«អ្វីទៅ?»
«នេះជាសំបុត្រដែលលោកម្ចាស់សរសេរទុកជូនលោកប្រុស មុនពេលគាត់សម្រេចចិត្តសរសេរបណ្តាំមរតក»លោកមេធាវីដកហូតកូនសំបុត្រតូចមួយ ហុចឲ្យគាត់។
«ជាសំបុត្រអីទៅ លោកមានដឹងទេ?»
«ខ្ញុំមិនដឹងទេលោក គាត់ផ្តាំថា ត្រូវប្រគល់ជូនលោក ក្រោយពេលខ្ញុំបើកបណ្តាំមរតករួច»
«អរគុណលោក»
«ខ្ញុំលាទៅសិនហើយ»
«បាទ»ពោលរួច មេធាវីចាកចេញទៅ ដោយកូន ចៅរបស់លោកចនជាអ្នកបើកឡានជូនទៅ។
លោកចន ដើរមកអង្គុយនៅមុខផ្ទះ ដើម្បីមកបើកអានសំបុត្រដែលលោកប៉ាបន្សល់ទុក៖
(កូនប្រុស! នៅពេលដែលកូនអានសំបុត្រមួយច្បាប់នេះ ប៉ាដឹងថាកូនបានស្តាប់បណ្តាំមរតកដែលប៉ាបានសរសេរ កូនប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីប៉ាធ្វើ បែបហ្នឹង ប៉ាប្រគល់ទ្រព្យសម្បត្តិឲ្យចៅ ជីមីន ពាក់កណ្តាល បើចៅ ជុងគុក មិនព្រមរៀបការជាមួយចៅ ជីមីន! កូនច្បាស់ជាគិតថា ហេតុអីប៉ាធ្វើបែបហ្នឹង? ទាំងដែល ជីមីន គ្រាន់តែជាចៅដែលប៉ាចិញ្ចឹម តែមិចក៏ប៉ាព្រមប្រគល់គ្រប់យ៉ាងឲ្យទៅគេ មិចមិន ព្រម
ប្រគល់ឲ្យចៅ ជុងគុក ទាំងអស់ ចាំបាច់អីត្រូវមានការរៀបការដែរ? នេះប្រហែលជាសំនួរ ដែលកូនចង់សួរប៉ា ប៉ានិងឆ្លើយប្រាប់កូននៅក្នុងសំបុត្រមួយច្បាប់នេះទាំងអស់! ជីមីន ជាក្មេងដែលប៉ារើសមកចិញ្ចឹមក៏ពិត តែគេស្រឡាញ់ មើលថែប៉ា ដឹងគុណប៉ា មិនដែលជំទាស់អ្វីដាក់ប៉ា មានតែធ្វើគ្រប់យ៉ាង ដើម្បីឲ្យប៉ាសប្បាយចិត្ត។ គេជាក្មេងល្អ មានទំនួលខុសត្រូវ សរុបជារួមមក ក្មេងម្នាក់នេះ គេល្អ ល្អដល់ថ្នាក់ប៉ាមិនដឹងរៀបរាប់បែបណា ពេលដែលកូនស្គាល់គេច្បាស់កូនច្បាស់ជាគាំទ្រ នៅគំនិតរបស់ប៉ា)គាត់នៅតែបន្តអាន៖
(ប៉ាជឿ ដែលប៉ាប្រគល់គ្រប់យ៉ាងឲ្យ ជីមីន គេច្បាស់ជាមិនព្រមទទួលយក តែគេព្រមរៀបការ ដើម្បីជាការសងគុណដល់ប៉ា ដែលខំចិញ្ចឹមគេ កូនចាំមើលចុះ! បើរយះពេលពីរឆ្នាំកន្លងផុត ជីមីន នៅតែ
មិនព្រមទទួលយកទ្រព្យសម្បត្តិពីប៉ា សូម្បីតែមួយកាក់ មួយសេន! ម្យ៉ាងទៀត! ដែលប៉ាដាក់សំណើរឲ្យ ជុងគុក និង ជីមីន រៀបការជាមួយគ្នា ព្រោះគ្មានអ្នកណាស័ក្តិសមជាមួយ ជុងគុក ដូច ជីមីន ឡើយ ប៉ាជឿថា បើចៅរបស់តាព្រមរៀបការជាមួយ ជីមីន ជុងគុក ដូចរើសបានដុំពេជ្រដែលល្អឥតខ្ចោះ គ្មានគ្រាប់វង់ណា អាចជំនួសដុំពេជ្រមួយនេះឡើយ! កូនត្រូវជឿប៉ា ប៉ាធ្វើនេះ គឺដើម្បីកូនរបស់ឯង ជឿលើ
ការសម្រេចចិត្តរបស់ប៉ាចុះ កូននិងដឹងថា ប៉ាធ្វើនេះ គឺត្រឹមត្រូវបំផុត) គាត់អានតាំងពីដើម រហូតដល់ចប់ បន្តយកអ្វីដែលគាត់អាននេះ គិតវាម្តងទៀត។
«តាមមើល ជីមីន ម្នាក់នេះ អាចល្អជាង ហ្វឺស ក៏ថាបាន»សញ្ចឹងគិតមួយសន្ទុះ គាត់ក៏សម្រេចចិត្ត។ គាត់និងធ្វើតាមអ្វីដែលលោកប៉ាបានផ្តាំ។ ការសម្រេចចិត្តរបស់លោកប៉ា ជឿថាគាត់ពិតជាគិតត្រូវ...។
YOU ARE READING
💔 Devil Husband 💔
Acción«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023