ពេលល្ងាច ជុងគុក នាំ ជីមីន មកផ្ទះរបស់គេ ដើម្បីមកចួបលោកប៉ាអ្នកម៉ាក់ ពួកគាត់ទាំងពីរចង់ចួប ជីមីន ជាពិសេសគឺម៉ាក់របស់គេ។
«ជុង..អូនខ្លាច»បើសិនគេចូលទៅ អ្វីដែលគេខ្លាច គឺលោកស្រី គាត់ស្អប់គេ មិនចូលចិត្តគេរហូតដេញ ចេញពីផ្ទះ ពេលនេះគេមកវិញ ខ្លាចថាបើចូលទៅ ត្រូវគាត់ខឹង។
«អូនខ្លាចម៉ាក់បងមែនទេ?»អាល្អិតងួកក្បាល ឱបដៃនាយស្អិត។
«កុំខ្លាចអី គាត់មិនធ្វើអីអូនទេ ជឿបង»
«តែជុង...»
«តោះចូលក្នុង»ជុងគុក កាន់ដៃ ជីមីន យ៉ាងណែន ដើម្បីផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តឲ្យនាយតូច។
«លោកប៉ាអ្នកម៉ាក់»ជុងគុក ហៅពួកគាត់ទាំងពីរ ដែលអង្គុយលើសាឡុង។
«មកហើយហេ៎ស? អង្គុយមកកូន»លោកចន ហាស្តី ខណៈ ជីមីន ញ័រខ្លួនព្រោះតែខ្លាចលោកស្រី ព្រោះគាត់មើលមុខគេមិនដាក់ភ្នែក។
«ជីមីន! កុំខ្លាចអី»ជុងគុក ចាប់ដៃអាល្អិត មើលចុះបែកញើសសឹងតែជោគថ្ងាស់។
«សួស្តីលោកពូ អ្នកស្រី»ភ័យយ៉ាងណា គេនៅតែមិនភ្លេចការនិយាយរាក់ទាក់ទៅកាន់ពួកគាត់ ជាការ ស្វាគមន៍។
«ជីមីន! កុំហៅប៉ាថាពូអី ហៅដូចដើមទៅ»
«មែនហើយ! ហៅពួកយើងថាប៉ាម៉ាក់មក»
«តែខ្ញុំមិនហ៊ានទេ»
«កូនប្រហែលជាខ្លាចម៉ាក់! កុំខ្លាចអី ជីមីន! ម៉ាក់បានកែប្រែគំនិតចោលអស់ហើយ ម៉ាក់សុំទោសចំពោះរឿងគ្រប់យ៉ាងដែលម៉ាក់និយាយមិនល្អដាក់កូន ធ្វើអាក្រក់ដាក់កូន រៀបចំផែនការអាក្រក់ដើម្បីចង់ដេញកូនចេញពីផ្ទះ ម៉ាក់ដឹងខុសហើយ អត់ទោសឲ្យម៉ាក់ បានទេ?ជីមីន»លោកស្រីចាប់ដៃអាល្អិត ពោលពាក្យសុំទោសចេញពីចិត្ត មិនមែនជាកាសម្តែង តែដោយការដឹងខុសពិតមែន។
«អ្នកម៉ាក់មិនបាច់សុំទោសខ្ញុំទេ ខ្ញុំយល់! អ្នកម៉ាក់ធ្វើព្រោះស្រឡាញ់ជុង រឿងហួសហើយ បំភ្លេចចោលចុះ! ខ្ញុំព្រមអត់ទោសឲ្យអ្នកម៉ាក់»
«ពិតមែនណា..ជីមីន»
«បាទ! ខ្ញុំនិយាយការពិត»
«អរគុណណាស់កូន ជីមីន»គាត់ឱបអាល្អិតជាលើក ដំបូង ផ្តល់ភាពកក់ក្តៅដល់ ជុងគុក ដែលមិនធ្លាប់មានម្តាយឱបដូចគេតាំងពីតូចមក។
«យប់នេះនៅញ៊ាំអីជុំគ្នា»ជុងគុក
«ចុះ យ៉ុនថេ មិនមកជាមួយ?»លោកចន
«បងប្រុសរវល់ធ្វើការ»ជីមីន តប។
«ចឹងយប់នេះគេងនៅទីនេះហើយ កូន ជីមីន»បានអាល្អិតព្រមអត់ទោសឲ្យ លោកស្រីហៅកូនៗពេញមាត់ សមទុកឲ្យហើយ។
«ខ្ញុំថាកុំអីល្អជាង ខ្លាចបងយ៉ុនរងចាំ»ជីមីន
«បងប្រាប់យ៉ុនហើយថាអូនគេងទីនេះ»ជុងគុក
«បងប្រាប់ពីកាល មិចអូនមិនដឹង?»
«សុំការអនុញ្ញាតពីគេ មុននាំអូនមកទីនេះនោះអី»
«បើចឹងក៏បាន ស្អែកនេះចាំអូនទៅវិញ»
«មិនបាច់ទៅវិញទេកូន នៅទីនេះ រស់នៅជាមួយគ្នាដូចពីមុនទៅ ចាំប៉ាទៅនិយាយជាមួយ យ៉ុនថេ»
«ល្អដែរហេ៎ស? បើខ្ញុំមិនមែនជាសមាជិកគ្រួសារផ្ទះនេះដូចពីមុន»
«កូនជាសង្សារកូនជុង មិនយូរមិនឆាប់ពួកកូនគង់តែរៀបការជាមួយគ្នា ដូច្នេះចាប់ពីពេលនេះទៅ កូនជាអនាគតកូនប្រសារផ្ទះនេះហើយ មិនមែនត្រឹមតែអេតាស៊ីវិលដូចមុន តែស្របច្បាប់ ដោយសង្គមទាំង
មូលដឹងឮ បន្ទាប់ពីកូនរៀបការជាមួយកូនជុងរួច» លោកស្រីគិតរឿងរៀបការ មុនសាមីខ្លួនពួកគេទៅទៀត។
«ម៉ាក់និយាយត្រូវ មិនយូរមិនឆាប់ ពួកយើងគង់តែការជាមួយគ្នា»កូនប្រុសជើងល្អលូកមាត់។ បានគាត់ដឹងចិត្តគេបែបនេះ ត្រេកអរញញឹមបិទមាត់មិនជិត។
«ចឹងក៏បាន»ជីមីន តបទាំងអឹមអៀន។ រៀបការអនាគតកូនប្រសារអីនៀក គេមិនទាន់ថាយល់ព្រមផង មកសម្រេចឲ្យគេមុនបាត់។ តែគេក៏ព្រម បើ ជុងគុក គិតច្បាស់លាស់ជាមួយគេ គេត្រៀមខ្លួនក្នុងការធ្វើជាកូនប្រសារផ្ទះនេះទុកជាមុន...។
YOU ARE READING
💔 Devil Husband 💔
Action«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023