06+07

1.2K 29 0
                                    

    ព្រឹកឡើងដូចដែរអញ្ចឹងថាជីមីននឹងនាំជីស៊ូទៅដើរលេងទើបពួកគេងើបពីព្រលឹមហើយមកអង្គុយជជែកគ្នាពីកន្លែងដែលត្រូវទៅ។
“ដំបូងយើងគួរតែទៅផ្សារអូមិឆូ(Omicho)ល្អទេនេះជាផ្សារដែលធំបំផុតក្នុងក្រុងនេះ”ជីមីនអង្គុយលើសាឡុងហើយរៀបរាប់ប្រាប់ទៅជីស៊ូដែលកំពុងតែអង្គុយជិតខ្លួន
“ហើយពួកយើងនឹងទៅញាំស៊ូស៊ី”ជីស៊ូនិយាយដោយបើកភ្នែកធំៗហាក់យល់ថាផ្សារនោះល្បីល្បាញនឹងម្ហូបមួយមុខនេះ។
“ត្រូវហើយ!”ជីមីនសើចតិចៗ។មើលទៅពួកគេចុះសម្រុងនឹងគ្នាណាស់។
“តោះពួកយើងឆាប់ទៅនៅយូរជាងនេះមិនបានទេខ្លាចគេទិញស៊ូស៊ីខ្ញុំអស់"ជីស៊ូងើបឡើងហើយទាញជីមីនចេញទៅយ៉ាងលឿនរកតែគេត្រៀមខ្លួនមិនចង់ទាន់។
     ជីនវិញនៅឈរនៅកាំជន្ដើរមើលទៅពួកគេដើរចេញទៅទាំងធ្វើមុខកំសត់។
“ចៅហ្វាយចង់ទៅផ្សារដែរមែនទេ?”ជេគគីចូលមកជិតជីនដែលកំពុងតែភ្លឹកមើលទៅផ្លូវដែលគ្មានមនុស្ស។
“ជេគគីមានអីឯងក៏ទៅធ្វើទៅកុំមករវល់នឹងយើង"ជីនជ្រួញចិញ្ចើមមិនពេញចិត្ត។រួចគេក៏ដើរឡើងទៅលើវិញមិនសូម្បីតែចុះមកញ៉ាំអាហារពេលព្រឹក។
“គាត់កើតអ្វីអញ្ចេះ!ហឹសៗ-ឬមួយខឹងពេលអ្នកនាងជីស៊ូចេញទៅក្រៅ…តែនិយាយចឹងក៏មិនត្រូវដែរបើថ្ងៃមុនគាត់ចេញឡានមកចោលអ្នកនាងជីស៊ូដែរហ្នឹង"ជេគគីមើលដំណើររបស់ជីនរហូតដល់ផុតភ្នែកទើបគេនិយាយពាក្យក្នុងចិត្តចេញមក។
 
“មកដល់ផ្សារហើយទីនេះស្រស់ស្រាយណាស់”ជីស៊ូចុះពីឡានហើយសើចបញ្ចេញធ្មេញសស្គុះ។នៅទីនេះមនុស្សច្រើនអ៊ូអរណាស់ម្នាក់ៗស្លៀកពាក់សមរម្យជិតលើជិតក្រោមមិនបញ្ចេញពេកនោះទេតែនាងវិញបែរជាស្លៀកសំពត់ខ្លីជាតឺនុយមួយនឹងអាវសាច់ក្រណាត់ទៅវិញ។
“ឆាប់ដើរចូលទៅក្រែងចង់សាកស៊ូស៊ីនៅទីនេះមិនចឹង"ជីមីនដើរមកឈរនៅពីក្រោយនាង។ហើយនៅពីក្រោយពួកគេទាំងពីរក៏មានបុរសឈុតខ្មៅឈរធ្វើមុខមាំចំនួនបីនាក់ផងដែរ។
“ចា៎!”នាងងក់ក្បាលមុននឹងដើរចូលទៅក្នុងព្រមគ្នា។អ្នកណាៗក៏មើលមកពួកគេដែរអ្នកណាមិនស្គាល់ម៉ាហ្វៀធំជាងគេក្នុងក្រុងនេះតែទាស់ត្រង់ថាពួកគេមិនងាយបានឃើញមុខច្បាស់ៗបែបនេះទេ។ជីមីនបាននាំនាងទៅញាំរបស់ប្លែកៗជាច្រើនជាពិសេសនោះគឺគ្រឿងសមុទ្យស្រស់ៗដែលបានយកមកពីសមុទ្យថ្មី។ហើយពួកគេក៏បានទៅកន្លែងដើរលេងច្រើនទៀតដែលជីស៊ូមិនធ្លាប់បានស្គាល់ពីមុន។
“ជីស៊ូចង់ទៅណាទៀតដែរទេ?”បន្ទាប់ពីដើរលេងកន្លែងចុងក្រោយនៅប្រាសាទបុរាណហើយជីមីនក៏សួរទៅនាងបន្ថែមទៀត
“បានហើយល្ងាចណាស់ហើយយើងទៅផ្ទះវិញទៅខ្ញុំអស់កម្លាំងដល់ហើយ"នាងនិយាយទាំងធ្វើមុខស្អុយ។សប្បាយគឺសប្បាយហើយតែដើរតាំងពីព្រឹករហូតដល់ល្ងាចអ្នកណាមិនហត់នោះ។
“បានៗបងក៏ហត់ខ្លះដែរ"ជីមីនញញឹម។គេក៏ហត់ដែរដើរពេញមួយថ្ងៃហើយតែយ៉ាងណាគេក៏ពេញចិត្ត។
      បន្ទាប់ពីនិយាត្រូវគ្នាហើយជីមីនក៏ឲ្យគេចេញឡានទៅផ្ទះវិញ។នៅតាមដងផ្លូវមានតែផ្ការីកស្គុះស្គាយអមសងខាងផ្លូវថ្នល់រលោងស្រិលគ្មានកម្ទេចសម្រាមសូម្បីតែមួយ។
“ជីស៊ូហេតុអីឯងស្រលាញ់បងជីន"នៅសុខៗជីមីនក៏ចោលសំណួរមួយធ្វើឲ្យជីស៊ូងាកមើលមុខគេយ៉ាងលឿន
“ហេតុអីបងសួរខ្ញុំបែបនេះ?”នាងសម្លឹងមើលមុខជីមីនទើបធ្វើឲ្យគេធ្វើខ្លួនមិនត្រូវ។
“គ្មានអីទេបើឯងមិនចង់និយាយក៏មិនអី"គេប្រញ៉ាប់និយាយបកស្រាយវិញកុំឲ្យជីស៊ូគិតថាគេខ្វះសុជីវធម៌
“អត់ទេចាំខ្ញុំប្រាប់បងថាហេតុអីបានជាខ្ញុំស្រលាញ់គាត់"ជីស៊ូលេបទឹកមានផ្សើមបំពង់កមុននឹងចាប់ផ្ដើមនិយាយ។
“បងពីបងជីនគាត់ជាមនុស្សកក់ក្ដៅគាត់យកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នា"នាងញញឹម។ហើយគិតដល់គ្រាមួយកាលនាងក្មេងជីនបានឲ្យឆត្រ័មកនាងពេលមេឃកំពុងភ្លៀងខ្លាំងហើយខ្លួនគេសុខចិត្តដើរកាត់ភ្លៀង។
“បងដឹងទេបងជីនមិនចូលចិត្តខ្ញុំដោយសារតែអ្វី?”នាងងាកមកសួរជីមីនតែគេគ្រវីក្បាលទើបនាងសើចបន្តិច
“គាត់ខឹងខ្ញុំដោយសារតែខ្ញុំធ្លាប់ដណ្ដើមសូកូឡារបស់គាត់ហិហិ"និយាយហើយនាងក៏សើចតែម្នាក់ឯងហើយសម្លឹងទៅប្រអប់សូកូឡាដែលនាងបានទិញមកជាមួយ។រឿងពិតនោះវាមនមែនត្រឹមតែប៉ុណ្ណឹងទេគឺនាងលួចកាត់សក់របស់ជីនពេលគេគេងលក់ទើបគេខឹងនាងរហូតដល់សព្វថ្ងៃនេះ។
“ហេតុផលប៉ុណ្ណឹងដែលឯងស្រលាញ់បងជីន?”ជីមីនបែរជាខ្វល់នឹងមូលហេតុដែលនាងស្រលាញ់ជីនទៅវិញ។
“វាក៏ជាចំណែកមួយអ្វីដែលសំខាន់នោះគឺបេះដូងខ្ញុំប្រាប់ថាស្រលាញ់គាត់"នាងតបទៅវិញទាំងស្នាមញញឹមស្រទន់ហើយនាងក៏បែរមកមើលទេសភាពនៅតាមផ្លូវវិញ។
    តែនាងមិនបានឃើញទឹកមុខរបស់ជីមីនដែលកំពុងតែអន់ចិត្តនោះទេ។
 
      គ្រាន់តែឡានឈប់ភ្លាមជីស៊ូក៏ចុះពីឡានហើយរត់ចូលក្នុងផ្ទះយ៉ាងលឿនដោយក្នុងដៃរបស់នាងបានកាន់ប្រអប់សូកូឡាមកជាមួយផងដែរ។
“បងជីន"នាងបានស្រែកហៅជីនតែថានាងមិនបានឃើញស្រមោលរបស់គេនោះទេ។
“អ្នកនាងជីស៊ូរកចៅហ្វាយមែនទេ?”ជេគគីពេលដែលឮសម្លេងជីស៊ូគេក៏បានរត់មក
“បងជីនទៅណាហើយលោកជេគគី"
“គាត់នៅសម្រាកក្នុងបន្ទប់"ជេគគីនិយាយជាមួយជីស៊ូទាំងមិនភ្លេចឱនគំនាបបន្តិចផងនោះទេ។
“គាត់ញ៉ាំបានហើយឬនៅ?”
“រួចរាល់ហើយអ្នកនាង"
“ចឹងខ្ញុំសុំយករបស់ឲ្យគាត់បន្តិច"និយាយហើយជីស៊ូក៌រត់ឡើងទៅបន្ទប់ជីន។
ក្រាក!>នាងបើកទ្វាចូលទៅយឺតៗ។តែក៏មានកែវភ្នែកមួយគូរកំពុងតែសម្លក់នាង។ជីនឈរឱបដៃសម្លឹងមើលជីស៊ូពីក្បាលរហូតដល់ចុងជើង។ជីស៊ូបន្ទាប់ពីជីនមើលមកខ្លួនបែបនេះនាងជាធ្វើអ្វីមនត្រូវឯជើងវិញកម្រើកទៅណាមិនបានឡើងនៅឈរធ្មឹងមួយកន្លែងឯដៃដែលកាន់ទ្វារនោះក៏បិទទៅវិញយ៉ាងថ្នមដៃ។
“ឯងគ្មានអ្នកប្រដៅទេយ៉ាងមិចថាមុននឹងចូលបន្ទប់អ្នកដទៃត្រូវចេះគោះទ្វា"ជីននិយាយទាំងមុខស្មើ។
ក្អឹក!ជីស៊ូលេបទឹកមាត់បន្តិចឯជើងរបស់នាងរំកិលទៅក្រោយរកទ្វាវិញ។
“ឈរ!នៅឲ្យស្ងៀមហើយឆ្លើយនឹងសំណួរ"ជីនកាន់តែបង្ហាញទឹកមុខកាចដាក់នាង។
“គឺខ្ញុំភ្លេច"នាងក៏តបទៅវិញទាំងសម្លេងញ័រៗ។
“ជីស៊ូ!ប្រាប់ខ្ញុំមក….”ជីនឈប់និយាយបន្តិចហើយសម្លឹងមើលនាងទាំងជ្រួញចិញ្ចើម។
“ឯងចេញទៅក្រៅស្លៀកពាក់បែបនេះមែនទេ?”
“ចា-ចា៎ស?”នាងស្ដាប់ខុសមែនទេលើកទីមួយហើយដែលគេយកចិត្តទុកដាក់ចំពោះការស្លៀកពាក់របស់នាង។
“ខ្ញុំគិតថាឯងស្ដាប់បាននូវអ្វីដែលខ្ញុំនិយាយ"ជីនដើរចូលមក្បែរនាងតែមិនកៀកពេកនោះទេ។គេប្ដូរពីការឱបដៃមកជាយកដៃជ្រែងហៅប៉ៅម្ដង។
“ចា៎ខ្ញុំស្លៀកបែបនេះមានអ្វីមែនទេ"នាងនិយាយទាំងឱបទាំងពីរនៅខាងមុខជាមួយប្រអប់សូកូឡារងចាំការស្ដីបន្ទោសពីគេ។
“ឯងមិនត្រជាក់ទេ?”ជីនបោះជំហានចូលមករកនាងម្ដងមួយជំហានៗឯនាងវិញក៏ថយក្រោយរហូតដល់ខ្នងជាប់នឹងទ្វាហើយជីនវិញបានចូលមកជិតនាងកាន់តែកៀកស្ទើរតែប៉ះគ្នាទៅហើយ។
“ឆ្លើយ!”គេសម្លុតនាងព្រមទាំងយកដៃទៅឃាំងសងខាងខ្លួនរបស់នាងមុននឹងគេឱនមុខចុះមកកៀកនាង។
“បងចេញសិនបានទេ"នាងយកដៃម្ខាងទប់ទ្រូងរបស់គេមិនឲ្យចូលមកជិតនាងទៀត។ពេលនេះបើអាចនាងចង់ស្រែកឲ្យខ្លាំងៗផ្ទៃមុខសង្ហាៗរបស់គាត់បានខិតជិតពេកហើយនាងអៀនណាស់ឯខ្លួនវិញប្រឹងឡើងរឹងអស់ហើយ។
“ឆ្លើយសិនមកថាឯងមិនរងាទេ"
គេសម្លឹងចំមុខរបស់នាងហើយគេក៏អាចស្ដាប់ឮចង្វាក់បេះដូងរបស់នាងបានផងដែរ។
“ខ្ញុំខ្ញុំ…ហ្ហឹមខ្ញុំមិនរងាទេគ្រាន់តែត្រជាក់គឺវាត្រជាក់ចាក់ចូលដល់បេះដូង"នាងបាននិយាយពាក្យទាំងនេះមកទាំងមិនដឹងខ្លួន។ឯភ្នែកវិញភ្លឹកសម្លឹងមើលមុខរបស់ជីនមិនព្រិច។
“ថាមិច?”ជីនធ្វើមុខភ្ញាក់ផ្អើល។
“ខ្ញុំ …..”ជីស៊ូហាក់ដឹងខ្លួនមកវិញហើយក៏ច្រានជីនចេញពីនាងមុននឹងនាងហុចប្រអប់សូកូឡាឲ្យគេហើយគេក៏ទទួលយកមកកាន់
“ខ្ញុំទិញមកផ្ញើរបងខ្ញុំទៅសិនហើយ-"នាងហុចឲ្យគេហើយក៏បែរទៅក្រោយវិញយ៉ាងលឿនបិះធ្វើឲ្យក្បាលរបស់នាងបុកនឹងទ្វាកុំតែជីនបានយកបាតដៃមករងថ្ងាស់របស់នាងទាន់
“ប្រយត្ន័បន្តិតទៅ"នាងងាកមកមើលមុខរបស់ជីនបន្តិចមុននឹងបើកទ្វាចេញទៅទាំងមុខក្រហម។
“ហឹស!គ្រាន់តែប៉ុណ្ណឹងក៏អៀនដែរ"ជីនសើចបន្តិច។បន្ទាប់មកគេក៏ចាប់អារម្មណ៍នឹងប្រអប់សូកូឡាក្នុងដៃវិញ។
 
         ភាគ៧
    តុកៗ>សម្លេងគោះទ្វាឮឡើងទ្រហឹង។ជីនឈរកាន់ប្រអប់សូកូឡានៅមុខបន្ទប់របស់ជីស៊ូមើលទៅគេទំនងជាខឹងណាស់។
ក្រាក>ជីស៊ូក៏បើកទ្វារតែអ្វីដែលនាងឃើញគឺ…
ប្រាវ!ប្រអប់សូកូឡាបានបោះនៅចំពោះមុខនាង
“បងកើតអី?ហេតុ"នាងឱនរើសរបស់ដែលជ្រុះយកមកកាន់នឹងដៃ។កែវភ្នែកញ័រៗបញ្ជាក់ថាទឹកភ្នែករបស់នាងចង់ស្រក់មកហើយ។
“ខ្ញុំយករបស់មកឲ្យនាងវិញ"ជីននិយាយធម្មតាដូចជាទង្វើររបស់គេត្រឹមត្រូវហើយ។
“ហើយបងចាំបាច់បោះវាចោលធ្វើអីហេតុអីមិនយកឲ្យគ្នាតាមសម្រួលមក"
“វាជារឿងរបស់ខ្ញុំខ្ញុំចង់ឲ្យយ៉ាងមិចក៏បាន”និយាយហើយជីនក៏ចូលទៅបន្ទប់គេបាត់។
“ហ្ហឹកៗ!ហេតុអីបងតែងតែមើលរំលងខ្ញុំរហូតបែបនេះ"ទឹកភ្នែកដែលខំទប់មកជាយូរក៏ស្រក់ចុះមក។នាងក៏បើប្រអប់សូកូឡានោះតែក៏ត្រូវបើកភ្នែកធំៗឯដៃវិញក៏លើកមកជូតទឹកភ្នែកចេញពីថ្ពាល់
“ខ្សែក?”នាងទាញខ្សែកមួយខ្សែដែលមានពណ៌ប្រាក់ដែលមានបណ្តោងរូបកូនផ្កាយដាំត្បូងពេជ្រពណ៌សភ្លឺចិញ្ចាចចញ្ចាញ។ក្នុងប្រអប់នេះគ្មានសូកូឡានោះទេគឺមានតែខ្សែកគួរឲ្យស្រលាញ់មួយខ្សែនោះ។
“ខ្ញុំស្មានចិត្តបងមិនត្រូវទេបងជីន!ម្ដងល្អម្ដងអាក្រក់ខ្ញុំចង់ដឹងណាស់ថាបងកំពុងគិតអី"នាងសម្លឹងទៅមើលបន្ទប់របស់ជីនដៃវិញកាន់ខ្សែកជាប់។
ក្ដុក>ពេលនាងផ្អៀងប្រអប់ក៏មានក្រដាស់មួយសន្លឹកធ្លាក់មក។មិនចាំយូរនាងក៏ឱនរើសវាយកមកមើលហើយក្នុងសំបុត្រនោះបានសរសេរថា៖
(ខ្សែកមួយនេះបងជូនឯងវាសាកសមសម្រាប់ឯងបំផុតហើយ)
    ក្រោយពីអានចប់ស្នាមញញឹមក៏លេចឡើងនៅលើផ្ទៃមុខដ៏ស្រទន់។
“បងធ្វើឲ្យខ្ញុំកាន់តែស្រលាញ់បងខ្លាំងឡើងហើយ"
នាងញញឹមហើយក៏បិទទ្វាបន្ទប់វិញ។
    ជីនក៏បើកទ្វាបន្ទប់មកវិញហើយសម្លឹងទៅមើលទ្វាដែលទើបនឹងបិទមុននេះ។ដៃរបស់គេបានកាន់ខ្សែកមួយខ្សែទៀតដែលមានរាងដូចព្រះចន្ទមួយចំណិតផ្នែកខាងក្នុងរបស់វាមានជ្រុងតូចៗដែលអាចត្រូវនឹងពុម្ពរបស់ខ្សែករូបផ្កាយរបស់ជីស៊ូ។
 
   ព្រឹកថ្មីជីស៊ូបានភ្ញាក់មុនគេក្នុងផ្ទះនេះភ្ញាក់មុនអ្នកបម្រើក្នុងផ្ទះទៀត។នាងបានចូលផ្ទះបាយក្នុងគោលបំណងចង់ធ្វើម្ហូបឲ្យជីនជាការអរគុណសម្រាប់ខ្សែក។
“ខ្ញុំចង់ធ្វើបបរបង្គាតែ…តែគេធ្វើយ៉ាងមិចទៅ"នាងឈរអះក្បាលមិនដឹងថាគួរចាប់ផ្ដើមពីកន្លែងណាមុន។
“យូធូប!”ខួរក្បាលដ៏ឈ្លាសវៃចាប់ផ្ដើមដំណើរការ។នាងទាញយកទូរសព្ទដែលបានដាក់នៅជិតខ្លួននាងយកមកឆែកមើលពីរបៀបធ្វើបបរបង្គា។
     វីដេអូចាប់ផ្ដើមលេង។ដំបូងនាងបានយកការ៉ុតមកចិតសំបកចេញ។ការកាន់កាំបិតរបស់នាងពិតជាឆ្គងណាស់នាងចិតវាយ៉ាងលំបាកល្មមតែរួចហើយនៅយកវាមកចិតជាចំណិតតូចៗទៀត។
ជ្រឹប! “អូយ" មិនប្រយត្ន័នាងក៏មុតដៃ។នាងក៏ច្រចាប់ត្រង់កន្លែងមានឈាមនោះមុននឹងយកទៅលាងទឹកឃើញថាឈាមឈប់ហូរហើយនាងក៏មកធ្វើបន្ត។
“បង្គា!ខ្ញុំគួរតែបកបង្គាសិន"នាងរត់ទៅយកបង្គានៅក្នុងទូទឹកកកមកបកតែនាងមិនចេះបកវានោះទេតើគេធ្វើយ៉ាងមិចទៅទើបអាចយកសំបកវាចេញបាន?
   ដោយវាពិបាកពេកនាងក៏យកកាំបិតមកកាត់ក្បាលកាត់កន្ទុយចេញឯសំបកខ្លួនរបស់វានាងបានបេះវាចេញដោយងាយ។
  ល្មមតែនាងហាន់បន្លែរូចដៃរបស់នាងពោរពេញទៅដោយស្នាមរបួលក្រហមៗរបួសខ្លះក៏ស្រាលខ្លះទៀតក៏មុតជ្រៅ។
“អ្នកនាងធ្វើអ្វីទាំងព្រឹកព្រលឹមបែបនេះ"ម៉ែដោះដែលក្នយងផ្ទះក៏ប្រញ៉ាប់ចូលមករកជីស៊ូយ៉ាងលឿន។
“គឺខ្ញុំរៀនធ្វើបបរណា៎ម៉ែដោះ"នាងបែរទៅញញឹមបន្តិចមុននឹងងាកមករៀបចំដាក់ឆ្នាំលើចង្កានវិញ
“អ្នកនាងបើអ្នកនាងចង់រៀនហេតុអីមិនប្រាប់ខ្ញុំខ្ញុំនឹងបង្រៀនអ្នកនាងមើលចុះមុតដៃឡើងសុះអស់ហើយ"ម៉ែដោះចូលមកចាប់ដៃរបស់ជីស៊ូយកមកមើល។ទោះនាងទើបនឹងមកតែមនុស្សគួរឲ្យស្រលាញ់ដូចជាជីស៊ូទៅណាមកណាក៏មានតែអ្នកស្រលាញ់ចូលចិត្តដែរ។
“ខ្ញុំចង់ធ្វើដោយផ្ទាល់ដៃណាម៉ែដោះ-តែបើម៉ែដោះមកហើយជួយបង្រៀនខ្ញុំផងណា៎"
“បានណា៎!អ្នកនាងចាំខ្ញុំជួយបង្រៀនអ្នកនាង”ម៉ែដោះក៏ចូលមកជួយនាងហើយអ្នកបម្រើផ្សេងទៀតក៏ចូលមកធ្វើតាមតួនាទីរបស់ខ្លួន។
“លោកព្រះ!បង្គារពិការ”ភ្លាមនោះអ្នកបម្រើក្នុងផ្ទះដែលមានអាយុតិចជាងជីស៊ូក៏ស្រែកឡើងយ៉ាងរន្ធត់ចិត្ត
“ដីហុយ!នាងនិយាយស្អីពិការបង្គារអី"ម៉ែដោះងាកទៅមើលដីហុយដែលជាអ្នកបម្រើដែលនិយាយឡើងមុននេះ។
“ហ៊ឺយ!ម៉ែដោះគឺបង្គារពិការ-នេះមើលទៅក្បាលមិនដឹងនៅទីណាហើយកន្ទុយវិញបាត់អស់ស្រដៀងបង្គារត្រូវឡានបុកអញ្ចឹង"ដីហុយនិយាយព្រមទាំងលើកសាកសពបង្គាឡើងមកមើល
“ដីហុយ!នាងដឹងទេថាអ្នកណាអ្នកបកវា!”ជីស៊ូនិយាយទាំងញញឹមស្រស់ដាក់ដីហុយ។
“អ្នកទៅអ្នកនាងជីស៊ូ"ដីហុយសួរទៅវិញ។ជីស៊ូញញឹមហើយដើរមកជិតដីហុយ
“គឺខ្ញុំអ្នកបកវា"
    គ្រាន់តែនិយាយចប់ភ្លាមដីហុយបើកភ្នែកធំៗចំហមាត់ធ្លុង។
“ហិហិ!ជាស្នាដៃរបស់អ្នកនាងសោះចឹងតើបានមើលទៅគួរឲ្យចង់ញាំ"នាងប្រញ៉ាប់ពោលពាក្យសរសើរវិញ
“តែនាងទើបតែនិយាយថាបង្គាររូបរាងដូចឡានបុក"
“ឡានបុកតែបុកលក្ខណៈថាស្ដង់ដារisoណាអ្នកនាង"ដីហុយសើចកក្អឹក។
“នាងពូកែនិយាយណាស់ដីហុយ”ជីស៊ូសរសើរនាងមុននឹងទៅចាប់អារម្មលើការធ្វើម្ហូបរបស់ខ្លួនវិញ។
 
-តុអាហារ:
   ក្លិនឈ្ងុយសាយភាយចេញពីក្នុងចានបបរបានធ្វើឲ្យអ្នកដែលកំពុងតែអង្គុយលេបទឹកមាត់ក្អឹកៗ។
“ម៉ែដោះឲ្យមនុស្សទៅហៅបងជីនបន្តិចទៅមើលគាត់នៅធ្វើអ្វីយូរម្លេះ"ជីមីនបន្ទាប់ពីអង្គុយនៅតុបាយយូរពេកក៏ងាកមកនិយាយជាមួយនឹងម៉ែដោះ។
“ចា៎អ្នកប្រុស"ម៉ែដោះរៀបនឹងដើរទៅហើយតែជេគគីជំនិតរបស់ជីនក៏រត់ចូលមក
“សុំទោសៗ!ចៅហ្វាយឲ្យមកប្រាប់ថាព្រឹកនេះគាត់មានការរវល់បន្តិចមិនបានមកចូលរួមជាមួយទេ"
ជេគគីឱនគំនាបបន្តិចមុននឹងនិយាយ
“លោកជេគគីបងជីនរវល់ខ្លាំងណាស់សូម្បីតែបាយក៏គ្មានពេលញ៉ាំ"ជីស៊ូសួរទៅវិញទាំងមានអារម្មណ៍ថាអន់ចិត្ត។
“រឿងនេះខ្ញុំមិនច្បាស់ទេអ្នកនាង"ជេគគីតបទៅវិញទាំងមិនហ៊ានសម្លឹងមើលមុខនាង។
“មិនអីទេលោកទៅវិញបាន"ជីស៊ូក្រោកឡើង។នាងមានអារម្មណ៍ថាអន់ចិត្តខ្លាំងណាស់។
“ជីស៊ូចង់ទៅណាមិននៅញ៉ាំបបរសិនទេ"ជីមីនឃើញជីស៊ូចង់ដើរចេញគេក៏សួរជាមុន។
“ខ្ញុំមិនឃ្លានទេបងញ៉ាំមុនខ្ញុំចុះ"និយាយហើយជីស៊ូក៏ដើរចេញ។តែនាងមិនបានទៅណាឆ្ងាយទេគឺនាងទៅអង្គុយនៅលើសាឡុងរងចាំមើលមុខរបស់ជីន។
តឹបៗ>មិនយូរប៉ុន្មានជីនក៏ចុះមកជាមួយនឹងស៊ឺមិពណ៌ផ្ទៃមេឃតឺនុយជាមួយខោខ្មៅ។តែអ្វីដែលឃើញមុនគេគឺជីស៊ូដែលកំពុងមើលមកគេ។
“បងជីននៅញ៉ាំបបរសិនទៅខ្ញុំខំធ្វើឲ្យបងណា៎"ជីស៊ូរត់មកក្បែរជីនហើយនិយាយទាំងញញឹមហើយគេក៏ប្រទាក់ភ្នែកនឹងខ្សែករបស់ខ្លួនដែលបានឲ្យទៅនាងនៅជាប់នឹងខ្លួនរបស់នាង។
“អត់ទេខ្ញុំមានការប្រញ៉ាប់"ជីននិយាយហើយដើរចេញពីនាង។
“បងកុំចិត្តអាក្រក់ពេកបានទេខ្ញុំខំធ្វើឲ្យបង…”និយាយដល់ត្រឹននេះនាងចាប់ផ្ដើមអួលដើមកតែក៏ខំប្រឹងនិយាយទៀត
“បងញ៉ាំមួយម៉ាត់ក៏ខ្ញុំអស់ចិត្តដែរ"
   ស្ដាប់សម្ដីនាងហើយជីនក៏ងាកមកវិញ។
“អ្នកណាប្រើឲ្យឯងធ្វើខ្ញុំសុំឲ្យនាងធ្វើដើម្បីខ្ញុំមែនទេ-អាហាររបស់នាងខ្ញុំដាច់ខាតត្រូវតែញ៉ាំមែនទេ"ជីនស្រែកខ្លាំងៗដាក់នាង។
“បង-បងនិយាយនេះចង់បានន័យថាយ៉ាងមិច"ជីស៊ូនិយាទាក់ៗ។
“បានហើយ!ខ្ញុំប្រញ៉ាប់ខ្ញុំគ្មានពេលអត់ប្រយោជន៍ច្រើនទេ"ថាហើយជីនក៏ចាកចេញពីនាងទៅបាត់។
“និយាយជាមួយខ្ញុំអត់បនរយោជន៍ណាស់មែនទេ"
នាងយកដៃជូតទឹកភ្នែកចេញដែលពោរពេញដោយភាពចាប់។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now