ជុងគុក បើកឡានមកខនដូរសង្សាររបស់ខ្លួន ក្នុងចិត្តកំពុងបន់ស្រន់សង្ឃឹមថាពេលនិយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់ ហ្វឺស គេនិងយល់ ហើយមិនខឹងឬសុំបែកគេទៅចុះ។
ឌីងដុង ឌីងដុង...
ក្រាក...
«Baby! បងមកហើយហេ៎ស?»ទ្វារបន្ទប់ត្រូវបាន បើក បង្ហាញឲ្យឃើញក្មេងប្រុសអាយុ២០ក្រាស់ រូបរាង មុខមាត់ ហាក់មិនសមនិងអាយុទាល់តែសោះ។
ហ្វឺស ជាសង្សាររបស់ ជុងគុក តាំងពីរៀននៅបរទេសជាមួយគ្នា។ ពួកគេស្រឡាញ់គ្នាច្រើនឆ្នាំហើយ មិនដែលមានចិត្តប្រែ ឬ ចង់លួចក្បត់ទៅទាក់ ទងអ្នកផ្សេង។ ហ្វឺស ជាកូនអភិជន ប៉ាម៉ាក់របស់គេរស់នៅបរទេស ពួកគាត់ជាជនជាតិកូរ៉េ គ្រាន់តែ
ផ្លាស់ទីលំនៅទៅនៅទីនោះ ប៉ុន្តែដល់ពេល ហ្វឺស មាន ជុងគុក ជាសង្សារ គេសុំប៉ាម៉ាក់របស់គេមករស់ នៅទីនេះតែម្នាក់ឯង។
«នឹកអូនណាស់ សឺតត!»នាយកំលោះចូលទៅឱបរឹតនាយតូចយ៉ាងស្អិតរមួត។ មាត់ពោលថានឹក ទាំងដែលទើបតែជួបគ្នាពីម្សិលមិញសោះ។
«អូនក៏នឹកបងដូចគ្នា»ដៃរវៀមដូចមឹករបស់ ហ្វឺស អង្អែលដើមទ្រូងហាប់ណែនមានសាច់ដុំជាច្រើនកង់ មិនឈប់។
«ចូលទៅខាងក្នុងសិនទៅ»
«បាទ»អ្នកទាំងពីរចូលបន្ទប់ ដើម្បីធ្វើសង្រ្គាមស្នេហ៍កណ្តាលថ្ងៃ។ ព្រោះអី ហ្វឺស បានដាស់អារម្មណ៍របស់គេ ដូច្នេះគេមិនអាចទប់ទល់កម្តៅបានឡើយ។
រឿងអស់នេះ ពួកគេធ្វើវាច្រើនឆ្នាំ តាំងពីក្លាយជាសង្សារនិងគ្នាលើកដំបូងម្លេះ។ អញ្ចឹងហើយ មកដល់កូរ៉េវិញ ត្រូវរំលឹកក្បាច់គុណខ្លះ ដើម្បីកុំឲ្យភ្លេច...។ក្រោយបញ្ចប់សង្រ្គាមស្នេហ៍យ៉ាងក្តៅគគុករួចមក ហ្វឺស គេងកើយទ្រូងរបស់អ្នកកំលោះ។
«ហ្វឺស! ថ្ងៃនេះអូនពូកែណាស់»
«បងក៏ខ្លាំងដូចគ្នា»
«អូននៅតែសាច់ក្រអូបដូចដើម»
«មកពីអូនថែនោះអី បើសិនអូនមិនថែ បងច្បាស់ជាលែងស្រឡាញ់អូន រួចក្បត់អូនលួចទាក់ទងអ្នកផ្សេង»
«អ្នកណាថា...បងមិនបានគិតអញ្ចឹងទេ»
«មិនដឹងទេ អូនគ្មានថ្ងៃឲ្យបងយកភ្នែកមើលអ្នកផ្សេង ក្រៅពីអូននោះទេ»
«បងស្រឡាញ់តែអូនម្នាក់គត់ អ្នកផ្សេងបងមើលមិនចូលភ្នែកទេ»
«ឲ្យតែដូចមាត់»នាយញញឹម ទើបចាប់ផ្តើមសម្រេចចិត្ត និយាយសាច់ការ៖
«ហ្វឺស!»
«ហ្ហឹម..»
«បងមានរឿងចង់ប្រាប់អូន»
«រឿងអីទៅ?»
«គឺ...បងត្រូវរៀបការ»ឮនាយថាត្រូវរៀបការ ហ្វឺស ងើបអង្គុយសម្លឹងមុខនាយទាំងភ្ញាក់ផ្អើល។
«រៀបការ? នេះបងកំពុងលេងសើចជាមួយអូនមែនទេ?»
«បងមិនបានលេងសើចទេ តែបងនិយាយការពិត»
«ហេតុអីទៅ? ហ្ហឹកៗ មិញនេះនៅនិយាយថាស្រឡាញ់អូនតែម្នាក់ មួយនាទីក្រោយមក បងមកប្រាប់ថាត្រូវរៀបការមែនទេ? បងលែងស្រឡាញ់អូនហើយឬ? បងមានអ្នកថ្មីមែនទេ? ជុងគុក»គេទ្រហ៊ោយំយកៗ។ មិញនេះនៅផ្អែមល្អែមជាមួយគ្នានៅ ឡើយ ឥឡូវនេះមកប្រាប់គេថារៀបការ! រៀបការជាមួយអ្នកណា? នាយលែងស្រឡាញ់គេហើយ មែនទេ?
«ស្តាប់បងនិយាយសិន អូនកំពុងយល់ច្រឡំនិងបងហើយ»
«យល់ច្រឡំយ៉ាងមិច? ហ្ហឹកៗ បងអ្នកនិយាយខ្លួនឯង ថាបងនិងរៀបការ បងការជាមួយគេ មិនមែនអូន ហ្ហឹកៗ.. ពួកយើងស្រឡាញ់គ្នារាប់ឆ្នាំហើយ បងមិនដែលគិតសុំអូនរៀបការម្តងសោះ ពេលនេះបងចង់ក្បត់អូនទៅរៀបការជាមួយអ្នកផ្សេងមែនទេ! ឆ្លើយមកជុង...»ហ្វឺស យំគក់ទ្រូងរបស់នាយជាច្រើន ដៃតាមតែចិត្តខឹង។
«ស្តាប់បង! អូនត្រូវស្តាប់បងបកស្រាយសិន ការពិតមិនដូចអូនគិតទាំងស្រង់ឡើយ»
«បងបានន័យថាមិច?»គេឈប់កម្រោល ព្រមស្តាប់នាយនិយាយ។
«គឺបែបនេះ! លោកតាបងទើបតែស្លាប់ អូនក៏ដឹង! គាត់បានសរសេរបណ្តាំមរតក ប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យមកបង តែមានលក្ខខណ្ឌ!»
«លក្ខខណ្ឌអីទៅ?»
«បងត្រូវរៀបការជាមួយចៅចិញ្ចឹមរបស់គាត់ ដើម្បីបានទ្រព្យសម្បត្តិទាំងអស់នោះ បើបងមិនព្រម គ្រប់យ៉ាងត្រូវបានលើចៅចិញ្ចឹមរបស់លោកតាពាក់ កណ្តាល និងពាក់កណ្តាលទៀត ត្រូវប្រគល់ជូន
មណ្ឌលកុមារកំព្រាទាំងអស់ បងគ្មានចំណែកបានទ្រព្យទាំងអស់នោះឡើយ បើសិនបងមិនព្រមរៀបការ ឬ ចុះអេតាស៊ីវិល តែបើបងព្រម រយះពេលពីរឆ្នាំ ទើបគ្រប់យ៉ាងក្លាយជារបស់បង គេម្នាក់នោះ និងមិន
បានអ្វីសូម្បីមួយវ៉ុន តែបើភាគីណាម្នាក់សុំចុះចាញ់ នោះទ្រព្យសម្បត្តិទាំងអស់ ត្រូវធ្លាក់លើភាគីម្ខាង ទៀត»
«បើចឹង! បងព្រមរៀបការទេ?»គេចាប់ដៃនាយ សួរទាំងចង់យំ។
«បងមិនរៀបការទេ គ្រាន់តែចុះអេតាស៊ីវិល ដើម្បីបំពេញច្បាប់ ដែលលោកតាបានសរសេរទុក! គ្រប់ពីរឆ្នាំពេលណា ពួកយើងនិងលែងលះគ្នាវិញ»
«យ៉ាងណាបងនៅតែជារបស់គេដដែល»
«អត់ទេ ហ្វឺស! ទោះបងមានឈ្មោះនៅក្នុងអេតាស៊ីវិលក៏ដោយ តែអ្នកដែលបងស្រឡាញ់ គឺអូន អូននៅតែជាសង្សារបងដដែល បងធ្វើបំពេញច្បាប់ បងមិនបានគិតអីលើគេ អូនត្រូវជឿលើបង»ជុងគុក ទាញរាងកាយ ហ្វឺស យកមកឱប អង្អែលលួងលោម ឲ្យគេចិត្តទន់។
«បងសន្យាជាមួយអូនបានទេ? បងនិងមិនលង់ស្រឡាញ់គេ ហើយមិនបោះបង់អូនចោល រហូតដល់គម្រប់ពេលពីរឆ្នាំ បងត្រូវតែលែងលះជាមួយគេភ្លាម»
«មិនបាច់ដល់ពីរឆ្នាំទេ ហ្វឺស!»
«មិចចឹង?»
«បងនិងធ្វើឲ្យគេ ព្រមចុះចាញ់មុនពេលកំណត់ អូនចាំតែមើលចុះ ពេលបងលែងលះជាមួយគេពេលណា បងនិងរៀបការជាមួយអូនឲ្យធំដុំជាងគេ នៅក្នុងប្រទេស»
«បងប្រាកដណា...»គេងើយសម្លឹងមុខនាយ។
«បាទ! អូនត្រូវជឿបង ព្រោះបងស្រឡាញ់អូន»
«អូនជឿបងក៏បាន ព្រោះអូនក៏ស្រឡាញ់បងដូច គ្នា»អ្នកទាំងពីរឱបគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ និងទុកចិត្តគ្នា។ គេយល់ព្រម តាម ជុងគុក ក៏ពិតមែន តែគេគ្មានថ្ងៃឲ្យ ជុងគុក បានទៅអ្នកណាជាដាច់ខាត ក្រៅពីគេ អ្នកណាក៏មិនអាចស្រឡាញ់ ឬ នៅក្បែរ ប៉ះពាល់ជុងបានឡើយ ជុងជារបស់គេ របស់គេតែម្នាក់គត់...។#ថេយ៍ស៊ី
YOU ARE READING
💔 Devil Husband 💔
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023