ព្រឹកថ្ងៃថ្មី.... ព្រះអាទិត្យក៏រះឡើង បញ្ចេញពន្លឺ ចាំងទៅបង្អួចធ្វើឲ្យយើងឃើញមនុស្សពីរនាក់ដេកអោបគ្នាយ៉ាងស្អិតរមួត... ពេលនោះ ត្របកភ្នែក Pete ក៏បើកឡើងតិចៗ...រួចហើយក៏បើកភ្នែកធំៗទាំងភ្ញាក់អើយព្រោះ ពេលនេះគេកំពុងតែអោប Vegas ហើយមុខរបស់ពួកគេទាំងពីរនៅជិតគ្នាខ្លាំងមែនទែន.... Pete ក៏ខិតមុខទៅជិត មុខរបស់ Vegas ធ្វើអោយច្រមុះពួកគេទល់គ្នា... Pete បម្រុងហ្នឹងថើបមាត់ ប៉ុន្តែក៏សម្រេចចិត្ត ដកមុខមកវិញ នឹងងើបចេញទៅក្រៅតិចៗ កុំឱ្យ Vegas ភ្ញាក់ ទាំងអារម្មណ៍សោកស្ដាយ....~តើអាចទេ ថ្ងៃណាមួយវាជាការឱបចេញពីក្តីស្រឡាញ់ពិតប្រាកដ?
~ តើអាចទេ ថ្ងៃណាមួយVegas នឹងថើប Pete ក្នុងន័យស្នេហាពិតប្រាកដ?
~ តើអាចទេ ថ្ងៃណាមួយ Vegas នឹងដឹងពីការស្រឡាញ់ដ៏ធំធេងរបស់ Pete?
" តើអាចទេ ថ្ងៃណាមួយបងនឹងស្រលាញ់ខ្ញុំ ដូចបងស្រឡាញ់បង Tawan...." ~ Pete
តើ " ថ្ងៃណាមួយ" នោះជាថ្ងៃណាទៅ ពេលណាទើបវាមកដល់?
.
.
.
.
.
.
.ពេល Pete ងូតទឹករៀបចំខ្លួនហើយក៏បានចុះមកចង្រ្កានបាយ ដើម្បីធ្វើអាហារពេលព្រឹក... គេបានរៀនធ្វើតាម YouTube មួយសន្ទុះក្រោយមកក៏មានគេ ខលមក
Pete ~ អរុណសួស្ដីម៉ាក់
<Pete...> គ្រាន់តែ Pete ឮសំឡេងម៉ាក់របស់ខ្លួនភ្លាម ស្នាមញញឹមរបស់គេក៏រលុបបាត់។
Pete ~ ម៉ាក់យំមែនទេ?
< ម៉ាក់មិនអីទេណា..Pete >
Pete ~ ម៉ាក់មកវិញពេលណា.... ខ្ញុំនឹងនិយាយជាមួយគាត់ឲ្យដាច់ស្រេច..
<ម៉ាក់មិនអីពិតមែនណា Pete..... កុំនាំទុក្ខដាក់ខ្លួនអី>
Pete ~ ខ្ញុំមិនខ្វល់ទេ... ក្តីសុខម៉ាក់សំខាន់ជាង
<បើឯងស្រឡាញ់ម៉ាក់ពិតមែន កុំធ្វើអីផ្ដេសផ្ដាសឲ្យសោះ....>
.
.
.
.
.
.
.
Time skip~Vegas ភ្ញាក់មករក Pete មិនឃើញ ការរៀបចំខ្លួនហើយចុះមកក្រោម ក៏ឮសំឡេងចេញពីចង្ក្រានបាយ...គេក៏ដើរទៅមើល
" អរុណសួស្ដីបង!!!!" Pete ដែលកំពុងរៀបចំអាហារពេលព្រឹក ក៏ងាកមកញញឹមស្ញេញស្វាគមន៍ អ្នកដែលទើបមកដល់ចង្ក្រានបាយ
YOU ARE READING
ម្ចាស់បេះដូងបង
Romanceជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...