Part29: ស្រឡាញ់

476 32 6
                                    

មិនយូរប៉ុន្មាន ជុងគុក មកដល់ខនដូររបស់ ជីមីន ត្រឹមពេល១៥នាទី គេឡើងជណ្តើរយន្តរកបន្ទប់តាម ជីមីន ប្រាប់ មួយសន្ទុះគេក៏បានរកឃើញ រួចចុចកណ្តឹង រោទ៍៖
ក្រាក..!!
«ជុងគុក»បើកទ្វារភ្លាម ឃើញថាជានាយពិតមែន អាល្អិតស្ទុះឱបគេដោយក្តីនឹករលឹក។
«ខ្ញុំនឹកលោកណាស់ ហ្ហឹកៗ..»
«បងក៏នឹកអូនដែរ ជីមីន»គេមិនបានស្តាប់ច្រឡំទេហេ៎ស? នាយហៅគេថាអូន ខំគិតថានាយហៅតែក្នុងទូរស័ព្ទ តែនៅក្រៅនាយនៅតែប្រើពាក្យ នេះ។
«ចូលមកក្នុងសិនមក»អាល្អិតដឹកដៃនាយឲ្យចូលក្នុង។ នេះសំណាងបងគេចេញទៅធ្វើការ កុំអីគេមិនបានមកឈរឱបនាយចឹងទេ។
«ហេតុអីអូនឈប់ធ្វើការ?»
«បងយ៉ុនលែងឲ្យធ្វើ គាត់ដឹងថាខ្ញុំលួចធ្វើការ ក្រៅម៉ោង ថែមទាំងលួចចួបលោកទៀត ទើបគាត់ឃុំខ្ញុំឲ្យនៅបន្ទប់ មិនឲ្យចេញទៅណាទេ បើគាត់ដឹង! គាត់នាំខ្ញុំរត់ទៅឆ្ងាយ មិនឲ្យចួបលោករហូត»
«ព្រោះតែបងមែនទេ?»
«មិនមែនដោយសារលោកទេ»
«បងសុំទោស ជីមីន! បងខុសខ្លួនឯង ដែលគិតខុសលើអូន»
«លោកសុំទោសខ្ញុំរឿងអី?»
«រឿងប៉ុន្មានខែមុន ដែលបងចោតប្រកាន់អូនថាលួចមានសាហាយជាមួយកូនចៅប៉ា! បងដឹងការពិតព្រឹកមិញនេះ ពេលលោកប៉ាត្រឡប់មកពីប៊ូសានវិញ»នៅតែខឹងខ្លួនឯងមិនបាត់ មិនគួរណាល្ងង់មើលមិនដឹងសរខ្មៅ មិនដឹងថាអ្វីល្អ អ្វីអាក្រក់។
«កុំបន្ទោសខ្លួនឯងអី រឿងហួសហើយ បំភ្លេចចោលទៅ ខ្ញុំដឹងថាលោកជឿអ្វីដែលលោកឃើញ ដូច្នេះលោកមិនខុសទេ បើជាខ្ញុំ ខ្ញុំក៏ធ្វើដូចលោកដែរ»
«ជីមីន!»
«បាទ»
«បងស្រ-...»
តុក តុក..
មិនទាន់និយាយចប់ផង សំឡេងគោះទ្វារស្រាប់តែបន្លឺឡើង ជាសំឡេង យ៉ុនថេ រៀបនិងបើកទ្វារចូលមក៖
«មកអង្គុយអីត្រង់នេះ?»យ៉ុនថេ សួរប្អូន ស្របនិងអាល្អិតមកអង្គុយលើសាឡុងមើលតែរូបចម្លាក់។
«ខ្ញុំចាំបង! ថ្ងៃនេះបងមកវិញលឿនម្លេះ?»សំណាងដែរដែលគេនាំនាយទៅក្នុងបន្ទប់មុន កុំអីចប់។
«ម៉ោង១០ហើយ ឯងថាលឿនទៀត?»
«ខ្ញុំមិនបានមើល»
«នៅផ្ទះមួយថ្ងៃ កាត់ចិត្តពីគេបានឬនៅ?»
«ទោះបងចង់ឃុំខ្ញុំទុកមួយជីវិត ខ្ញុំនៅតែនិយាយពាក្យដើម ខ្ញុំស្រឡាញ់គេ ទោះគេមិនស្រឡាញ់ខ្ញុំ ក៏ខ្ញុំស្រឡាញ់គេ ខ្ញុំស្រឡាញ់ជុងគុក»ចុងប្រយោគ គេនិយាយឮៗ ហាក់ចង់ឲ្យអ្នកខាងក្នុងដឹងពីចិត្ត
របស់ខ្លួននៅពេលនេះ ថាគេស្រឡាញ់នាយ។
ជុងគុក ឮហើយញញឹមខ្ជឹប។ ខំតែគិតថា ជីមីន អាចស្អប់គេ ខឹងគេ ដែលគេធ្លាប់ធ្វើបាបកាលពីមុន តែអត់ទេ! ជីមីន បែរជាស្រឡាញ់គេ ស្របពេលគេបានឮផ្ទាល់ត្រចៀក។
«យ៉ាងណាបងនៅតែមិនព្រមឲ្យឯងចួបគេ បងធ្វើនេះគឺដើម្បីឯង»
«ធ្វើដើម្បីខ្ញុំ ដោយយកខ្ញុំឃុំទុកចឹងហេ៎ស? បងហាមខ្ញុំមិនឲ្យស្រឡាញ់គេ ហាមខ្ញុំកុំឲ្យចួបគេ ដូចធ្វើបាបចិត្តខ្ញុំឲ្យឈឺចាប់រស់ដូចស្លាប់ច្រើនជាង»ទឹកភ្នែកហូរដោយក្តីអន់ចិត្ត។ មាត់ថាធ្វើដើម្បីគេ តែទង្វើនេះ វាមិនបានបញ្ជាក់ថានាយធ្វើដើម្បីគេឡើយ មានតែធ្វើទារុណកម្មលើគេមួយតង់ទៀត។
«មិនយូរទេ ឯងនិងដឹងថាបងពិតជាធ្វើដើម្បីឯង»
«ខ្ញុំមិនចង់យល់ ខ្ញុំស្អប់បង»ថារួច គេចូលបន្ទប់បិទទ្វារគ្រាំង។ ឲ្យយល់យ៉ាងមិច? មកបំបែកគេមិនឲ្យចួបអ្នកដែលគេស្រឡាញ់ ដូចយកកាំបិតមកចាក់ចំបេះដូងគេច្រើនជាង។
«បងសុំទោស! តែបងមិនចង់ឃើញឯងឈឺចាប់ដោយសារគាត់ច្រើនលើក ច្រើនសារ»គេដឹងថាគេធ្វើនេះខុស តែគេគ្រាន់តែចង់ការពារប្អូន មិនចង់ឲ្យប្អូនចួបរឿងឈឺចាប់ដដែលៗ ត្រូវអ្នកមានគុណរបស់
គេធ្វើបាបម្តងហើយម្តងទៀត ព្រោះតែពាក្យថាស្រឡាញ់នេះ។
«ជុង! លោកឮអស់ហើយមែនទេ?»ជីមីន ស្តីរកនាយ ដែលអង្គុយលើពូកស្ងៀមទ្រឹង។
«បងឮគ្រប់ម៉ាត់ គ្រប់ពាក្យដែលអូននិយាយ»
«លោកចង់ស្អប់ខ្ញុំ ខឹងខ្ញុំក៏បាន! តែលោកកុំហាមខ្ញុំមិនឲ្យស្រឡាញ់លោក មិនឲ្យចួបលោក នឹកលោក ខ្ញុំធ្វើមិនបានទេ រឹតតែមិនបានគឺ ហាមខ្ញុំមិនឲ្យស្រឡាញ់លោក អ្ហឹម...»មិនទាន់ចប់ប្រយោគអស់ផង រាងក្រាស់លេបត្របាក់បបូរមាត់របស់គេបាត់។
«បងមិនបានហាមអូនមិនឲ្យស្រឡាញ់បង តែបងហាមអូន ហាមឈប់ស្រឡាញ់បុរសម្នាក់នេះ! បុរសដែលធ្លាប់ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អូន សុំការអនុញ្ញាតពីអូនត្រូវតែស្រឡាញ់បងរហូតត
ទៅ គ្មានថ្ងៃឲ្យអូនឈប់ស្រឡាញ់បងទេ»
«បង..បងបានន័យថាមិច?»
«បងចង់ប្រាប់ថា បងស្រឡាញ់អូន ជីមីន»
«ជុង..»គេយល់សពមែនទេ? គេគេងមមើរឬយ៉ាងមិច? បើសិនជាសុបិន្ត សូមកុំឲ្យគេភ្ញាក់ គេចង់បញ្ឃប់ពេលវេលាត្រឹមហ្នឹង ចង់នៅជាមួយនាយគ្រប់ដង្ហើមចេញចូល តែពេលគេលើកដៃប៉ះថ្ពាល់របស់
នាយ វាជាការពិត មិនមែនជាការយល់សពឡើយ។
«បងស្រឡាញ់អូន សុំទោសដែលបងទើបតែដឹងចិត្តខ្លួនឯងយឺតពេលបន្តិច! តែបងសន្យាថានិងស្រឡាញ់អូន ស្រឡាញ់តែម្នាក់គត់»
«បងមិនបានកុហកអូនទេណា...»
«មិនបានកុហកទេ! អូនអាចមិនជឿដែលបងប្រាប់ថាស្រឡាញ់អូនលឿន ទាំងដែលបងធ្លាប់ធ្វើបាបអូន តែចាប់ពីវិនាទីនេះតទៅ បុរសម្នាក់នេះនិងធ្វើឲ្យអូនមានស្នាមញញឹមរាល់ថ្ងៃ ធ្វើខ្លួនល្អមិនធ្វើឲ្យអូន
ទឹកភ្នែកដោយសារបងទៀតទេ»
«ហ្ហឹកៗ អូនជឿបង..»ពួកគេឱបគ្នាទៅវិញទៅមក ដោយការយល់ចិត្ត។ សង្ឃឹមថាការស្រឡាញ់មួយនេះ គង់វង្ស់យូរអង្វែងរហូតតទៅ ដូចមហារសមុទ្រដែលមិនចេះរីងស្ងួត។
«ចុះ ហ្វឺស នោះ?»បិះតែភ្លេច នាយមកសារភាពថាស្រឡាញ់គេ ទាំងដែលនាយមាន ហ្វឺស នៅជាសង្សារនៅឡើយ។
«បងខានទាក់ទងគេមួយរយះហើយ គេអាចរកអ្នកថ្មីហើយក៏ថាបាន ចាំបងទៅដោះស្រាយជាមួយគេ អូនកុំបារម្ភអី តែថាអូនទៅផ្ទះវិញជាមួយបងទេ? លោក ប៉ាអ្នកម៉ាក់ចង់ចួបអូន»
«បងយ៉ុននៅមិនព្រមពីទំនាក់ទំនងអូននិងបងទេ នេះបើគាត់ដឹងថាបងនៅក្នុងបន្ទប់អូន សង្ស័យគាត់មកសម្លាប់បងចោលមិនខាន»
«បងមិនព្រមស្លាប់ដោយសារគេទេ តែបងនិងស្លាប់ក្រោមទ្រូងអូន»
«ឆ្កួត..»គេវាយទ្រូងនាយតិចៗដោយការអៀន។
«ជីមីន»
«ហ្ហឹម..»
«បងស្រឡាញ់អូន»
«អូនក៏ស្រឡាញ់បងដូចគ្នា»
«បងមិនមែននិយាយតែមាត់ តែបងនិងបញ្ជាក់ពីទង្វើថាបងពិតជាស្រឡាញ់អូន មិនមែនស្រឡាញ់ត្រឹមតែមាត់ឡើយ បងនិងបង្ហាញវារាល់ថ្ងៃ និយាយថាស្រឡាញ់អូនគ្រប់ពេល»
«អូននិងរងចាំមើលទង្វើរបស់បង»
«ចាំបងពិសោធន៍ឥឡូវនេះ»រាងក្រាស់ញោចស្នាមញញឹម ចាប់ផ្តួលអាល្អិតទៅលើពូក រួចទ្រោបពីលើ៖
«និងហេ៎ស? ទង្វើបង?»
«បាទ! អូនមិនចង់សាកទេ?»
«សាកក៏បាន»អាល្អិតលើកដៃឱបករបស់នាយ ខណៈរាងក្រាស់ឱនមុខសន្សឹមៗថើបមាត់រាងតូចតិចៗ ឈានទៅដល់រោលរាល រហូតភ្លើងស្នេហ៍មួយនេះ ឆាប់ឆេះឡើងកណ្តាលយប់ ទម្រាំតែរលុតទៅវិញ ម៉ោងទៀបភ្លឺឯណោះ...។

Author: Taesy ✍🏻 [ ថេយ៍ស៊ី ]

💔 Devil Husband 💔Where stories live. Discover now