Part21: ល្បិចម្តាយក្មេក

353 39 2
                                    

បីថ្ងៃក្រោយមក..

ដោយសារតែមួយរយះនេះ ជុងគុក មិនដែលខ្វល់ពីគេ ដេកជាមួយគេ តែចិត្តគិតដល់អាក្មេងនោះមិនឈប់ ដូច្នេះគេមានតែមកធ្វើតាមផែនការដែលគ្រោងទុក រងចាំយូរជាងនេះមិនបានទៀតទេ ត្រូវរកជំនួយ ឲ្យអនាគតម៉ាក់ក្មេកជួយដែរ ទើបបាន៖
«អ្នកម៉ាក់»
«កូន ហ្វឺស! មានការអីកូន?»
«មួយរយះនេះ ជុងមិនដែលមករកកូននៅបន្ទប់សោះម៉ាក់»
«មិចចឹងកូន?»
«គាត់ទៅដេកជាមួយអាក្មេងនោះណាម៉ាក់ ហ្ហឹកៗ» ហ្វឺស ធ្វើជាយំ ដើម្បីឲ្យគាត់ជួយសម្រេចផែនការគេ។
«មិចនិងអាចទៅ កូនជុងប្រាប់ម៉ាក់ថាស្អប់វាណាស់ ហេតុអីកូនជុងទៅដេកជាមួយវា?»
«វាប្រើមាយាទាក់បងជុង! គាត់ទៅដេកជាមួយវារាល់យប់ កូនឃើញផ្ទាល់ភ្នែកម៉ាក់»
«ស្លាប់ហើយ! ម៉ាក់មិនដែលដឹងសោះ»
«ម៉ាក់មិនដែលសង្កេតនោះអី អញ្ចឹងហើយទើបកូនចង់មកនៅទីនេះ ដើម្បីកុំឲ្យបងជុងចាញ់ល្បិចវា តែវានៅតែប្រើល្បិចទាក់បងជុងទាល់តែបាន»គេនិយាយបំផ្លើស ឲ្យគាត់គិតថា ជីមីន ជាមនុស្សអាក្រក់ ដណ្តើមជុងចេញពីគេ។
«បើចឹងកូនចង់ឲ្យម៉ាក់ធ្វើមិច? ម៉ាក់ទៅប្រដៅវាល្អទេ?»
«កុំអីម៉ាក់! ម៉ាក់គ្រាន់តែធ្វើតាមកូនប្រាប់ទៅបានហើយ»
«កូនចង់ឲ្យម៉ាក់ធ្វើអី?»
«គឺបែបនេះ..!!!»ហ្វឺស ឱនខ្សឹបក្បែរត្រចៀករបស់គាត់ នៅគម្រោងដែលគេរៀបចំទុកមកជាយូរ។
«ល្អដែរហេ៎ស? កូន ហ្វឺស»បន្ទាប់ពីស្តាប់ចប់ គាត់ សួរគេបញ្ជាក់ ខ្លាចថាផែនការបរាជ័យ។
«ល្អតើម៉ាក់! ម៉ាក់ធ្វើតាមតែកូនប្រាប់ទៅ ធានាថាបងជុងនិងទាត់ក្បាលវាចោល ថែមទាំងដេញវាចេញពីផ្ទះ និងឲ្យវាស៊ីញ៉េលើលិខិតលែងលះទៀត ពេលនោះបងជុងនិងមានសេរីភាព ហើយកូនបានរៀបការជាមួយបងជុងនោះអី»
«ផែនការរបស់កូននេះល្អណាស់»
«បើចឹងចាប់ផ្តើមធ្វើតាមផែនការទៅម៉ាក់ គឺថ្ងៃនេះតែម្តង កូនមិនអាចទុកយូរទៀតទេ ខ្លាចថាបងជុងលង់ស្រឡាញ់វា»
«ចាស៎! កូន»គម្រោងការចាប់ផ្តើមប្រតិបត្តិ ដោយលោកស្រីដើរទៅផ្ទះបាយ ដែលមាន ជីមីន កំពុងធ្វើអាហារ។ ថ្ងៃនេះគេគ្មានម៉ោងរៀនទេ ទើបបាននៅផ្ទះ ជួយធ្វើកិច្ចការផ្ទះម៉ែដោះ។
«ជីមីន»
«បាទ អ្នកស្រី»
«មកនេះបន្តិច»
«បាទ»គាត់ដើរទៅមុន ទុកឲ្យ ជីមីន ដើរតាមពីក្រោយ។
«អង្គុយចុះទៅ»
«បាទ»ជីមីន អង្គុយលើសាឡុងតាមបញ្ជាគាត់។
«នេះទឹក ផឹកទៅ មុននិងចូលសាច់ការ»គាត់ហុចទឹក មួយកែវឲ្យគេ តាមផែនការដែល ហ្វឺស គ្រោងទុក និងរៀបចំឲ្យ។
«អ្នកស្រីមានការអីនិយាយជាមួយខ្ញុំមែនទេ?»ម្តាយក្មេកឲ្យផឹក គេក៏ព្រមផឹកមិនស្ទាក់ស្ទើរ មិនបានចាប់ភ្លឹកថាគាត់ចម្លែកអីបន្តិច។
«យើងចង់និយាយជាមួយឯង រឿងដែលយើងធ្លាប់ធ្វើមិនល្អដាក់ឯងកន្លងមក»
«អ្វីទៅអ្នកស្រី?»
«គឺយើងចង់សុំទោសឯង គ្រប់រឿងដែលយើងនិយាយមិនល្អពីឯង គិតថាឯងជាមនុស្សមិនល្អ ចង់ដណ្តើមទ្រព្យសម្បត្តិគ្រួសារយើង ទាំងដែលការពិត ឯងជាមនុស្សល្អណាស់ អត់ទោសឲ្យយើងបានទេ? ជីមីន! ម៉ាក់ដឹងខុសហើយ»គាត់ចាប់ដៃកូនប្រសារ សម្តែងថាខ្លួនពិតជាដឹងខុសពិតមែន។
«ខ្ញុំមិនដែលខឹងអ្នកស្រីទេ ដូច្នេះអ្នកស្រីកុំសុំទោសខ្ញុំអី»
«បើចឹងកូនព្រមអត់ទោសឲ្យម៉ាក់ហើយមែនទេ?»
«បាទ! អ្នកស្រី»
«ចឹងកូនហៅម៉ាក់ថាម៉ាក់មក ទើបម៉ាក់ព្រមជឿ»
«បាទ! អ្នកម៉ាក់ក្មេក»ជីមីន និយាយភ្ជាប់ដោយ ស្នាមញញឹម ត្រេកអរដែលគាត់ព្រមទទួលយកគេធ្វើជាកូនប្រសារ លែងខឹងស្អប់គេដូចពីមុន។ ភ្លាមៗនោះ គេចាប់ផ្តើមងងុយគេងជាខ្លាំង បើកភ្នែកសឹងមិនរួច ព្រោះតែអាការៈថ្នាំដែលអ្នកស្រីបានដាក់លើកែវទឹក ជីមីន កំពុងតែបញ្ចេញសារធាតុបណ្តើរៗ។
«អ្នក...»មិនទាន់ទាំងនិយាយចប់ផង ជីមីន សន្លប់លើសាឡុងស្តូក។
«អ្នកណាចង់ធ្វើល្អជាមួយឯងទៅ អាក្មេងគ្មានម៉ែឲ្យ»គាត់ខលប្រាប់ហ្វឺស ពីគម្រោងជោគជ័យ នៅសល់ប៉ុន្មាន ទុកឲ្យ ហ្វឺស ជាអ្នកចាត់ការបន្តទៀត...។

💔 Devil Husband 💔Where stories live. Discover now