Part27: ប្រឆាំង

461 39 5
                                    

ងាកមក ហ្វឺស ឯណេះ រាល់ថ្ងៃធុញណាស់ គេចេញមកដើរទិញអីវ៉ាន់ដើម្បីរំសាយអារម្មណ៍។
«អូយ៎យ..ដើរមិនមើលទេហេ៎ស?»ហ្វឺស ដើរសុខៗ មានអ្នកណាមិនដឹងមកដើរបុកគេ។
«សុំទោស! ម៉ោះចាំខ្ញុំជួយ»បុរសនោះជួយលើក
ហ្វឺស ឲ្យងើបឡើង។
«ឈឺត្រង់ណាទេ? ត្រូវការឲ្យខ្ញុំជូនទៅពេទ្យអត់?»
«មិនអីទេ អត់ត្រូវត្រង់ណាខ្លាំងផង»ហេតុតែឃើញគេសង្ហា ហ្វឺស ចាប់ផ្តើមធ្វើឬកម្ញិកម្ញក់ ទាក់ទាញចំណាប់អារម្មណ៍នាយកំលោះ។
«ឯងមកតែម្នាក់ឯង?»
«បាទ! ចុះលោក? មកជាមួយសង្សារមែនទេ?»
«ខ្ញុំគ្មានសង្សារទេ ចុះឯងវិញ?»
«គឺ..ខ្ញុំក៏អត់ដូចគ្នា ចឹងបញ្ជាក់ថាលោកនៅលីវ?»
«បាទ! នៅម្នាក់ឯង! ចឹងខ្ញុំអាចសុំស្គាល់ឈ្មោះឯងផងបានទេ?»
«ខ្ញុំឈ្មោះ ហ្វឺស! ចុះលោក?»
«ឈ្មោះ ហានជុន! ខ្ញុំសុំលេខទូរស័ព្ទរបស់ឯងមួយបានទេ? ក្រែងឯងមានរបួសដោយសារតែខ្ញុំបុកមិញនេះ?»ហានជុន ហុចទូរស័ព្ទរបស់គេ ដើម្បីញ៉ែអាល្អិត ព្រោះគេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អាល្អិត តាំងពីបានជួយគ្រាហ៍អាល្អិតដំបូង។
«នេះ!»ដូចចិត្ត ហ្វឺស ចុចលេខរបស់ខ្លួនដាក់ក្នុងទូរស័ព្ទគេ។
«អញ្ចឹង? ទៅញ៊ាំអីជាមួយគ្នាទេ? ចាត់ទុកថាខ្ញុំចង់សុំទោសលោក ដែលខ្ញុំដើរមិនបានមើល»
«ក៏..ក៏បាន»ហ្វឺស ធ្វើខ្លួនអេសអុញយកដៃអេសកញ្ចឹងកបែបអៀនធ្វើខ្លួនមិនត្រូវ។
«តោះទៅ»ហានជុន ហុចដៃឲ្យអាល្អិត។
«បាទ»នាយតូចក៏ព្រមចាប់ដៃរបស់គេដើរទៅជាមួយគ្នា។ មិនដែលស្គាល់គ្នា ទើបចួបមុខគ្នាលើកដំបូង តែមានអារម្មណ៍ថាដូចមាននិស្ស័យ ទោះគេមាន ជុងគុក ជាសង្សារ តែអារម្មណ៍នេះមិនដូចបាន
ចួប ហានជុន សោះ ខុសគ្នាឆ្ងាយណាស់...។

មួយខែក្រោយ..

រវាង ជុងគុក និង ជីមីន ទំនាក់ទំនងពួកគេនៅតែដូចមុន គឺធ្វើសង្រ្គាមស្នេហ៍ជាមួយគ្នារាល់យប់។ ជុងគុក ទៅចាប់បង្ខំ ជីមីន រាល់ថ្ងៃ ថ្ងៃខ្លះ ជីមីន ចង់លាឈប់ដែរ តែមេការស្រាប់តែដំឡើងប្រាក់ខែឲ្យខ្ពស់ គេ
លែងចង់ឈប់វិញ ព្រមធ្វើការព្រោះស្តាយលុយ ណាមួយគេពេញចិត្ត ព្រោះគេចាប់ផ្តើមស្រឡាញ់នាយកាន់តែខ្លាំង ភ្លេចរឿងរ៉ាវដែលនាយធ្លាប់ធ្វើអាក្រក់ដាក់អស់រលីង គេចង់បើកចិត្តឲ្យនាយ មើលទៅ
នាយហាក់ដូចជាមានចិត្តលើគេដែរ គ្រាន់តែមិននិយាយ។
រឿងទាំងអស់នេះ យ៉ុនថេ នៅតែមិនទាន់ដឹងពីទំនាក់ទំនងរបស់គេរឿងដែលគេធ្វើការក្រៅម៉ោង នាយនៅមិនទាន់ដឹងដូចគ្នា។ តែការពិតលាក់មិនជិតឡើយ យប់នេះ យ៉ុនថេ មិនបានទៅធ្វើការ ព្រោះគេ
សង្ស័យថា ជីមីន កំពុងលាក់បាំងនិងគេរឿងម្យ៉ាង ទើបគេសុំច្បាប់ការងារមួយថ្ងៃ រងចាំ ជីមីន ត្រឡប់មកផ្ទះ។
ក្រាក..
ម៉ោង១១យប់ ជីមីន បើកទ្វារចូលមកតាមទម្លាប់ ទឹក មុខរាងអស់កម្លាំងបន្តិច ព្រោះទើបតែបញ្ចប់សង្រ្គាមស្នេហ៍ជាមួយ ជុងគុក ហើយក្តៅៗ គឺពេលនាយជូនគេមក ពួកគេធ្វើវានៅក្នុងឡាន។
«ទើបតែមកដល់?»
«បងយ៉ុន..»ជីមីន ភ្ញាក់ក្រញែងខ្លួន មិនគិតថានាយមកលឿនជាងរាល់ដង។
«ហេតុអីមកវិញយប់ជ្រៅម្លេះ?»
«អើ..គឺ..គឺរវល់រៀនជាមួយមិត្ត»
«ប្រាប់បងតាមត្រង់មក ជីមីន! កុំធ្វើឲ្យបងខឹង ថាឯងមានរឿងលាក់បាំងជាមួយបង»
«ខ្ញុំ..ខ្ញុំគ្មានអីលាក់បាំងជាមួយបងពិតមែន»
«ចុះលោក ជុងគុក ដែលជូនឯងមក អាហ្នឹងមានន័យថាមិច?»មិនមែនគេមិនបានឃើញដែល ជុងគុក ជូន ជីមីន មកខនដូរឡើយ គេបានឃើញ ជាហេតុដែលគេឆ្ងល់ហេតុអ្វីប្អូនរបស់គេលាក់បាំងរឿងទាំងអស់នេះជាមួយគេ? និងរឿងលួចទៅធ្វើការងារក្រៅម៉ោងទៀត គេទើបតែស៊ើបដឹងនៅថ្ងៃនេះ។
«ប..បងឃើញហេ៎ស?»
«បងទុកឱកាសឲ្យឯងម្តងទៀត ព្រមប្រាប់ការពិតមកបងទាំងអស់ដោយខ្លួនឯង ឬចង់ឲ្យបងនិយាយ?»
«ហ្ហឹកៗ..ខ្ញុំសុំទោសបងយ៉ុន ខ្ញុំលាក់បាំងបងមករហូត រឿងការងារក្រៅម៉ោង រឿង ជុងគុក មួយទៀត ខ្ញុំមកពីគេងជាមួយគេរាល់ថ្ងៃនៅខនដូររបស់គេ សុំទោសដែលខ្ញុំលាក់បាំងវាជាមួយបង»ដល់ដំណាក់
កាលនេះ គេជ្រើសរើសព្រមប្រាប់ការពិត។ ទឹកមុខនាយស្មើរធេង ស្ងួតចេសមិនព្រមញញឹមដូចលើកមុន ប្រៀបបានដូចមនុស្សម្នាក់ផ្សេងទៀត វាគួរឲ្យខ្លាចណាស់។
«ស្នាមលើខ្លួនដែលបងឃើញរាល់ថ្ងៃ ជាស្នាដៃលោកជុងអ្នកធ្វើវាមែនទេ?»ជីមីន ងួកក្បាលជំនួសឲ្យចម្លើយ។
«ហេតុអី ជីមីន? ឯងក៏ដឹងថាគេធ្វើយ៉ាងមិចខ្លះដាក់ឯង? ឯងទៅព្រមជាមួយគាត់បានយ៉ាងមិច? គេចោតឯងថាមានសាហាយ ដេញឯងចេញពីផ្ទះទាំងមិនស្តាយស្រណោះ! ចុះឯងទៅដេកជាមួយគាត់រាល់
ថ្ងៃធ្វើអី?»
«ហ្ហឹកៗ ព្រោះខ្ញុំស្រឡាញ់គេ ខ្ញុំនឹកគេ មិនថាគេធ្លាប់ធ្វើអាក្រក់ដាក់ខ្ញុំ ខ្ញុំនៅតែស្រឡាញ់! គេចោតខ្ញុំថាមានសាហាយ ហ្ហឹកៗ មកពីគេចាញ់ល្បិចរបស់
ហ្វឺស និងម៉ាក់គេ ខ្ញុំជឿថា បើគេបានដឹងការពិត គេ
មិនជ្រើសរើសដេញខ្ញុំចេញពីផ្ទះទេ»
«ហេតុចុះយ៉ាងមិច? ឥឡូវនេះគាត់ដឹងហើយហេ៎ស?»
«នៅទេ!»គេក្រវីក្បាល។
«ឃើញទេ? គាត់ដេកជាមួយឯងរាល់ថ្ងៃ មិនបានន័យថាគាត់ ស្រឡាញ់ឯង ដូចឯងស្រឡាញ់គាត់ទេ ឯងព្រមជាមួយគាត់ ព្រោះឯងស្រឡាញ់គាត់! ចុះគាត់វិញ? ឯងមានដែលសួរថាគាត់មានចិត្តឲ្យឯង
អត់? ព្រោះគាត់មានអ្នកប្រុស ហ្វឺស ជាសង្សារហើយ គាត់មិចនិងមកស្រឡាញ់ឯងទៅ»រឿងស្នេហាប្អូន មិនមែនគេចង់ហាមឃាត់។ ក្នុងឋានៈជាបងប្រុសម្នាក់ គេមិនចង់ឲ្យប្អូនត្រូវខូចចិត្តច្រើនដង ជាពិសេសគឺខូចចិត្តដោយសារ ជុងគុក ព្រោះកន្លងមកប្អូនរបស់គេឈឺ
ច្រើនពេកហើយ តាំងពីនៅផ្ទះនោះ ប្អូនគេទទួលបានតែការមើលងាយពីលោកស្រី និង ហ្វឺស។ ឥឡូវនេះដល់ចេញពីផ្ទះនោះបានសម្រេច ជីមីន នៅតែចាញ់បោក ជុងគុក យកទៅរំលោភរាល់ថ្ងៃ។
«ហ្ហឹក! ខ្ញុំដឹងថាគេមានសង្សារ! ការដែលខ្ញុំស្រឡាញ់គេតែម្នាក់ឯងខុសដែរហេ៎ស? ទោះគេមិនបានស្រឡាញ់ខ្ញុំ គេធ្លាប់ធ្វើបាបខ្ញុំកន្លងមក តែនោះជារឿងពីមុន! ឥឡូវនេះខ្ញុំអាចធ្វើឲ្យមនុស្សដែលខ្ញុំ
ស្រឡាញ់មានក្តីសុខ ដោយការបម្រើគេ ខ្ញុំក៏ព្រម ទោះគេមិនបានស្រឡាញ់ខ្ញុំ ចាត់ទុកខ្ញុំជារបស់កំដរអារម្មណ៍ក៏ដោយ ខ្ញុំពេញចិត្តនិងធ្វើវា»គេប្រកែកដាច់អាឡាំងការ តវ៉ាមិនឲ្យនាយមកបញ្ឃប់ក្តីស្រឡាញ់គេដែលមានចំពោះ ជុងគុក។ ទោះនាយធ្វើអាក្រក់ដាក់គេ ប៉ុន្មានដង តែចិត្តនិងបេះដូង នៅតែមានរូបនាយជាប់ក្នុងចិត្តជានិច្ច។
«បងមិនយល់ស្រប! ចាប់ពីស្អែកទៅ ឯងឈប់ទៅធ្វើការនៅទីនោះ ពេលនេះឯងក៏វ៉ាកងតូចដែរ ហាមចេញពីផ្ទះ បើបងដឹង ឯងនិងមានរឿងជាមួយបង»
«អត់ទេបងយ៉ុន! ហ្ហឹកៗ បងកុំឃុំឃាំងខ្ញុំអី ខ្ញុំចង់ចួបមុខគេ បើមិនបានឃើញមុខគេមួយថ្ងៃ ខ្ញុំគេងមិនលក់ទេ»អាល្អិតចាប់ដៃអ្នកជាបងសុំក្តីអង្វរកកុំឲ្យនាយឃុំខ្លួន។
«បងជាបងឯង បងបញ្ជាឲ្យឯងធ្វើអី ឯងត្រូវតែធ្វើ»
«តែបងប្រុស...»
«ហាមតវ៉ា! បើឯងនៅតែលួចចួបគាត់ទៀត បងនិង នាំឯងរត់ទៅឲ្យឆ្ងាយ មិនឲ្យឯងចួបមុខគាត់រៀងរហូត ទៅគេងទៅ»ថាហើយ គេចូលបន្ទប់គេងបាត់ ទុកឲ្យអាល្អិតអង្គុយយំតែម្នាក់ឯង។
«ហ្ហឹកៗ..បងប្រុសចិត្តអាក្រក់»គេដើរចូលបន្ទប់មកសង្ងំយំឱបក្បាលជង្គង់តែម្នាក់ឯង។
ហេតុអីនាយមិនយល់ពីចិត្តគេអញ្ចឹង? គេជាប្អូន គួរតែគាំទ្រឲ្យគេធ្វើអ្វីជាសិទ្ធិរបស់គេ នាយមិនគួរហាមគេមិនឲ្យចួបមុខមនុស្សដែលគេស្រឡាញ់ឡើយ។
«ជុងគុក! បើស្អែកខ្ញុំមិនបានឃើញមុខលោក ឲ្យខ្ញុំធ្វើបែបណា?»

.....

Author: Taesy ✍🏻 [ ថេយ៍ស៊ី ]

💔 Devil Husband 💔Where stories live. Discover now