13+14

1K 27 0
                                    

    ថ្ងៃនេះជាថ្ងៃថ្មីហើយក៏ជាថ្ងៃដែលជីស៊ូចាប់ផ្ដើមបេសកម្មរទី១បស់នាងដែរ។គ្រាន់តែចំណុចនាឡិការចង្អុលត្រឹមម៉ោង៦ភ្លាមនាងក៏ស្ទុះក្រោក។នាងញញឹមស្រស់ស្រាយស្រូបខ្យល់ចូលសួតមុននឹងដាក់ជើងចុះហើយដើរសំដៅទៅរកបន្ទប់ទឹកដើម្បីរៀបចំខ្លួន។
    បន្តិចក្រោយមកនាងចេញមកជាមួយនឹងសម្លៀកបំពាក់ថ្មី។នាងជ្រើសយកសំពត់រឹបខ្លីពាក់ជាមួយនឹងអាវសាច់ក្រណាត់ដៃខ្លីធម្មតា។
    នាងចុះមកជាន់ខាងក្រោមដើម្បីជួយរៀបចំអាហារពេលព្រឹកទាំងអារម្មណ៍ល្អ។
“អ្នកនាងជីស៊ូហេតុអីព្រឹកនេះមើលទៅអ្នកនាងអារម្មណ៍ល្អម្លេះ?”ដីហុយសួរទៅជីស៊ូដែលទើបនឹងដើរចូលមក។
“មកពីខ្ញុំសប្បាយចិត្តនឹងណា"នាងនៅតែមានស្នាមញញឹមដដែល។
“ឃើញអ្នកនាងសប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរ"ម៉ែដោះគាត់និយាយទាំងញញឹមសប្បាយដែរ។
“ខ្ញុំឮថាថ្ងៃនេះអ្នកនាងឡូរៀរ៍មកណាម៉ែដោះ"ដីហុយនិយាយទាំងដៃកំពុងតែធ្វើម្ហូប។
“ឡូរៀរ៍?នាងជាអ្នកណា?”ជីស៊ូសួរ
“អ្នកនាងឡូរៀរ៍ជាមិត្តរបស់លោកជីមីនឮថាល្ងាចនេះគាត់នឹងមកចូលរួមអាហារពេលល្ងាចដែរ"
“ខ្ញុំថាមើលទៅមិត្តម្នាក់នេះមិនធម្មតាទេបងជីមីនមិនងាយនាំអ្នកណាមកផ្ទះទេ”ជីស៊ូនិយាយទាំងឬកពារឆ្ងល់។នាងចង់ឃើញមុខស្រីម្នាក់នោះដល់ហើយថានាងជាអ្នកណា។
“ខ្ញុំទៅបងជីនសិនណាគាត់យូរម្លេះ"ជីស៊ូក៏រត់ចេញទៅ។នាងទៅនេះព្រោះចង់ទៅសួរជីនថាស្គាល់ស្រីម្នាក់នោះដែរឬទេ។ហេតុអីនាងអារម្មណ៍ថាស្រដៀងឈ្មោះឡូរៀរ៍នេះម្លេះ។
(មិនបាច់ខ្វល់ពីឡូរៀរ៍ទេចែនឹងអត់ពាក់ពន្ធ័ជាមួយគូនឹងទេ)
តុកៗ>នាងគោះទ្វាបន្ទប់ជីនពីរបីដងតែគ្មានការឆ្លើយតបទើបនាងរុញទ្វាចូលទៅតែម្ដងព្រោះទ្វាមិនជាប់សោរនោះទេ។
“បងជីនហេតុអីមិនឆ្លើយ"ជីស៊ូខឹងនឹងជីនភ្លាមពេលដែលឃើញគេកំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់។
“ហេតុអីត្រូវឆ្លើយ"គេឆ្ងល់នាងណាស់កើតអ្វីហេតុអីបានមកច្រឡោតដាក់គ្នាបែបនេះ។
     ជីស៊ូក៏រំងាប់អារម្មណ៍វិញព្រោះថានាងពេលតែបីថ្ងៃទេដើម្បីធ្វើឲ្យជីនស្រលាញ់នាង។
     នាងចូលមកអង្គុយក្បែរជីនទាំងញញឹមញញែម។
“បងឃ្លានហើយឬនៅ?”នាងព្រឹចៗភ្នែកដាក់គេ។
“អត់ទេ-ចេញទៅកុំនៅជិតគ្នាបែបនេះមិនល្អទេ"ជីនរុញនាងចេញឲ្យចេញឆ្ងាយពីខ្លួនបន្តិច។
     នាងមិនឲ្យចាញ់ក៏ងើបឡើងហើយមកអង្គុយលើភ្លៅយកដៃឱបករបស់ជីនតែម្ដង។
“ចុះទៅ!”ជីនព្យាយាមបេះនាងចេញតែនាងមើលទៅនាងតោងស្អិតណាស់។
     កាន់តែទាញចេញនាងកាន់តែរឹតករបស់គេខ្លាំងឡើង។មុខរបស់ពួកគេស្ទើរតែប៉ះគ្នាទៅហើយ។កែវភ្នែករបស់អ្នកពីរក៏ប្រសព្វគ្នាពេលវេលាហាក់ឈប់ទ្រឹងដៃដែលរុញនាងចេញមុននេះក៏ប្ដូរមកជាឱបចង្កេះរបស់នាងវិញ។ជីស៊ូសម្លឹងចូលជ្រៅក្នុងកែវភ្នែកមួយគូដែលនៅចំពោះមុខនាង
“បងស្រលាញ់ខ្ញុំទេ?”នាងសួរគេទាំងសម្ដីផ្អែម។
     ជីនឮសំណួរនាងហើយស្មារតីទាំងមូលហាក់ត្រឡប់មកវិញ។
“អត់ទេ!”ជីនឆ្លើយទៅនាងវិញទាំងមុខស្ងួត។
“តែខ្ញុំស្រលាញ់បងខ្លាំងៗ"និយាយហើយនាងក៏ទម្លាក់បបូរមាត់ទៅលើមាត់របស់គេ។
“ឈប់មាត់ឯទើបតែញ៉ាំស្ករហើយមែនទេ"ពេលនាងដកបបូរមាត់ចេញជីនក៏សួរនាងព្រោះគេបានទទួលរសជាតិផ្អែម។
“អត់ទេ!អ៊ុប"នាងនិយាយមិនទាន់ចប់ផងគេទាញនាងយកមកថើបម្ដងទៀត។ម្ដងនេះគេស៊កអណ្ដាតទៅប្រឡែងជាមួយនឹងអណ្ដាតទន់ល្មើយដៃវិញទប់កញ្ចឹងករបស់នាង។
“អ្ហឹមៗៗ!”ជីស៊ូវាយស្មារបស់ជីនតិចៗឲ្យគេបញ្ឍប់ព្រោះនាងដកដង្ហើមមិនរួចទេ។
“បងចង់សម្លាប់ខ្ញុំមែនទេ"នាងនិយាយទាំងដង្ហក់ខ្យល់។
“ឯងមិនស្លាប់ទេ"
“អ៊ូយ!”
    ជីនងើបឈរធ្វើឲ្យនាងធ្លាក់ចុះមកក្រោម។
“បងងើបមិចក៏មិនប្រាប់?”នាងយកដៃអង្អែលចង្កេះព្រោះតែភាពឈឺចាប់។
“ពេលឯងមកអង្គុយលើខ្ញុំមានប្រាប់ខ្ញុំដែរទេ"ជីនធ្វើឫកពារធុញទ្រាន់។តែក៏ហុយដៃឲ្យនាងចាប់ដើម្បីងើបឡើងដែរ។
      ជីស៊ូឃើញបែបនេះក៏ញញឹមបន្តិចហើយក៏ឈោងដៃទៅចាប់ដៃរបស់គេ។
“អួយ"នាងស្រែកព្រោះតែប៉ះដៃដែលមានរបួសដោយសារមុតកាំបិតកាលពីម្សិលមិញ។
     ជីនក៏ទាញដៃនាងយកមកមើលហើយមើលមុខនាងបន្តិច។
“ឈឺខ្លាំងទេ"គេទាញដៃមកផ្លុំតិចៗចំហាយក្ដៅចេញពីដង្ហើមរបស់គេធ្វើឲ្យនាងបានគ្រាន់បើបន្តិច។
      ជីស៊ូមើលកាយវិការទន់ភ្លន់របស់គេទាំងមិនដកភ្នែកមិនដឹងថាឱកាសបែបនេះមានប៉ុន្មានដងទៀតទេ។តែបើចង់បានឱកាសបែបនេះនាងត្រូវធ្វើបាបខ្លួនឯង។
“បើមិនចេះធ្វើម្ហូបថ្ងៃក្រោយកុំធ្វើអីឃើញទេពិបាកតែខ្លួនឯង"ជីនបន្ទោសតែដូចជាមិនបន្ទោសវាដូចជាការបារម្មណ៍ច្រើនជាង។
“ញញឹមស្អី?”ជីនមើលមុខនាងឃើញថានាងកំពុងតែញញឹមទើបសម្លុតសួរ។
“ខ្ញុំញញឹមព្រោះតែបងទន់ភ្លន់នឹងខ្ញុំ"
“ឯងជាប្អូនខ្ញុំជារឿងធម្មតាទេ"
  សម្ដីរបស់ជីនប្រៀបដូចជាគ្រាប់បែកអញ្ចឹង។ជីស៊ូក៏ទម្លាក់ទឹកមុខចុះបន្តិច។
“កើតស្អីទៀតហើយ"ជីនឃើញនាងចង់យំទើបសួរ។
“ខ្ញុំស្រលាញ់បង"និយាយហើយនាងក៏រត់ចេញទៅបាត់។
     ជីនក៏យកដៃស្ទាប់បេះដូងដែលកំពុងលោតញាប់។
“ខ្ញុំមិនបានស្រលាញ់នាងទេ”ជីននិយាយទាំងដកដង្ហើមធំ។
………………
    បន្ទាប់ពីអាហារពេលព្រឹកហើយជីនរៀបចំចេញទៅក្រៅ។ឃើញបែបនេះមិនជីស៊ូក៏មិននៅស្ងៀមដែរព្រោះឱកាសរបស់នាងមានតែបីថ្ងៃប៉ុណ្ណោះ។
“បងចង់ទៅណា៎ខ្ញុំទៅដែរ"នាងមកឈរនៅក្បែរជីនដែលកំពុងតែរៀបឡើងឡាន។
“ខ្ញុំមានការងាររបស់ខ្ញុំ"
“ឲ្យខ្ញុំទៅដែរមកណា៎"ជីស៊ូអង្រួនដៃជីនធ្វើឫកដូចកូនក្មេង។
“អត់!”ជីនឆ្លើយតែមួយម៉ាត់ក៏ឡើងឡានបាត់។តែជីស៊ូក៏ឡើងតាមជីនដែរហើយអង្គុយឱបដៃធម្មតា។ជីនគ្រវីក្បាលមិននិយាយអ្វីច្រើនក៏ឲ្យជេគគីចេញឡាន។
   បន្ទាប់ពីចេញឡានបានឆ្ងាយបន្តិចក៏មានភាពមិនប្រក្រតីកើតឡើង។មានឡានមួយគ្រឿងបានបើកតាមឡានរបស់ពួកគេតាំងពីចេញមកពីផ្ទះម្លេះ។ជេគគីឃើញមិនស្រួលក៏ងាកមកនិយាយជាមួយជីន។
“ចៅហ្វាយមានឡានមួយគ្រឿងបើកតាមយើង"
     ជីនក៏ងក់ក្បាលព្រោះគេក៏បានឃើញដែរគ្រាន់តែមិននិយាយអ្វី។
“បើកទៅជាយក្រុងទៅ"ជីននិយាយហើយទាញកាំភ្លើងដែលមាននៅក្បែរនោះយកមកកាន់នឹងដៃ។
"បងជីនមានរឿងអ្វីមែនទេ"ជីស៊ូងាកទៅក្រោយមើលទៅឡានមួយដែលបើកតាមមកដោយទឹកមុខព្រួបារម្មណ៍ផងខ្លាចផង។
"កុំខ្លាចអីគ្រាន់តែជាឆ្កែឆ្កួតប៉ន្មានក្បាលប៉ុណ្ណោះ"ជីននិយាយទាំងញោចចុងមាត់បន្តិច។រឿងបែបនេះគឺធម្មតាសម្រាប់គេទៅហើយតែជីស៊ូវិញមិនធម្មតាទេដៃនាងឡើងត្រជាក់អស់ហើយ។
"ខ្លាច?"ជីនយកដៃទៅចាប់ដៃរបស់ជីស៊ូមកដាក់លើភ្លៅរបស់ខ្លួន។គេងាកទៅមើលមុខនាងបន្តិចហើយក៏ងាកមកមើលផ្លូវនៅកៀនខ្លួនវិញ។
"...."ជីស៊ូមិនបាននិយាយអ្វីទេនាងសម្លឹងមើលដៃដែលកំពុងចាប់ដៃនាងទាំងបេះដូងលោតញ៉ាប់។
     ជីនក៏នៅតែបន្តកាន់ដៃរបស់នាងប្រៀបដូចជាការលួងលោមនាងកុំឲ្យខ្លាច។
     រថយន្តពីគ្រឿងបើកប្រកិតប្រកៀកគ្នារេរាពេញផ្លូវពេលមកដល់ផ្លូវស្ងាត់នៅជាយក្រុង។
ប៊ាំងៗៗ>គ្រាប់កាំភ្លើងរបស់សត្រូវរបស់ជីនក៏បាញ់មករកគេជាបន្តបន្ទាប់។
    ជីនឱបជីស៊ូដែលកំពុងតែញ័រខ្លួននោះជាប់នឹងទ្រូងព្រោះគេដឹងថានាងអាចនឹងខ្លាច។
"ជីស៊ូ!មិនអីទេមែនទេ?"ជីនទោះគ្រោះថ្នាក់យ៉ាងណាក៏នៅតែខ្វល់ពីសុខទុកនាងជាធំដែរ។ឯជេគគីវិញប្រឹងបើកទៅមុខគេចពីគ្រាប់កាំភ្លើង។
"ខ្ញុំមិនអីទេ"ជីស៊ូរើចេញពីរង្វង់ដៃរបស់ជីនហើយនិយាយទាំងញញឹម។ក្នុងដំណាក់កាលនេះនាងមិនអាចទន់ជ្រាយនឹងរឿងបន្តិចបន្តួចទេនាងត្រូវតែរឹងមាំឲ្យសមនឹងជាអនាគតភរិយារបស់គេ(😂)។
"ល្អហើយ"ជីនអង្អែលសក់នាងបន្តិច។
     ទឹកមុខដែលពោរពេញដោយអំណាចក៏បង្ហាញចេញមក។គេបើកកញ្ចក់កៀនខ្លួនរបស់គេមុននឹងបាញ់តទល់នឹងសត្រូវដោយស្ទាត់ជំនាញ។មួយគ្រាប់ទៅមួយគ្រាប់មកធ្វើឲ្យបង្កជាសម្លេងកងរំពង។ជីស៊ូវិញអង្គុយរឹងខ្លួនប្រឹងក្ដោបដៃដែលកំពុងញ័រកុំឲ្យជីនឃើញរីឯញើសរបស់នាងវិញហូរមកតាមជើងសក់មិនឈប់។
"ថ្ងៃនេះជាថ្ងៃទី១ដែលត្រូវយកបេះដូងបងជីនមិនត្រូវសន្លប់ឡើយ"ជីស៊ូរអ៊ូម្នាក់ឯងដើម្បីកាត់បន្ថុយភាពភ័យខ្លាច។
"ចៅហ្វាយពួកវាលេងគ្រាប់បែក"ជេគគីស្រែកឡើងពេលដែលឃើញគ្នាវាម្នាក់បានទាញគ្រាប់បែកមក។
"ហាស៎!"ជីស៊ូបើកភ្នែកធំៗទប់ភាពភ័យខ្លាចលែងជាប់។
"ជេគគីបើកទៅអែបផ្លូវទៅ!..."ជីននិយាយទាំងប្រញ៉ាប់"ហើយយើងបំបែកគ្នាត្រឹមនេះយករួចខ្លួនរៀងខ្លួនចាំជួបគ្នានៅផ្ទះ"
"ចៅហ្វាយតែ..."ជេគគីតបទាំងរអាក់រអួល
"គ្មានពេលទេ-យ៉ាងណាគោលដៅពួកវាគឺយើង"ជីននិយាយទាំងបែកញើសជោគថ្ងាស់។
"ចុះខ្ញុំ?"ជីស៊ូវិញមើលមុខជីនឡង់ៗមិនដឹងទៅខាងណា។
ផាំង>សម្លឹងគ្រាប់បែកបានផ្ទុះនៅពីក្រោយរថយន្តរបស់គេ។
"ឯងទៅជាមួយបង-ជេគគីបើល្ងាចមិនទាន់ឃើញយើងឯងឆាប់នាំគ្នាមករកយើងនៅទីនេះ"ជីននិយាយបង្កាទុកក្រែងមានបញ្ហាអាចកើតមានឡើង។ព្រមព្រៀងគ្នាហើយជីនក៏ឱបចង្កេះជីស៊ូត្រៀមលោតចុះឯជេគគីក៏ដូចគ្នាដោយសារតែនៅអមសងខាងផ្លូវមានព្រៃឈើម្ខាងនិងម្ខាងទៀតជាជ្រលងជ្រោះយ៉ាងជ្រៅ។
"១-២-៣-----"បន្ទាប់ពីរាប់ដល់បីអ្នកទាំងអស់គ្នាក៏លោតចុះ។
ផាំង>ឡានមុននេះក៏ផ្ទុះដោយសារគ្រាប់បែកគឺខ្វះតែបន្តិចទេពួកគេច្បាស់ជាគ្រោះថ្នាក់។
    ជេគគីបានខ្ទាត់ទៅម្ខាងហើយក៏ស្រវ៉ាខ្លួនរត់គេចពីពួកនោះចូលទៅក្នុងព្រៃដែលជាផ្នែកម្ខាង។
 

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now