ពេលយប់..
ជុងគុក គេចបាយនៅផ្ទះ ដើម្បីមកញ៊ាំអីពេលល្ងាចជាមួយ ហ្វឺស សង្សាររបស់គេ។
«ជុង»ហ្វឺស ផ្អែកក្បាលលើស្មារបស់គេ ធ្វើឬកម្ញិក
ម្ញក់ កាន់តែធ្វើឲ្យ ជុងគុក គ្រឺតខ្នាញ់មែនទែន។
«មានអ្វីឬ? សឺត..»មនុស្សមាឌធំថើបសក់ក្បាលនាយតូចមួយខ្សឺត។
«ស្អែកនេះនាំអូនទៅលេងអ្នកម៉ាក់បានទេ?»
«អូនចង់ទៅធ្វើអី?»
«គឺអូនចង់ទៅលេងគាត់ អូនខានទៅលេងគាត់ យូរហើយ នឹកគាត់ ក៏ចង់ទៅលេងហ្នឹងណា..»
«តែបងថា..មិនល្អទេដឹង ចាំឲ្យគាត់ចេញមកជួបអូនក៏បាន»គេមិនចង់ឲ្យទៅ ខ្លាចថាបើ ហ្វឺស បានចួប ជីមីន ធ្វើឲ្យ ហ្វឺស ខឹងអន់ចិត្តនិងគេ ហើយរករឿងសុំគេបែក។
«ហេតុអីមិនចង់ឲ្យអូនទៅ? ឬបងខ្លាចអូនចួបប្រពន្ធរបស់បង?»គេងើបចេញពីស្មានាយ សួរទៅនាយទាំងអន់ចិត្ត។
«បងមិនបានន័យចឹងទេ»
«បើចឹងបងឲ្យអូនទៅៗ ដើម្បីបញ្ជាក់ថា បងមិនបានស្រឡាញ់គេ»
«អូខេ! ស្អែកនេះចាំបងទៅទទួលអូននៅខនដូរ»
«ហិហិ គួរឲ្យស្រឡាញ់ណាស់»ហ្វឺស ចាប់ទាញថ្ពាល់របស់គេទាំងសងខាង មុននិងឱបនាយទាំងសប្បាយចិត្ត។ ចាំមើលៗ អាម្នាក់នោះមានរូបរាង និងមុខមាត់បែបណា? ទើបវាអាចក្លាយជាកូនប្រសារ
ត្រកូលចន ទាំងដែលគេជាសង្សារនិង ជុងគុក យូរឆ្នាំ មិនអាចក្លាយជាកូនប្រសារនៅផ្ទះនោះបាន។ ចំណែក វា ត្រឹមជាអ្នកមកក្រោយ បែរជាមានសិទ្ធិអាចចុះអេតាស៊ីវិលជាមួយសង្សារគេ ចាំតែមើលចុះ គេនិង
សងសឹក ដែលហ៊ានដណ្តើម ជុងគុក ចេញពីគេ...។ពន្លឺពណ៍ទឹកក្រូច បានរះបំភ្លឺភពផែនដី ដែលមានមនុស្សរស់នៅរាប់ មិនអស់ រុក្ខជាតិទាំងឡាយលូត លាស់ស្រស់បំព្រង បង្កើតបរិយាកាសឲ្យស្អាតក្រៃលែង សត្វតូចធំហោះហើរលើអាកាស សំឡេងស្រែក ច្រៀងរបស់ពួកវា ប្រៀបដូចជាតន្ត្រី ដែលស្តាប់ហើយធ្វើ ឲ្យទុក្ខកង្វ ល់ទាំងឡាយ រសាត់អណ្តែត ទៅតាមខ្យល់ បន្សល់តែស្នាមញញឹម ដើម្បីទទួល យកថ្ងៃថ្មី ជាថ្ងៃចាប់ផ្តើមជីវិតការងារ ឬ ការសិក្សារបស់ពួកគេ..។
ជីមីន ក្រោកពីប្រលឹម ដើម្បីរៀបចំធ្វើអាហារឲ្យគ្រួសារខាងស្វាមីទទួលទាន។
«អ្នកប្រុសតូច»ម៉ែដោះ និងជាមេការនៅទីនេះ ក្នុងផ្ទះនេះ គាត់មានឋានៈខ្ពស់ជាងអ្នកបម្រើដទៃ។
«អើ..អ៊ុំ..»
«ខ្ញុំគឺជាម៉ែដោះនៅទីនេះ មើលថែអ្នកប្រុស ជុងគុក តាំងពីបាតជើងក្រហម»
«អូហ៍..ម្សិលមិញខ្ញុំអត់បានឃើញអ៊ុំ ទើបមិនស្គាល់»
«ចាស! នេះអ្នកប្រុសធ្វើអីហ្នឹង ហេតុអីមិនឲ្យអ្នកបម្រើធ្វើ?»
«ខ្ញុំអផ្សុកពេក ក៏ក្រោកមកធ្វើ ណាមួយខ្ញុំធ្វើបែប នេះជាប្រចាំ កាលនៅជាមួយលោកតា»
«អ្នកប្រុសច្បាស់ជាពូកែរឿងការងារផ្ទះច្រើនហើយ មើលទៅ»
«តិចតួចទេអ៊ុំ! ម៉ែដោះរបស់ខ្ញុំបង្រៀនខ្ញុំឲ្យចេះធ្វើគ្រប់យ៉ាង ការងារអ្វីក៏គាត់បង្រៀនខ្ញុំដែរ»រំលឹក ដល់ឈ្មោះគាត់ គេចាប់ផ្តើមនឹកគាត់សារជាថ្មី។ ពេលនេះគាត់សុខទុក្ខយ៉ាងណា ខានចួបតែមួយថ្ងៃ គេនឹកសឹងតែដាច់ខ្យល់។
«បើចឹងចាំអ៊ុំជួយណា និងបានឆាប់ហើយ»
«បាទ!»ពួកគេចាប់ផ្តើមជួយគ្នាធ្វើ មានអ្នកបម្រើផ្សេងទៀតក៏មកជួយដែរ ដើម្បីឲ្យទាន់អាហារពេលព្រឹក។
YOU ARE READING
💔 Devil Husband 💔
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023