មួយអាទិត្យមកនេះ ជុងគុក មិនដែលបានចួប ជីមីន សូម្បីម្តង។ គេរវល់ធ្វើការ ការងារមមារញឹកកាន់តែខ្លាំង ខណៈប៉ារបស់គេមិនទាន់មកពីប៊ូសានវិញ។ សឹងតែថា គេភ្លេច ជីមីន ឈឹងតែម្តង បើសិនមានអ្នក ណារំលឹក គេអាចចាំ ព្រោះមនុស្សដែលលួចមានសាហាយដូច ជីមីន គេស្អប់ មុខក៏មិនចង់ឃើញដែរ។
ចំណែក ហ្វឺស បើ ជុងគុក មិននៅផ្ទះទៅហើយ គេមកនៅខនដូររបស់គេវិញ ខំគិតថាពេល ជីមីន ចេញទៅផុត គេបានធ្វើជាកូនប្រសារផ្ទះនេះ តែអត់ទេ! ជុងគុក ហាក់មិនខ្វល់ពីគេសោះ ទុកគេឲ្យ
នៅផ្ទះតែម្នាក់ឯង យប់ឡើងក៏ដេកនៅក្រុមហ៊ុនទៀត អ្នកណាទៅទ្រាំនៅជាមួយទៅ បើគេមិនខ្វល់ពីខ្លួនផងនោះ..។
តុក តុក តុក..
«ចូលមក»
«ជុងគុក..»
«ហ្វឺស!»ចម្លែកណាស់ ហ្វឺស មករកគេដល់ក្រុមហ៊ុន។
«ពេលណាទើបបងទៅរកអូន? ពេលអូននៅផ្ទះបង បងក៏មិនដែរនៅជាមួយអូន គិតតែធ្វើការ ដល់អូនរើទៅនៅខនដូរវិញ បងមិនដែលទៅរកទៀត បងលែងស្រឡាញ់អូនហើយមែនទេ?»ខ្ជិលស៊ាំញ៊ាំច្រើន ចូលមកនិយាយសាច់ការជាមួយគេតែម្តង។
«មិនមែនចឹងទេ បងរវល់ការងារពេក ទើបមិនបានទៅរកអូន»
«បងកុហក! រវល់ស្អីណាស់ណាទៅ នេះមួយអាទិត្យហើយ ដែលបងមិនខ្វល់ មិនសូម្បីតែខលសួរសុខទុកអូន តាំងពីអាក្មេងនោះចេញទៅ បងក៏ប្លែក! បងលង់ស្រឡាញ់វាមែនទេ?»
«កាន់តែផ្តាស់ហើយ ហ្វឺស! អូខេ! បងសុំទោស ដែលមិនបានខ្វល់ពីអូន បងនិយាយមែន មួយរយះនេះបងពិតជារវល់ខ្លាំងណាស់ គ្មានពេលដកឃ្លាសូម្បីតែញ៊ាំបាយ អូនមិនចាប់អារម្មណ៍រូបរាងរបស់បងពេលនេះទេហេ៎ស?»ហ្វឺស សង្កេតមើលមុខគេម្តងទៀត។ នេះគេស្រកសាច់ច្រើនណាស់។
«បងឈឺហេ៎ស? ជុង»គេចាប់ក្រសោបថ្ពាល់របស់នាយ សួរដោយក្តីបារម្ភ ភ្លេចរឿងតូចចិត្តនិងនាយអស់រលីង។
«តិចតួចទេ បងចង់ពន្យល់អូន ពេលប៉ាបងមិននៅ ការងារទាំងអស់ត្រូវធ្លាក់បន្ទុកលើបង ដែលបងមិន បានទៅរកអូន ក៏ព្រោះតែបងរវល់ពិតមែន អូនត្រូវជឿបងណា...»គេចាប់ដៃនាយតូច។
«អូនជឿហើយ! អូនឈប់ខឹង ឈប់អន់ចិត្តនិងបងទៀតហើយ បើអូនដឹងថារវល់ការងារឆ្លៀតពេលមិនបានចឹង អូនមិនគួរមករករឿងបងទេ»
«ឲ្យតែអូនជឿចិត្តបង បងត្រេកអរណាស់»
«ចុះឥឡូវបងនៅរវល់ទៀតមែនទេ?»
«បាទ! តិចតួច»
«ចឹងចាំអូនកម្ម៉ងអាហារយកមកឲ្យបងញ៊ាំណា..»
«អូខេ!»ហ្វឺស ថើបមាត់គេបន្តិច ទាញទូរស័ព្ទខលទៅកម្ម៉ងអាហារឲ្យរាងក្រាស់ញ៊ាំ..។
YOU ARE READING
💔 Devil Husband 💔
Acción«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023