ព្រឹកបន្ទាប់..
ហេតុតែមិនឃើញ ជីមីន ចេញពីបន្ទប់មលញ៊ាំអាហារពេលព្រឹក គេដើរសំដៅទៅបន្ទប់អាល្អិតដើម្បីចូលទៅដាស់ តែគ្មានទេ បែរជាបានឃើញ រូបភាពប្អូនខ្លួននិង ជុងគុក កំពុងគេងឱបគ្នាស្អិតរមួតដូចតុកកែ។
«ជីមីនន...»
«បងប្រុស/យ៉ុនថេ»ជុងគុក និង ជីមីន ភ្ញាក់ដំណាលគ្នា។
«ឯងនាំគេមកដេកក្នុងផ្ទះបានយ៉ាងមិចហាស?»
«បងប្រុស ហ្ហឹកៗ»មិនដឹងបកស្រាយបែបណា បើនាយចាប់បាននិងភ្នែកចឹងហើយ មានតែឱបដៃ ជុងគុក សង្ងំពួនពីក្រោយខ្នងនាយ។
«យ៉ុនថេ! ឯងស្តាប់យើងសិនទៅ»
«ខ្ញុំមិនស្តាប់! អ្នកប្រុសឆាប់ចេញពីទីនេះទៅ ហើយឈប់មករំខានជីវិតប្អូនប្រុសខ្ញុំទៀត»
«តែយើងស្រឡាញ់គេ យើងមិនអាចធ្វើតាមបញ្ជាឯងបានទេ»
«ខ្ញុំមិនខ្វល់! ខ្ញុំគ្មានថ្ងៃឲ្យប្អូនរបស់ខ្ញុំស្រឡាញ់អ្នកប្រុសទេ»
«បងប្រុស! តែខ្ញុំស្រឡាញ់គេ ពួកយើងស្រឡាញ់គ្នា បងកុំហាមស្នេហារវាងពួកយើងអី ពេលនេះ ជុងគុក គេស្រឡាញ់ខ្ញុំ ពួកយើងស្រឡាញ់គ្នាទៅវិញ ទៅមក បងកុំហាមគេ»ជីមីន ប្រាប់នាយទាំងយំ។
«មែនហើយ! យើងដឹងថាយើងធ្លាប់ធ្វើខុស ធ្លាប់ធ្វើមិនល្អដាក់គេ តែយើងចង់សុំឱកាសពីឯង ផ្តល់ឱកាសឲ្យយើងបានធ្វើល្អ មើលថែគេស្រឡាញ់គេម្តងទៀត បានទេ? យ៉ុនថេ! បើឯងស្រឡាញ់ ជីមីន ឯងគួរតែ ព្រមឲ្យគេធ្វើតាមចិត្តនិងបេះដូងគេ មិនគួររេរាំងគេឡើយ»
«មិនបាន! លោកឆាប់ចេញពីបន្ទប់ប្អូនខ្ញុំទៅ ចេញទៅ»យ៉ុនថេ មិនខ្វល់ពីសម្តីគេ គេគិតតែចាប់អូស ជុងគុក ឲ្យចេញពីបន្ទប់ រួចចាក់គន្លឹះទ្វារមិនឲ្យគេចូលបាន។
«យើងមិនចុះចាញ់ទេ យើងនិងមករក ជីមីន រាល់ថ្ងៃ»ជុងគុក ស្រែកពីខាងក្រៅ មុននិងចេញទៅ។
«ឯងធ្វើស្អីមានដឹងខ្លួនទេ? ជីមីន»
«ខ្ញុំធ្វើអី ខ្ញុំដឹងខ្លួនច្បាស់! ខ្ញុំធ្វើរឿងដែលមនុស្សស្រឡាញ់គ្នាគេធ្វើ នេះមិនមែនជាលើកទីមួយដែលពួក យើងធ្វើ ពួកយើងធ្វើវាញឹកញាប់លើសពីបងស្មានមិនដឹង»
ផ្លាច់!
«សម្តីឥតកេ្តរិ៍ខ្មាស់ចឹងក៏និយាយមករួច»ព្រោះតែកំហឹងគ្របដណ្តប់ យ៉ុនថេ ភ្លេចខ្លួនជ្រុលដៃវាយអាល្អិតមួយកំផ្លៀង។
«ហ្ហឹកៗ..ខ្ញុំស្អប់បងប្រុស ចេញពីបន្ទប់ខ្ញុំទៅ ខ្ញុំមិនចង់ចួបមុខបងទៀតទេ បងជាមនុស្សអាក្រក់»
«ជី..ជីមីន! ប..បង...»
«ខ្ញុំមិនចង់ស្តាប់! ចេញទៅ! ខ្ញុំស្អប់បង»ជីមីន យកភួយមករុំក្បាលជិត សង្ងំគេងយំខ្សឹបខ្សួលតូចចិត្តដែលនាតប្រើហិង្សាដាក់ខ្លួន។
យ៉ុនថេ ដឹងកំហុស គេចេញពីបន្ទប់មកសង្ងំខូចចិត្តម្នាក់ឯង។ ហេតុអីក៏វាយប្អូន? គេកំពុងតែកើតឆ្កួតស្អីបានធ្វើបែបហ្នឹង?? បុរសដែលតែងតែលើកទឹកចិត្ត ជំរុញចិត្តប្អូនបាត់ទៅណាអស់? ហេតុអីសល់តែបុរស
ឃោឃៅ មិនស្តាប់សម្តីប្អូន មិនព្រមតាមប្អូន? គេជាមនុស្សបែបនេះបានយ៉ាងមិច?
YOU ARE READING
💔 Devil Husband 💔
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023