«ប៉ុន្តែអ្វីទៅ លោកមេធាវី?»
«ដារាបណាលោក ចន ជុងគុក ព្រមរៀបការជាមួយ ចន ជីមីន ដែលជាចៅចិញ្ចើមរបស់គាត់ រយះពេលពីរឆ្នាំពេញ ទើបគ្រប់យ៉ាងអាចក្លាយជារបស់លោក ចន ជុងគុក តាមបណ្តាំនេះ»មេធាវីអាននូវអ្វីដែលលោក ម្ចាស់បានសរសេរ។
«គ្មានថ្ងៃទេ រឿងអីដែលយើងត្រូវរៀបការជាមួយវានោះ»ជុងគុក ចាប់ផ្តើមច្រឡោត កែវភ្នែកសម្លឹងមើល ជីមីន បែបពិឃាត។
«មែនហើយ! រឿងអីដែលឲ្យកូនខ្ញុំត្រូវរៀបការជាមួយអាក្មេងនោះ វាជាអ្នកណា មកពីណាក៏មិនដឹង លោកប៉ាចេះតែរើសមកចិញ្ចើម ឬគ្រាន់តែលេសវាកុហកក៏ថាបាន»លោកស្រីមិនសូវជឿប៉ុន្មាននោះ
ទេ ថាក្មេងម្នាក់នេះ ជាក្មេងដែលលោកប៉ាយកមក ចិញ្ចើមពិត ឬគ្រាន់តែកុហក ដើម្បីចង់បោកយកទ្រព្យសម្បត្តិរបស់គាត់។
«អ្នកប្រុស ជីមីន ជាចៅរបស់លោកម្ចាស់ពិតមែន ខ្ញុំអាចធ្វើជាសាក្សីបាន ព្រោះខ្ញុំជាអ្នកមើលថែអ្នកប្រុស តាំងពីបាតជើងក្រហមមកម្លេះ»ម៉ែដោះលូកមាត់ និយាយ។ គាត់មិនចង់ឲ្យអ្នកណាមកចោតប្រកាន់អ្នក ប្រុសរបស់គាត់ ដែលខំមើលថែរហូតដល់១៧ឆ្នាំទេ នេះបើ លោកម្ចាស់បានឮអ្នកដែលនិយាយអាក្រក់ពីអ្នកប្រុស គាត់ប្រហែលមិននៅស្ងៀមឡើយ។
«ឯងមានភស្តុតាងអីមកបញ្ជាក់?»
«បងដឹង! ថា ជីមីន ជាចៅរបស់លោកប៉ាពិតមែន ដូច្នេះអូននិងកូន ឈប់ចោតប្រកាន់គេទៀតទៅ»
«តែលោកប៉ា...»ជុងគុក
«ស្តាប់ខ្ញុំសិន!»មេធាវីកាត់សម្តីរបស់មនុស្សមាឌធំ។
«មានអ្វីក៏និយាយឲ្យអស់មក លោកមេធាវី»លោក ចន
«ខ្ញុំអាននូវអ្វីដែលលោកម្ចាស់បានសរសេរ ដូច្នេះសូមកុំទាន់ប្រកែកគ្នា ស្តាប់ខ្ញុំនិយាយឲ្យចប់សិន»
«និយាយមក ពួកខ្ញុំរងចាំស្តាប់»
«ការរៀបការរវាងលោក ចន ជុងគុក និង ចន ជីមីន ដែលជាចៅរបស់លោកម្ចាស់ទាំងពីរ ដរាបណា ចន ជុងគុក ព្រមរៀបការ ឬ ចុះសំបុត្រអាពាហ៍ពិពាហ៍ជា មួយគ្នាស្របច្បាប់ ខណៈដែលអ្នកទាំងពីរមានឈ្មោះជាប្តីប្រពន្ធរហូតដល់ពីរឆ្នាំពេញ ទើបលោក ចន ជុងគុក អាចមានសិទ្ធិទទួលគ្រប់យ៉ាង តាមបណ្តាំនេះ តែបើភាគីណាមួយធ្វើល្មើសច្បាប់ ឬសុំបញ្ចប់ការរៀបការនេះមុនកំណត់ ភាគីនោះនិងមិនទទួលបានអ្វីឡើយ បើសិន ចន ជុងគុក មិនព្រមតាមអ្វីដែលបាន និយាយខាងលើ ទ្រព្យសម្បត្តិទាំងប៉ុន្មាន ត្រូវជួយដល់មណ្ឌលក្មេង កំព្រា មនុស្សចាស់ជរា និងពាក់
កណ្តាលទៀត ត្រូវបានទៅលើចៅប្រុសរបស់ខ្ញុំ ដែលមានឈ្មោះថា ចន ជីមីន»មេធាវីអានបញ្ចប់នៃ លិខិតបណ្តាំនោះ។
«លោកតាលម្អៀង លោកតាឆ្កួតហើយ»នាយ កំលោះស្រែកបញ្ចេញកំហឹងសឹងតែបែកផ្ទះ។ សរសេរបណ្តាំស្អីឆ្កួតៗទៅកើត បើប្រគល់ឲ្យគេតែ
ម្នាក់ទៅវាចប់រឿងហើយ ចាំបាច់វែងឆ្ងាយទៅកើត។
«ជុងគុក កុំនិយាយឈ្លើយដាក់លោកតា»ប៉ារបស់គេមិនពេញចិត្តនៅសម្តីរបស់កូនប្រុស នេះគាត់ស្លាប់ទៅហើយ នៅនិយាយអាក្រក់ពីគាត់ទៀត ចំជាចៅគ្មានបានការមែន។
ជីមីន វិញ! គេមិនមាត់ មិនកអីទាំងអស់ តែគេកំពុងគិតថា លោកតាមិនគួរណាប្រគល់ទ្រព្យសម្បត្តិឲ្យគេអញ្ចឹងទេ បើចុះ ចន ជុងគុក ម្នាក់នេះ ហាក់មិនពេញចិត្តនិងគេសោះ។
«លោកមេធាវី អាចកែបណ្តាំមរតកបានទេ? រឿងអីដែលលោកប៉ាចែកទ្រព្យឲ្យអ្នកក្មេងម្នាក់នោះ ណាមួយមិនបាច់រៀបការមិនបាច់អីទេ ប្រគល់វាឲ្យកូនប្រុសខ្ញុំតែម្នាក់ទៅបានហើយ»លោកស្រី
«មិនបានទេ ច្បាប់គឺជាច្បាប់ បើលោក ជុងគុក មិនព្រមរៀបការ ទ្រព្យសម្បត្តិទាំងអស់ បានទៅលើអ្នក ប្រុស ជីមីន ចំណែកពាក់កណ្តាលទៀត ខ្ញុំនិងប្រគល់ជូនមណ្ឌលកុមារកំព្រា លោកយករឿងនេះទៅគិត សិនបាន លោក ជុងគុក»
«ខ្ញុំមិនសុខចិត្តទេ ម៉ាក់!»
«បង! ជួយគិតគ្នាទៅ ប៉ាបងមិនគួរណាសរសេរបណ្តាំឆ្កួតៗចឹងទេ នៅមានអាក្មេងម្នាក់នោះទៀត អូនមិនព្រមទទួលគេធ្វើជាកូនប្រសារយើងទេ»
«ស្ងាត់មាត់ទៅអូន! លោកប៉ាសរសេរបែបណា គឺបែបហ្នឹងហើយ ពួកយើងមិនអាចកែប្រែអ្វីឡើយ»លោកចន
«នេះជាគម្រោងរបស់ឯងមែនទេ? អាក្មេងតាមចិញ្ចើមថ្នល់»មនុស្សមាឌធំងាកមកច្របាច់ស្មារបស់ ជីមីន ទាំងសងខាង សួរដោយកំហឹងគ្របដណ្តប់។
«មិនមែនទេ ខ្ញុំមិនបានដឹងអីទាំងអស់»កាយតូចក្រវីក្បាលញ័រខ្លួនទទ្រឺក។ ឈឺត្រង់ស្មាត្រូវនាយច្របាច់ជាខ្លាំង។
«កុហក! បើឯងមិនមែនជាអ្នករៀបគម្រោង រឿងអីលោកតាត្រូវប្រគល់ទ្រព្យសម្បត្តិឲ្យឯងដល់ទៅពាក់កណ្តាល?»
«ហ្ហឹក..ខ្ញុំមិនដឹងពិតមែន ខ្ញុំឈឺ!»
«ជុងគុក! ឆាប់លែងប្អូនភ្លាម»
«ហ៊ើយ...»នាយក៏ព្រមលែងតាមសម្តីឪពុក។ រីឯ ជីមីន ឱបម៉ែដោះទាំងភ័យខ្លាច។
«ពីរថ្ងៃទៀត ខ្ញុំនិងមកយកចម្លើយ ពួកលោកគិតគ្នាចុះ ថាគួរធ្វើបែបណា ឥឡូវខ្ញុំលាទៅសិនហើយ»
«ចាំខ្ញុំជូនដំណើរលោក»មេធាវីងួកក្បាល។ អ្នកទាំងពីរងើបដើរចេញទៅ ស្របពេលដែលលោកស្រីនិងកូនរបស់គាត់ កំពុងស្មុកស្មាញរឿងបណ្តាំនេះ។
«កូនជុង! ឡើងទៅនិយាយជាមួយម៉ាក់នៅខាងលើ»
«បាទ ម៉ាក់!»ឧទានរួច អ្នកទាំងពីរក៏បន្តចាកចេញទៅ ទុកឲ្យម៉ែដោះនិង ជីមីន នៅតែពីរនាក់។
«ម៉ែដោះ! ខ្ញុំមិនចង់បានទ្រព្យសម្បត្តិរបស់លោកតាទេ ពួកយើងត្រឡប់ទៅផ្ទះរបស់យើងវិញទៅ ទីនេះពួកគេគួរឲ្យខ្លាចណាស់ មីននីខ្លាចពួកគេ»អាល្អិតមីននីរំអុកម៉ែដោះឲ្យងើបចាកចេញ តែគាត់បែរជាចាប់ដៃរបស់គេឲ្យនៅមួយកន្លែង។
«ស្តាប់ម៉ែដោះណា អ្នកប្រុស! នោះជាបំណងរបស់លោកម្ចាស់ អ្នកប្រុសមិនចង់តបស្នងគុណគាត់ខ្លះទេឬ? អ្នកប្រុសចង់រត់គេចពីបំណងល្អរបស់លោកម្ចាស់មែនទេ?»
«អត់ទេ! មីននីមិនបានគិតអញ្ចឹងទេ»គេក្រវីក្បាលញាប់ស្អេក។
«បើចឹងអ្នកប្រុសយកសម្តីម៉ែដោះទៅគិតមើលសិន គួរព្រមរៀបការជាមួយលោក ជុងគុក ដើម្បីរក្សាបណ្តាំមរតករបស់លោកម្ចាស់ និងព្រមសងគុណគាត់ រយះពេលពីរឆ្នាំ វាមិនយូរទេអ្នកប្រុស»
«រៀបការ? រៀបការជាមួយគេ ទាំងដែលពួកយើងមិនបានស្រឡាញ់គ្នាមែនទេ?»
«រស់នៅជាមួយគ្នាយូរៗ គង់តែមានចិត្តទេ ណាមួយការរៀបការនេះគ្រាន់តែដើម្បីបណ្តាំមរតក គ្រប់ពីរឆ្នាំពេលណា អ្នកប្រុសនិងមានសេរីភាព ព្រោះម៉ែដោះដឹងថា អ្នកប្រុសមិនចង់បានទ្រព្យសម្បត្តិរបស់
លោកម្ចាស់ មែនទេ?»
«មីននីមិនចង់បានទ្រព្យសម្បត្តិរបស់លោកតាទេ មីននីគ្រាន់តែចង់សងគុណលោកតា ដែលបានចិញ្ចឹមបីបាច់មីននី ក្រៅពីហ្នឹង មិននីមិនចង់បានអ្វីពីលោកតាទៀតទេ»បានគាត់ចិញ្ចឹមបីបាច់រហូតដល់ធំ
ឃើញពិភពលោកប៉ុណ្ណឹង គេត្រេកអរ សងគុណគាត់មួយជាតិនេះក៏មិនអស់ផង! មិនថាគាត់ចង់ឲ្យគេធ្វើអី គេព្រមទាំងអស់។
«ម៉ែដោះជឿថា កាលដែលគាត់ចង់ឲ្យអ្នកប្រុសរៀបការ លោកម្ចាស់ច្បាស់ជាមានបំណងល្អលើអ្នកប្រុស ជឿម៉ែដោះទៅ»អាល្អិតងួកក្បាល ស្របពេលពួកគេទាំងពីរកំពុងគិត ខណៈដែលលោកចនឯណេះ កំពុងជូនដំណើរលោកមេធាវី៖
«លោកប្រុស! ខ្ញុំមានអ្វីចង់ឲ្យ»
«អ្វីទៅ?»
YOU ARE READING
💔 Devil Husband 💔
Actie«ចន ជុងគុក លោកជាមនុស្សអាក្រក់ ជាបិសាចឈាមត្រជាក់ ជាមនុស្សឃោឃៅបំផុត ខ្ញុំស្អប់លោក»Jimin Jeon Jungkook & Park Jimin ជុងគុក Top & ជីមីន Bottom Author: Taesy ✍🏻 Date: 18.01.2023