Part31: ព្រមដើម្បីប្អូន

285 30 5
                                    

ថ្ងៃថ្មី ជុងគុក មករក ជីមីន ទាំងព្រឹក ក្រោយខានទាក់ ទងគ្នាច្រើនថ្ងៃ ខលក៏មិនលើក ផ្ញើសារទៅក៏មិនតប អស់ជម្រើស មានតែមករកគេដល់ខនដូរ។
ឌីងដុង ឌីងដុង!
ក្រាក.!
«អ្នកប្រុស! មកទីនេះធ្វើអីទៀត?»អ្នកដែលបើកទ្វារ គឺជា យ៉ុនថេ។ ឃើញគ្រាន់តែគេមក សឹងតែថាចង់ដេញឲ្យទៅវិញ។
«យើងមករក ជីមីន»
«ជីមីន គេមិនចង់ចួបអ្នកប្រុសទេ»
«ឯងកុហក! ឯងនិងហើយដែលមិនចង់ឲ្យយើងចួបគេ?»
«មែន! ខ្ញុំមិនឲ្យអ្នកប្រុសចូលទៅចួបគេទេ ទៅវិញទៅ យ៉ាងណាខ្ញុំគ្មានថ្ងៃព្រមទទួលស្គាល់ពីទង្វើរបស់អ្នកប្រុស កន្លងមកអ្នកប្រុសធ្វើបាបប្អូនខ្ញុំបែបណា ខ្ញុំចាំច្បាស់ណាស់»
«យើងដឹង យើងធ្លាប់ធ្វើបាបគេច្រើនណាស់ យើងខុស យើងចង់កែខ្លួន ជីមីន ក៏ព្រមអត់ទោសឲ្យយើងហើយ ឯងមិនឃើញទេហេ៎ស? គេស្រឡាញ់យើង មិនថាក្នុងកាលៈទេសៈណា គេនៅតែស្រឡាញ់ យើង ពេលនេះយើងក៏ស្រឡាញ់គេ គេមានក្តីសុខណាស់ ពេលពួកយើងដឹងចិត្តគ្នាថាស្រឡាញ់គ្នាទៅវិញទៅមក ឯងវិញ? ហាមក្តីសុខប្អូនខ្លួនឯង មិនចង់ឲ្យគេមានក្តីសុខ ធ្វើតាមតែតម្រូវការខ្លួនឯង គិត ទៅ ឯងបង្ខំប្អូនឯងមិនឲ្យចួបយើង មិនឲ្យស្រឡាញ់យើង នោះជាអ្វីដែលឯងចង់បាន តែឯងមិនដឹងថាប្អូនឯងគេគ្រាំគ្រាចិត្តបែបណា ធ្វើតាមទង្វើបងប្រុសចិត្តព្រៃផ្សៃយល់តែចិត្តខ្លួនឯង គិតតែចិត្តខ្លួនឯងចង់បាន បែបហ្នឹងឯងកុំហាមាត់ថាធ្វើដើម្បី ជីមីន ឯងធ្វើដើម្បីខ្លួនឯងទៅវិញទេ យ៉ុនថេ»ដូច ជុងគុក និយាយដែរទេ? ជីមីន ព្រមធ្វើតាមអ្វីដែលគេត្រូវការ សុខចិត្តឈឺចាប់ ឲ្យតែបានដូចបំណងដែលគេចង់បាន។ គេសមជាបងប្រុសល្អអត់? មិនគិតពីក្តីសុខប្អូនខ្លួនឯង យកចិត្តឯងជាធំ។
«ជុងគុក»
«ជីមីន»គ្រាន់តែឃើញ ជីមីន ចេញពីបន្ទប់ ជុងគុក រុញ យ៉ុនថេ ចេញរត់ទៅឱបអាល្អិតយ៉ាងណែនដោយក្តីនឹករលឹក។
«បងនឹកអូនណាស់»
«អូនក៏នឹកបងដូចគ្នា»អ្នកទាំងពីរឱបគ្នាខ្លាំងសឹងតែពិបាកដកដង្ហើមរៀងៗខ្លួន តែឲ្យធ្វើមិច បើពួកគេខានចួបមុខ ខានឮសំឡេងគ្នាប៉ុន្មានថ្ងៃ គេនឹកណាស់ សុំឱបឲ្យបាត់នឹកបន្តិច។
«ហេតុអីអូនមិនលើកលេខបង? បងផ្ញើសារមកក៏មិនតប? អូនឈប់ស្រឡាញ់បងហើយហេ៎ស?»
«មិន..មិនមែនចឹងទេ អូនស្រឡាញ់បង ស្រឡាញ់ខ្លាំងណាស់ តែ..តែអូនត្រូវកាត់ចិត្តពីបង អូនមិនចង់ឲ្យបងប្រុសខូចចិត្ត»
«អូនមិនចង់ឲ្យគេខូចចិត្ត? ចុះពួកយើង? ពួកយើងត្រូវខូចចិត្តទាំងដែលពួកយើងស្រឡាញ់គ្នា ត្រូវបង្ខំចិត្តបែកគ្នាព្រោះតែបងប្រុសអាត្មានិយមរបស់អូននិង ហេ៎ស?»
«អូនគ្មានជម្រើសទេ»អាល្អិតក្រវីក្បាល ខិតចេញឆ្ងាយពីនាយបីជំហាន។ បងគេកំពុងនៅទីនេះ គេមិនហ៊ាននៅក្បែរនាយឡើយ។
«ឯងឲ្យយើងធ្វើអី ទើបឯងឈប់រេរាំងស្នេហាយើងទាំងពីរ?»ជុងគុក ងាកមកនិយាយជាមួយ យ៉ុនថេ ដោយទឹកមុខអង្វរក។ មិនថាឲ្យគេធ្វើ
អី គេព្រមធ្វើទាំងអស់ ជាតិនេះគេមិនអាចរស់គ្មាន ជីមីន បានឡើយ។
«លុតជង្គង់ចុះចំពោះមុខខ្ញុំទៅ»
«បាន..បើឯងត្រូវការ»ផឹប..! ជុងគុក ព្រមលុតជង្គង់ចំពោះមុខគេ។
«ជុងគុក! ងើបឡើងមក»ជីមីន មិនចង់ឲ្យនាយធ្វើបែបហ្នឹង គេខំគ្រាហ៍នាយឲ្យងើបវិញ តែនាយមិនព្រម។
«បងមិនងើបទេ ជីមីន បងនិងលុតជង្គង់ចំពោះមុខគេ ទាល់តែគេព្រមអនុញ្ញាតឲ្យបងនិងអូនស្រឡាញ់គ្នា ទើបបងងើប»
«ហ្ហឹកៗ បងប្រុស»ជីមីន ឯណេះក៏ព្រមលុតជង្គង់ចុះចំពោះមុខបងខ្លួនគេចាប់ដៃ ជុងគុក ហាក់ចង់បញ្ជាក់ថាគេនិងធ្វើដូចនាយ បើនាយមិនឲ្យពួកគេស្រឡាញ់គ្នា គេនិងលុតជង្គង់ចុះនៅទីនេះរហូតមិនព្រមងើប
ទៅណាឡើយ។
«ជីមីន! ឯងស្រឡាញ់គេណាស់ត្រូវទេ?»
«បាទ! ខ្ញុំស្រឡាញ់គេ ស្រឡាញ់ខ្លាំងណាស់ គេជាស្នេហាដំបូង និងជាស្នេហ៍ចុងក្រោយរបស់ខ្ញុំ ព្រោះគេទើបខ្ញុំចេះមានស្នេហា ស្គាល់រសជាតិស្នេហ៍នេះបែបណា ហ្ហឹកៗ..ទោះជាស្នេហាយើងទើប
តែកើតឡើងក្នុងពេលខ្លី តែខ្ញុំមានក្តីសុខពេលនៅក្បែរគេ មិនថាអតីតកាលគេធ្លាប់ធ្វើអ្វីខ្លះដាក់ខ្ញុំ ខ្ញុំមិនខ្វល់ឡើយ ពេលនេះខ្ញុំស្រឡាញ់គេ ខ្ញុំមិនអាចរស់បានទេបើគ្មានទេ ជីវិតខ្ញុំទាំងមូល ផ្ញើទៅលើគេអស់
ហើយ សុំទោសបងប្រុស ដែលខ្ញុំធ្លាប់ប្រាប់បងថាខ្ញុំនិងឈប់ ស្រឡាញ់គេ ខ្ញុំធ្វើមិនបានទៀតទេ»ជុងគុក ចាប់ដៃអាល្អិតយ៉ាង ណែន គេសឹងតែស្រក់ទឹកភ្នែកពេលបានឮពាក្យរៀបរាប់របស់ ជីមីន មកកាន់ខ្លួន។ មនុស្សល្អ ចិត្តល្អ ស្រឡាញ់គេស្មោះស្ម័គ្រដូច ជីមីន កម្ររកបានណាស់ ជាតិនេះសំណាងណាស់ ដែលគេបានស្គាល់ ជីមីន។
«ឯងចង់ឲ្យយើងធ្វើអីឯងប្រាប់មក តែហាមម្យ៉ាង កុំហាមយើងឲ្យឈប់ស្រឡាញ់គេ យើងធ្វើមិនបាន ទេ»
«ខ្ញុំចង់ឲ្យអ្នកប្រុស កុំធ្វើឲ្យប្អូនខ្ញុំយំដោយសារអ្នក ប្រុស កុំឲ្យគេដេកកើតទុក្ខព្រោះតែស្រឡាញ់អ្នកប្រុស ត្រូវធ្វើឲ្យគេមានស្នាមញញឹមរាល់ថ្ងៃ ស្រឡាញ់គេឲ្យខ្លាំងៗ ដូចខ្ញុំស្រឡាញ់គេដែរ»ជីមីន និង ជុងគុក មើលមុខគ្នា។ យ៉ុនថេ និយាយបែបនេះ បានន័យថាព្រមឲ្យគេ ទាំងពីរស្រឡាញ់គ្នាហើយឬ?
«បងប្រុស! បងបានន័យថា...»
«បងមិចនិងឲ្យប្អូនបងខកបំណងទៅ»
«បងប្រុស ហ្ហឹកៗ អរគុណណាស់»ជីមីន លោមុខហក់ឱបគេ រំភើបណាស់ដែលគេព្រមទទួលយក ជុងគុក។
«អរគុណណាស់ អាយ៉ុនដែលព្រមទទួលយកយើង»
«អ្នកប្រុសត្រូវធ្វើឲ្យខ្ញុំសើចដែរ ថាអ្នកប្រុសធ្វើដូចខ្ញុំនិយាយមិចនេះបានឬអត់?»
«ឯងរងចាំមើលចុះ យើងនិងបង្ហាញឲ្យឯងឃើញ»
«ហ្ហឹក..អរគុណបងប្រុស»ជីមីន ចាប់ដៃ ជុងគុក និង យ៉ុនថេ ព្រមគ្នា ទាំងទឹកភ្នែកដក់ជាប់រង្វង់ភ្នែកមិនទាន់បាត់។ ចាប់ពីពេលនេះទៅ ស្នេហាគេនិង ជុងគុក លែងមានអ្នកមករេរាំងទៀតហើយ ជីវិតស្នេហា
គេពេលនេះ និងមានតែរឿងល្អៗ ក្តីសុខផ្តល់ឲ្យគ្នាទៅវិញទៅមក រហូតតទៅ...។

Author: Taesy [ ថេយ៍ស៊ី ]

💔 Devil Husband 💔Where stories live. Discover now