Part26: លាក់បាំង

496 44 8
                                    

ទទឹមនិងការប្រែប្រួលឈានចូលថ្ងៃថ្មី ពន្លឺព្រះអាទិត្យរះចូលមកបន្ទប់អតីតប្តីប្រពន្ធមួយគូរ ដែលទើបបញ្ចប់សង្រ្គាមស្នេហ៍ជាមួយគ្នានៅម៉ោង៣ទៀបភ្លឺ ខណៈពេលនេះគឺម៉ោង៩ព្រឹក។
«សឺតត..អូយ៎យ..»ជីមីន ប្រែខ្លួនរកងើប តែផ្នែកខាងក្រោមឈឺសឹងតែហែកខ្លួនជាពីរ។
«ភ្ញាក់ហើយហេ៎ស?»ជុងគុក ដើរចេញពីបន្ទប់ទឹក ជាមួយកន្សែងរុំចង្កេះ។
«ខ្ញុំនៅទីណា?»
«ខនដូរយើង»បន្ទាប់ពីបញ្ចប់សង្រ្គាមស្នេហ៍កាល ពីយប់មិញ ជុងគុក នាំខ្លួនអាល្អិតមកគេងខនដូរផ្ទាល់ខ្លួនគេ មិនបានគេងក្លឹបរបស់ អេឡិច ឡើយ។
«ហេតុអីលោកនាំខ្ញុំមកទីនេះ?»
«ព្រោះយើងចង់សប្បាយជាមួយឯងឲ្យបានយូរ» មិនខុសទេ មិនត្រឹមតែធ្វើវានៅក្លឹប អេឡិច ឡើយ មកដល់ទីនេះប្រហែលម៉ោង១ព្រឹក ជុងគុក នៅបន្តធ្វើវាដល់ម៉ោង៣ បានគេឈប់។
«លោកឯងនេះល្មោមកាមបំផុត! រាងកាយខ្ញុំជាមនុស្ស មិនមែនសត្វដែលមិនចេះអស់កម្លាំងនោះទេ»
«ប៉ុណ្ណឹង! អាចឲ្យឯងឈប់រអ៊ូបានហើយ»គេបោះលុយមួយដុំលើគ្រែក្បែរអាល្អិតអង្គុយ។
«ឲ្យលុយខ្ញុំ បានន័យថាមិច?»
«ពេលនេះឯងមិនមែនជាប្រពន្ធយើងទៀតទេ ដូច្នេះយើងមិនចង់ស៊ីឯងហ្វ្រីៗ»
«ហ្ហឹក..ខ្ញុំមិនមែនជាប្រុសលក់ខ្លួនទេ»គេបោះលុយនោះគប់ទៅនាយវិញ ឈឺចិត្តបំផុត មកបង្ខំញ៊ាំញីគេឆ្អែតហើយ តាំងយកលុយមកបោះឲ្យ ធ្វើមើលតែគេជាប្រុសលក់ខ្លួនតាមក្លឹប។
«ឬឯងចង់ឲ្យយើងស៊ីហ្វ្រី?»
«លោកបង្ខំខ្ញុំ! ចាត់ទុកថាខ្ញុំដាក់ទានឲ្យឆ្កែស៊ីទៅចុះ»
«ឯងហ៊ានដៀលយើងថាឆ្កែផងហេ៎ស?»ក្នុងខ្លួនចាប់ផ្តើមក្តៅឆេវ ក្រោយឮអាល្អិតដៀលខ្លួនកប់ៗមាត់។
«មែនហើយ! ផ្លាច់»ស្របែលជាមួយគ្នានោះ គេទទួលបានមួយកំផ្លៀងពីដៃនាយយ៉ាងធ្ងន់ធ្ងរ ដល់ថ្នាក់គេយកដៃខ្ទប់ថ្ពាល់ខ្លួនឯងទាំងក្តីឈឺចាប់ជាពន់ពេក។
«ចាំទុកក្នុងរលាក្បាលរបស់ឯងទៅ មាត់មានគួរទុកស៊ីបាយ កុំតមាត់ជាមួយយើង ឬជេរយើងប្រយ័ត្នស្លាប់អត់ដីកប់»
«ឲ្យខ្ញុំចេញពីទីនេះបានឬនៅ?»ជីមីន មិនចង់តមាត់ជាមួយគេទៀតទេ។ ប្រុសម្នាក់នេះអាងអីប្រើអំពើរហិង្សាដាក់គេរហូត។
«ចេញទៅ! ពេលណាយើងត្រូវការឯងមកបម្រើ យើងនិងប្រាប់»
«គ្មានថ្ងៃនោះទៀតទេ»គេពោលក្នុងចិត្ត ងើបឡើង យឺតៗរើសខោអាវមកស្លៀកវិញ តែថា..អាវរហែកអស់ នៅសល់តែខោខ្លីត្រឹមជង្គង់ គ្មានជម្រើស គេយកអាវរបស់នាយមកពាក់សិន ដើម្បីបិទបាំងរាង
កាយពោពេញទៅដោយស្លាកស្នាមដែលនាយបានបន្សល់ទុកពីយប់មិញ។
«ធ្វើឯងកំណាញ់ខ្លួនទៅកើត»ជុងគុក យកអាវក្នុងទូរមកពាក់ ស្លៀកហើយគេចេញទៅធ្វើការបន្ត ថ្ងៃនេះរាងយឺតបន្តិច យប់មិញដាក់ជ្រុល ថ្ងៃក្រោយមិនឲ្យជ្រុលចឹងទៀតទេ...។

💔 Devil Husband 💔Where stories live. Discover now