ព្រះអាទិត្យចាប់ផ្តើមលិចសន្សឹមៗ បាត់ពន្លឺបំភ្លឺផែនដី ចូលជំនួសដោយពន្លឺព្រះចន្ទ ជះពន្លឺបំភ្លឺទ្វីបលោកទាំងមូល រាត្រីស្ងប់ស្ងាត់ ខ្យល់បក់ផាយផាត់តិចៗ ប៉ះនូវរាងកាយតូចកំពុងគេងលង់លក់យ៉ាងស្គប់ស្គល់ ឲ្យ
ភ្ញាក់ដឹងខ្លួនញីភ្នែកប្រឹបៗ សម្លឹងមើលពិដានភ្លឹសៗ
មុននិងងើបអង្គុយផ្នែកខ្នងនិងក្បាលគ្រែ។
«លែងឈឺហើយ»ផ្នែកខាងក្រោមរបស់គេរាងធូរជាងមុន។ គេឈោងដៃយកទូរស័ព្ទមកមើលម៉ោង ពេលនេះម៉ោងទើប៦កន្លះ ឆ្លៀតពេលគេចូលសម្អាតខ្លួន រួចចុះទៅខាងក្រោមញ៊ាំអាហារពេលល្ងាច។
«ជីមីន! កូនបាត់ទៅណាពេញមួយថ្ងៃ?»នាមជាប៉ាក្មេក ឃើញកូនប្រសារចុះពីផ្ទះ គាត់ហៅមកសួរ នាំដែលមិនទៅសាលាព្រឹកមិញ។
«ព្រឹកមិញខ្ញុំឈឺក្បាលតិចតួច ទើបសុំច្បាប់មួយថ្ងៃ ហើយគេងលក់តែម្តងទៅ»គេនិយាយយកលេស ដែលការពិតមិនបានឈឺអីទេ មកពីផ្នែកខាងក្រោមឈឺដើរមិនរួច ដោយសារស្វាមីជើងល្អចាប់រំលោភ
ពេញមួយយប់មិនបានដេកពួនអីសោះ។
«មានលេបថ្នាំហើយឬនៅ?»
«លេបហើយប៉ា! ពេលនេះរាងគ្រាន់ជាងមុនហើយ»
«ហ្ហឹម..ឆាប់ញ៊ាំបាយទៅចឹង ដើម្បីសម្រាកបន្ត..»
«បាទ ប៉ា»លោកចន ដើរទៅតុអាហារមុន ខណៈ ជីមីន រៀបនិងដើរទៅ តែអ្នកស្រីនិយាយកាត់៖
«អាងប្តីយើងកាន់ជើង ចង់ទៅណាមកណា ដេកស៊ីស្មើរណាក៏បានចឹងហេ៎ស?»
«មិនមែនចឹងទេ អ្នកស្រី»
«មិនមែនយ៉ាងមិច? មួយថ្ងៃៗ ការងារស្អីក៏មិនជួយធ្វើ គិតថាធ្វើកូនប្រសារផ្ទះនេះហើយ ឲ្យឯងដេកស៊ីចាយលុយតាមតែចិត្តមែនទេ?»
«ខ្ញុំមិនបានគិតអញ្ចឹងទេ ពេលទំនេរពីម៉ោងរៀន ខ្ញុំនិងជួយធ្វើការងារផ្ទះ! ថ្ងៃនេះខ្ញុំមិនបានធ្វើ ព្រោះខ្ញុំអត់សូវស្រួលខ្លួន»គេតបទាំងឱនមុខចុះ ខំបកស្រាយ ដើម្បីឲ្យគាត់យោគយល់។
«ថ្ងៃនេះយល់ដល់ឯងឈឺ យើងមិនប្រកាន់! តែ ថ្ងៃក្រោយ គ្មានចឹងទៀតទេ»
«បាទ»គាត់ដើរទៅតុអាហារ ចំណែក ជីមីន ក៏ដើរទៅតាមក្រោយ។
«អូន! កូនជើងល្អអូនទៅណា? មិចមិនមកញ៊ាំបាយល្ងាចជុំគ្នា? ព្រឹកមិញនេះក៏មិនទៅធ្វើការទៀត!»
«កូនជុងទៅរកកូន ហ្វឺស»
«ហេតុអីចូលចិត្តទៅរកក្មេងម្នាក់ហ្នឹងខ្លាំងម្លេះ?»
«កូន ហ្វឺស ជាសង្សារកូនយើង បើមិនឲ្យទៅរក បងចង់ឲ្យកូនទៅណា?»
«គេមានប្រពន្ធហើយ នៅលួចមានសង្សារស្អីឯង? ធ្វើអីឲ្យចេះក្រែងចិត្តកូន ជីមីន ផង»
«គ្រាន់តែចុះអេតាស៊ីវិលមួយសន្លឹកសោះ គ្មានសិទ្ធិមកត្រួតត្រាជីវិតកូនជុងទេ ណាមួយកូនជុងនិងកូន
ហ្វឺស ទាក់ទងគ្នាយូរហើយ»
«នោះជារឿងពីមុន តែពេលនេះខុសគ្នា កូនយើងគេមានប្រពន្ធនៅផ្ទះ កុំចេះតែដើរលេងយប់ផ្តេស ផ្តាស ប្រពន្ធត្រឹមអេតាស៊ីវិលក៏ដោយនៅតែជាប្រពន្ធស្របច្បាប់ដដែល»
«មិនអីទេលោកប៉ា គេចង់ធ្វើអីក៏ធ្វើចុះ ខ្ញុំមិនហាមទេ»ជីមីន សុំលូកមាត់និយាយកាត់ពួកគាត់ មិនចង់ឲ្យគាត់ឈ្លោះគ្នាដោយសារគេ។
«មិនបានទេ បើកូននៅតែបែបនេះ វាច្បាស់ជាបានចិត្ត អូនក៏ចឹងដែរ ហ្វឺស ហៅគេកូនៗពេញមាត់ ដល់កូនប្រសារខ្លួនឯង ហៅធ្វើដូចអ្នកដទៃ»ថ្ងៃនេះត្រូវតែនិយាយឲ្យដឹងរឿងជាមួយប្រពន្ធ។ បើមិនប្រដៅ
ខ្លះ មិនបានទេ នាំតែបានចិត្ត អាងតែគាត់មិនមាត់ៗ។
«បងចង់បន្ទោសអូនដោយសារវាទៀត?»
«បងមិនបានបន្ទោស! បងគ្រាន់តែប្រាប់»
«កូនជុងស្រឡាញ់អ្នកណា អូនក៏ស្រឡាញ់តាម ដូច្នេះអូនហៅកូន ហ្វឺស ថាកូន ជារឿងអូន បងកុំចេះ»
«បើចឹងអូនហៅ ជីមីន ថាកូនដែរទៅ គេក៏ជាកូនប្រសាររបស់យើងដែរ»
«តែកូនជុងមិនបានស្រឡាញ់គេ ដូច្នេះអូនក៏ដូចគ្នា បើកុំដោយសារតែវា កុំអីរឿងក៏មិនរញ៉េរញ៉ៃដល់ថ្នាក់ ហ្នឹងដែរ ប៉ាបងក៏ចឹង សរសេរបណ្តាំមរតកប្រគល់ឲ្យកូនជុងតែម្តងទៅអត់ទេ នៅឲ្យរឿងវែងឆ្ងាយទៅ កើត ហ៊ើយ..»គាត់ថាហើយ ងើបដើរចេញទៅបន្ទប់បាត់ទាំងមួម៉ៅ។
«សុំទោសលោកប៉ា..»ជីមីន សុំទោសគាត់ ព្រោះតែគេ ធ្វើឲ្យគាត់ត្រូវឈ្លោះគ្នា។ នៅរឿងទ្រព្យ
សម្បត្តិទៀត បើសិនគ្មានគេ គ្រប់យ៉ាងមិនរញ៉េរញ៉ៃអញ្ចឹងទេ។
«កុំបន្ទោសខ្លួនឯងអី ជីមីន! លោកតាធ្វើត្រូវហើយ ដែលសរសេរបណ្តាំមរតកមកបែបនោះ»
«ហេតុអីលោកប៉ាគិតចឹង?»
«នេះបើលោកតាមិនធ្វើបែបហ្នឹង កូនជុងច្បាស់ជាមិនធ្វើការ ម៉ាក់ឯងសង្ស័យមួយថ្ងៃៗដើរលេង Shopping មិនឈប់ ជាពិសេសគឺកូនជុង គេអាចចំណាយលុយផ្តេសផ្តាសលើ ហ្វឺស តាមអំពើរចិត្ត»
«ក្រែង ហ្វឺស ជាកូនអ្នកមានដែរហីលោកប៉ា?»
«មែន! គេជាកូនអ្នកមាន! មួយថ្ងៃៗមិនដែលធ្វើអីទេ ចាយតែលុយប៉ាម៉ាក់! អាងជាកូនអ្នកមាន លុយចាយ មួយជាតិមិនអស់ ទើបមិនចេះធ្វើស្អីសោះ ក្រៅពី Shopping ចាយលុយខ្ជះខ្ជាយ ដើរលេងក្រៅ
ប្រទេសញឹកញាប់ ស្អីៗក៏មិនចេះដែរ ក្រៅពីចាយលុយ»
«លោកប៉ាមិនចូលចិត្ត ហ្វឺស មែនទេ?»
«ប៉ាមិនបានស្អប់ គ្រាន់តែមិនចូលចិត្ត»
«តែអ្នកម៉ាក់ចង់បាន ហ្វឺស ធ្វើជាកូនប្រសារ»
«ម៉ាក់ឯងចង់បានមែន! កូនជុងក៏ស្រឡាញ់គេ តែបើប៉ាមិនអនុញ្ញាត ពួកគេគ្មានសិទ្ធិទេ កូនប្រសាររបស់ប៉ា គឺកូន កូនជាមនុស្សដែលប៉ាចង់បាន»ជីមីន ឮហើយ លួចរំភើប ដែលគេជាចំណងចំណូលចិត្តរបស់គាត់។ តែឆ្ងល់ដូចគ្នា ហេតុអីគាត់ចង់បានគេធ្វើជាកូនប្រសារ??
«ហេតុអីលោកប៉ាចង់បានកូនធ្វើជាកូនប្រសារ?»
«កូនចេះគោរពចាស់ទុំ មិនថាចួបមុខ ឬ ក្រោយខ្នង! ការងារស្អីក៏កូនចេះ ជាក្មេងឧស្សាហ៍ ព្យាយាម មិនរស់ពឹងលើទ្រព្យសម្បត្តិលោកតា ឬ អ្នកដទៃ»មុនគាត់សម្រេចចិត្តយល់ព្រមតាមសំណើរបណ្តាំមរតក ដែលឲ្យ ជីមីន មានសិទ្ធិក្នុងនោះដែរ ព្រោះគាត់បានបញ្ជាឲ្យ យ៉ុនថេ ស៊ើបប្រវត្តិរបស់ ជីមីន យ៉ាងលម្អិត។ ឃើញថាជីវះប្រវត្តិ ជីមីន ជាមនុស្សល្អរស់ នៅជាមួយលោកតាមែន តែលួចធ្វើការងារក្រៅម៉ោងដើម្បីរកលុយរៀនខ្លួនឯង មិនសូវពឹងពាក់លោកតាប៉ុន្មានទេ។ នេះហើយជាអ្វីដែលគាត់ចង់បាន កូនប្រសាររបស់គាត់ត្រូវតែជាមនស្សបែបនេះ។
«លោកប៉ាសរសើរពេកហើយ»
«ប៉ានិយាយការពិត! ជីមីន»
«បាទ ប៉ា»
«ត្រូវចាំ! កូនត្រូវធ្វើឲ្យកូនជុង ដាច់គ្នាជាមួយ ហ្វឺស ហាមឲ្យគេឈ្លង់រង្វេងជាមួយ ហ្វឺស ងើបក្បាលលែង រួច ជាពិសេស កូនត្រូវធ្វើឲ្យកូនជុងមានចិត្តលើកូន ឈប់គិតថាកូនចង់បានទ្រព្យសម្បត្តិតែម្នាក់ឯង រយះពេលពីរឆ្នាំ ត្រូវធ្វើឲ្យគេស្រឡាញ់កូន ព្រោះប៉ាជឿជាក់លើកូន បើកូនជុងបាន ហ្វឺស ជាប្រពន្ធ ដឹងតែចប់មិនខាន»
«បាទ! ខ្ញុំសន្យា»ធ្វើបាន ឬ មិនបាន គេមិនទាន់ដឹង។ តែបើថាធ្វើឲ្យនាយមានចិត្តស្រឡាញ់ខ្លួននោះ រឹតតែមិនដឹងថែមទៀត។ សន្យាជាមួយគាត់ គ្រាន់តែជានាម តែនិងធ្វើឲ្យបាន ដរាបណារយះពេលពីរឆ្នាំ
មិនទាន់ផុត គេនៅមានឱកាស ធ្វើតាមគាត់បញ្ជា...។#ថេយ៍ស៊ី
YOU ARE READING
💔 Devil Husband 💔
Hành động«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023