែលកំពុងឈរនៅក្រៅរបង។
“អ្នកមីងហ៊ីតាអនុញ្ញាតឲ្យខ្ញុំចូលទៅជួបជីស៊ូបន្តិចទៅបានទេខ្ញុំមានរឿងចង់និយាយជាមួយនាង" ជីននិយាយទាំងអង្វរក
“ឯងធ្វើបាបកូនយើងយើងមិនរករឿងឯងចាត់ទុកថាសំណាងប៉ុណ្ណាហើយជីន"
“អូនបានហើយជីនអាចមានរឿងចង់និយាយជាមួយកូនយើងមែនណា៎"ប៉ារបស់ជីស៊ូក៏ចូកមកឱបស្មាប្រពន្ធរបស់គាត់។
“បង-អ្នកដែលបងកំពុងតែកាន់ជើងគឺធ្វើបាបកូនយើងណា៎" បន្ទាប់ពីឮប្រពន្ធខ្លួននិយាយបែបនេះហើយគាត់ក៏លែងហ៊ានមាត់។
“អ្នកមីងខ្ញុំពិតជាដឹងខុសមែន-"ជីននិយាយតែគេក៏ក្រលេកឃើញជីស៊ូកំពុងតែដើរមកគេក៏សប្បាយចិត្តឡើងមកវិញ។
“ស៊ូ!អូនព្រមលើកលែងទោសឲ្យបងហើយមែនទេ"
“ជីស៊ូកូនចេញមកធ្វើអីឆាប់ចូលក្នុងវិញទៅ" ម៉ាក់របស់នាងចូលមកចាប់ទាញដៃនាងឲ្យចូលក្នុងវិញ។
“ម៉ាក់!ខ្ញុំចង់និយាយជាមួយគាត់បន្តិច" នាងបេះដៃចេញពីម៉ាក់របស់នាងរួចដើរទៅជិតជីន
“បងប្រុសមានរឿងអ្វីនិយាយជាមួយខ្ញុំមែនទេបានជាតាមមកដល់ទីនេះ" ជីស៊ូធ្វើជានិយាយដូចគ្មានរឿងអ្វីកើតឡើងចឹងទាំងដែរក្នុងទ្រូវវាស្ទើរតែប្រះទៅហើយ។
“ស៊ូបងចង់មកប្រាប់អូនថាកូនក្នុងពោះហាណាមិន-"
“មិនមែនជាកូនបង-បងជីមីនបានប្រាប់ខ្ញុំរួចហើយ"
“អូនដឹងហើយហេតុអីមិនត្រឡប់មករកបងវិញ"
“ខ្ញុំបានប្រាប់បងហើយថាខ្ញុំលែងត្រូវការបងហើយ-បងទៅវិញទៅកុំឲ្យខាតពេលជាងនេះ"
“ទេបងនឹងនៅទីនេះរហូតទាល់តែអូនព្រមលើកលែងឲ្យបងស៊ូ!”
“បើបងខ្លាំងមែនបងឈរទីនេះរហូតទៅកុំទៅណាឲ្យសោះ"នាងនិយាយហើយក៏ដើរចូលទៅក្នុងវិញទាំងមិនអាល័យអ្វីទាំងអស់។
“ស៊ូ!បងសុំទោស-"
ជីនស្រែកពីក្រោយនាងតែម៉ាក់របស់ជីស៊ូក៏ចូលមកឈរពីមុខជីន។
“ឮកូនយើងនិយាយហើយមែនទេ-យើងក៏ចង់ដាស់តឿនឯងរឿងមួយដែរជីស៊ូជិតរៀបការហើយដូច្នេះឈប់មករវល់នឹងនាងទៀត"និយាយប៉ុណ្ណឹងគាត់ក៏ឈប់បន្តិចដូចកំពុងតែគិតរឿងអ្វីមួយមុននឹងនិយាយតទៀត “ទោះជីស៊ូមិនរៀបការក៏យើងមិនអនុញ្ញាត្តិឲ្យឯងរៀបការជាមួយនាងដែរព្រោះពួកឯងជាបងប្អូននឹងគ្នា" គាត់និយាយហើយក៏ដើរទៅវិញដោយមានស្វាមីរបស់គាត់តាមទៅពីក្រោយ។
ទីតៗៗៗ!//ស៊ីផ្លេឡានក៏បន្លឺឡើងក្រោយខ្នងរបស់ជីន គេងាកទៅតាមប្រភពសម្លេងក៏ឃើញជេហូបចុះពីឡានពណ៌ខ្មៅស៊េរីទំនើបរបស់គេមក។
“នេះឯងនៅហ៊ានអើតក្បាលមកទៀត-ធ្វើបាបប្អូនយើងមិនអស់ចិត្តឬយ៉ាងមិច?"ជេហូបស្ទុះទៅក្របួចក៏អាវរបស់ជីន។
“ស្ដាប់យើងសិនយើងមិនបានធ្វើបាបជីស៊ូទេ"
“ឯងបំពានប្អូនយើងកុំស្មានថាយើងមិនដឹងឲ្យសោះនេះសំណាងហើយដែលគាត់មិនទាន់ដឹងរឿងនេះបើមិនចឹងទេឯងស្មានតែអាចឈរបានស្ងៀមៗបែបនេះហ្ហេស?”
និយាយហើយជេហូបក៏ព្រលែងកអាវរបស់ជីនវិញ។
“ចេញទៅបានហើយទីនេះមិនស្វាគមន៍ឯងទេ"ជេហូបក៏ដើរចូលទៅក្នុងវិញដោយទុកឡានឲ្យកូនចៅរបស់គេបើកចូលទៅ។ម្នាក់ៗហាក់ចិត្តដាច់ចំពោះគេណាស់គេគ្រាន់តែធ្វើខុសតែគេមិនមែនជាមនុស្សអាក្រក់ឯណា ហេតុអីមិនអាចលើកលែងបាន?
ជីស៊ូបានមើលមកជីនពីក្នុងបន្ទប់តាមបង្អួចរបស់នាង។បេះដូងតូចៗនេះចាប់ផ្ដើមកន្ត្រាក់ខ្លាំងៗ វាអួលណែនរហូតនាងមិនអាចបរិយាយបាន។
“ជីន-ហ្ហឹកៗ-ហេតុអីបងធ្វើឲ្យ-ខ្ញុំឈឺខ្លាំងបែបនេះ-ខ្ញុំមិនចង់ឃើញបងឡើយ" នាងមើលជីនពីចម្ងាយគេស្គមច្រើនណាស់ឯមុខវិញក៏ស្លេក នាងនៅចាំបានថាពេលចុងក្រោយដែរនាងបានជួបគេសភាពគេគឺពិបាកមើលណាស់តែនាងមិនថាមកពីមូលហេតុអ្វីឡើយ។
នាងក៏ស្រមូតខ្លួនអង្គុយចុះក្បែរបង្អួច បន្ទាប់ពីអង្គុយបានបន្តិចមេឃក៏ចាប់ផ្ដើមមានផ្លេកបន្ទោលព្រាកៗ។សូម្បីតែមេឃក៏ចង់ធ្វើបាបជីនដែរមែនទេ។មិនចាំយូរនាងក៏ងើបមើលទៅជីនតែឃើញថាគេនៅឈរផ្អែកខ្លួននៅរបងផ្ទះរបស់នាង ហើយជេគគីក៏នៅទីនោះដែរ។
“មេឃជិតភ្លៀងហើយហេតុអីគាត់មិនព្រមទៅវិញ"នាងពោលទាំងការព្រួយបារម្ភដែលមានចំពោះជីន។
ឈូៗៗៗៗ/មិនចាំយូរភ្លៀងក៏ធ្លាក់មកយ៉ាងដំណំមើលទៅវាអាចជាមានព្យុះទៀតផង។
“ចៅហ្វាយភ្លៀងហើយយើងទៅវិញសិនទៅ" ជេគគីចូលមកនិយាយទាំងការព្រួយបារម្ភ។
“អត់ទេ!យើងនៅចាំរហូតទាល់តែជីស៊ូព្រមអភ័យទោសឲ្យយើង"
“តែចៅហ្វាយទើបតែងើបពីឈឺទេ"
“ឯងទៅចុះកុំមករងទុក្ខជាមួយយើងចាំមានការយើងនឹងហៅឯង"
“អត់ទេខ្ញុំនឹងកំដរចៅហ្វាយ" ឃើញថាចៅហ្វាយគេរឹងទទឹងបែបនេះគេក៏សម្រេចចិត្តឈរក្រោមដំណក់ទឹកភ្លៀងដ៏ខ្លាំងនេះទាំងអស់គ្នា។
យូរទៅមេឃកាត់តែភ្លៀងខ្លាំងរាងកាយម្នាក់ៗញ័របប្រក់។ជីនវិញបបូរមាត់គេឡើងស្វាយ ខ្លួនក៏ចាប់ផ្ដើមស្លេកដោយសារតែភាពត្រជាក់ អ្នកផ្សេងអាចទ្រាំបានតែជីនវិញមើលទៅមិនអាចទ្រាំបានយូរទៀតទេ។
“ហេតុអីបងមិនព្រមទៅផ្ទះវិញ" ជីស៊ូបានរត់មកជាមួយនឹងឆត្រ័។
“ក្រែងអូនឲ្យបងឈរទីនេះមិនចឹង"ជីនឆ្លើយតិចៗទាំងញ័រមាត់តតាត់។
ទ្រាំមើលមិនបាននាងក៏បើកទ្វាចេញមកក្រៅមកឈរនៅចំពោះមុខជីន។ជីនញញឹមបន្តិចព្រោះនាងនៅតែបារម្ភពីគេ។
“បើបងស្ដាប់ខ្ញុំខ្លាំងបែបនេះចឹងខ្ញុំបញ្ជាឲ្យបងទៅវិញ-ចាកចេញពីជីវីតរបស់ខ្ញុំ" នាងស្រែកខ្លាំងទាំងទឹកភ្នែកហូរមក។
“ទេៗ!បងមិនអាច-បងនឹងឈរនៅទីនេះរហូតទាល់តែអូនព្រមមកនៅជាមួយបងវិញ"ជីនគ្រវីក្បាលបដិសេធ ម្ដងនេះគេនឹងធ្វើឲ្យនាងព្រមលើកលែងឲ្យគេទាល់តែបានដើម្បីកុំឲ្យអ្នកអានយ៉ាប់ចិត្តពេក។
ជីស៊ូឈរមើលជីនទាំងអារម្មណ៍ស្មុគ្រស្មាញពិបាកសម្រេចចិត្ត នាងចង់លើកទោសឲ្យគេដែរ តែនាងនៅខឹងរឿងដែលគេហ៊ានបំពាននាង ទោះនាងស្រលាញ់គេតែនាងមិនបានចង់ឲ្យគរបំពានឡើយ។
“អូនចូលទៅក្នុងផ្ទះទៅភ្លៀងខ្លាំងណាស់ប្រយត្ន័ឈឺបងមិនអាចទៅមើលអូនបានឡើយ" ជីននិយាយទាំងត្របកភ្នែកគេចាប់ផ្ដើមទន់តិចៗ។
ព្រូស!!>មិនយូររាងកាយគេក៏ដួលទៅលើដីភ្លាម។ជីស៊ូបោះឆត្រ័ចោលលើជីនមកត្រកងនឹងដៃ។
“ជីនបងយ៉ាងមិចនឹង-ហ្ហឹកៗ-កុំបំភ័យខ្ញុំ" នាងអង្រួនគេតិចខ្លួនគេពិតជាក្ដៅណាស់។
ជីនក៏ញញឹមដាក់នាងតិចៗ"បងមិនអីទេ!បងឲ្យអូនចូលក្នុងឃើញទេទទឹកអស់ហើយ" គេលើកដៃទៅប៉ះថ្ពាល់របស់នាងទាំងព្យាយាមបើកភ្នែកតិចនៅក្រោមដំណក់ទឹកភ្លៀង។
“បងពិតជាឆ្កួតហើយជីន-លោកជេគគីជួយគ្រាបងជីនចូលក្នុងបន្តិច" នាងបន្ទោសគេហើយងាកទៅសុំជំនួយពីជេគគី។
ជេគគីបានអៀវជីនចូលក្នុងដោយដើរពីក្រោយនាង។មកដល់ត្រឹមមាត់ទ្វាក៏ជួបជាមួយម៉ាក់របស់នាងដែលកំពុងតែឈរសម្លក់មកកាន់នាង។
“អ្នកណាអនុញ្ញាតិឲ្យនាំគេចូលផ្ទះ"
“ខ្ញុំម៉ាក់!”ជីស៊ូឆ្លើយទាំងមិនខ្លាចញញើត។
“តែម៉ាក់មិនអនុញ្ញាតិ"
“គេជាក្មួយរបស់ម៉ាក់-ម៉ាក់ឃើញក្មួយជិតស្លាប់ម៉ាក់ដាច់ចិត្តឈរមើលដែរហ្ហេស?”
“គេជាក្មួយម៉ាក់ត្រូវជាបងប្រុសរបស់ឯងដូចគ្នាជីស៊ូ"គាត់និយាយដូចកំពុងតែព្យាយាមដាស់តឿននាងយ៉ាងអញ្ចឹង។
“ខ្ញុំដឹងហើយ-លោកជេគគីនាំបងជីនមកតាមខ្ញុំមក"នាងឆ្លើយនឹងម៉ាក់របស់នាងហើយក៏ដើរឡើងទៅខាងលើសំដៅទៅបន្ទប់របស់នាង។
![](https://img.wattpad.com/cover/309267923-288-k271723.jpg)
YOU ARE READING
SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)
عاطفيةជីស៊ូ&ជីន តពីកូនបំណុលម៉ាហ្វៀបើអ្នកមិនទាន់បានអានអាចចូលទៅអាននៅក្នុងផេកបានណា