Part 2. first kiss💋?

1.5K 88 3
                                    

5 ថ្ងៃក្រោយមក
ពេលព្រឹក...

Vegas រៀបខ្លួនហើយក៏បានចុះជណ្ដើរ សំដៅទៅផ្ទះបាយ ប៉ុន្តែដើរកាត់បន្ទប់ទទួលភ្ញៀវ ឃើញមានឥវ៉ាន់ជាច្រើន...

" អីវ៉ាន់ Pete ហ៎េ?" Vegas សួរទៅកាន់ Nop ដែលជាអង្គរក្សផ្ទាល់ខ្លួន

" បាទទាន" Nop ឆ្លើយដោយឱនគោរពបន្តិច

" ចុះឯណាមនុស្ស?" Vegas សួរ ព្រោះឃើញតែអីវ៉ាន់មិនឃើញមនុស្ស ព្រោះឮថា ប្រលងហើយវ៉ាកងតូច 1 អាទិត្យ

" ប្រុស Pete នៅជាប់ប្រលង ល្ងាចបន្តិចទើបមក ឮថាថ្ងៃនេះជាថ្ងៃប្រលងចុងក្រោយហើយ" អ៊ុំមេការ ដែលកំពុងរៀបចំអីវ៉ាន់នោះបានឆ្លើយតបទាំងញញឹម។

Vegas ងក់ក្បាលបន្តិច ហើយក៏ដើរទៅផ្ទះបាយ ហើយក៏អង្គុយនៅតុបាយដែលមានរៀបចំអាហាររួចជាស្រេច។ Vegas ញ៉ាំបណ្ដើរនឹកឃើញដល់រឿង នៅពិធីជប់លៀងបណ្ដើរ។

ក្នុងចិត្ត :"ពេលហ្នឹងវាកើតឆ្កួតអី ស្រវឹងទេដឹង បានជាមកថើបយើងបែបនាក... ពេលខ្លះមើលទៅក៏គួរឲ្យស្រលាញ់ដែរ.... តែរាងឡប់ៗបន្តិច.."

Time skip

" ទីបំផុតប្រឡងចប់ហើយ yayyyy!!!!!!" Pete ស្រែកឡើងទាំងសប្បាយចិត្ត

" សប្បាយព្រោះប្រឡងចប់ ឬក៏សប្បាយចិត្តព្រោះបានទៅជួបទេវបុត្រមុខងាប់ររបស់ឯងអ្ហា អា Pete!!" Arm សើចហើយក៏បានសួរទៅ Pete

" យើងថាមូលហេតុទី 2 ច្រើនជាង" Pol និយាយបង្អាប់ Pete
( Arm និង pol ជាមិត្តភក្កិជិតស្និទ្ធរបស់ Pete )

" គឺទាំងពីរហ្នឹង...ម៉ោះៗ កុំនិយាយច្រើន ទៅរកអីញ៉ាំល្អជាង" Pete តបហើយក៏ដើរទៅមុនបាត់

ពួកគេបានផ្លាស់ខោអាវសិស្សសាលាចេញ ហើយក៏បានទៅជប់លៀងនៅភោជនីយដ្ឋានមួយកន្លែង រហូតដល់យប់...

Time skip~ 10:10pm

នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ មានបុរសសង្ហាម្នាក់កំពុងអង្គុយមើលឯកសារលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ហាក់ដូច កំពុងអង្គុយចាំនរណាម្នាក់....

" សួស្តីបង!!!!! នឹកខ្ញុំទេ?!??? " Pete មកដល់ភ្លាម ក៏បានស្រែកសួរអ្នកអង្គុយលើសាឡុង

" ម៉ោងប៉ុន្មានហើយ? ខលក៏មិនលើក នេះបោកទូរសព្ទចោលទៅល្អទេ?!" Vegas សួរ pete ទាំងមុខមាំ ព្រោះ គួរតែប្រឡងចប់យូរហើយ ប៉ុន្តែយប់ស្មានេះទើបមកដល់

ម្ចាស់បេះដូងបង Where stories live. Discover now