Pete ទៅដល់ហាង ក៏ទៅអង្គុយតុមួយ
អ្នករត់តុ : ត្រូវការអីដែរចា៎
Pete : ខ្ញុំចាំម្នាក់ទៀតមកសិន
បន្ទាប់មកអ្នករត់តុនោះក៏ ទៅបម្រើតុផ្សេងបាត់ Pete កខទៅ Vegas ប៉ុន្តែមិនលើក ហើយគេក៏ឆាតទៅម្ដង ក៏នៅតែមិនតប Pete ក៏នៅអង្គុយចាំនៅទីនោះ
Time skip ~ 9:30 pm
Pete ក៏ព្យាយាមតេទៅម្ដងទៀត តែនៅតែមិនលើក ហើយក៏ឧស្សាហ៍បើកមើលឆាតដែរ តែនៅតែដដែលគ្មានការឆ្លើយតបទេ Pete ក៏នៅអង្គុយចាំបន្ត
Time skip ~ 10:30 pm
" តិចគាត់ភ្លេចទេដឹង..." Pete និយាយចេញមកតិចៗ មួយសន្ទុះក្រោយមកក៏មានលោតសារមក គេខំសប្បាយចិត្តព្រោះគិតថាជា Vegas តែពេលចូលទៅក៏ឃើញលេខប្លែកមួយបានផ្ញើសារមកគេ ពេលដែលគេបើកឆាតនោះភ្លាម បើកភ្នែកធំៗ មើលទៅរូបដែលម្នាក់នោះផ្ញើមកទាំងមិនគួរឲ្យជឿ
ពេលនោះ Pete ក៏ចាប់ផ្ដើមឈួលច្រមុះ ហើយហូរទឹកភ្នែកចេញមក" នេះគាត់នៅជាមួយ yim ហ៎?" រូបដែលម្នាក់នោះផ្ញើមកមិញ គឺជារូប yim និង Vegas ដែលកំពុងញ៉ាំ steak ជាមួយគ្នានៅហាងមួយកន្លែង ហើយលេខចម្លែកនោះ គឺជា yim ហ្នឹងហើយ
ពេលនេះ pete អង្គុយឱនមុខមើលទៅរូបនោះ ទាំងខូចចិត្តយ៉ាងខ្លាំង ទឹកភ្នែកស្រក់តក់ៗ ទៅលើអេក្រង់ទូរសព្ទ.. បន្ទាប់មកក៏មានអ្នកខលមក
Pete : អាឡូម៉ាក
< រីករាយថ្ងៃកំណើតណាកូនសម្លាញ់>
Pete : អរគុណណាស់ម៉ាក់
< កំពុងនៅជាមួយ Vegas មែនទេកូន>
Pete គ្រាន់តែឮបែបនេះ ក៏ហូរទឹកភ្នែកកាន់តែខ្លាំងឡើង តែព្យាយាមមិនបញ្ចេញសំឡេងឲ្យម៉ាក់ដឹងទេ ហើយក៏ព្យាយាមនិយាយទាំងសប្បាយចិត្តក្លែងក្លាយទៅវិញ
Pete : មែនហើយម៉ាក់ គាត់បានជូនខ្ញុំទៅ ដើរលេង នៅសួនកម្សាន្តដែលយើងធ្លាប់ទៅពីតូច ហើយជូនខ្ញុំមកញ៉ាំអាហារដែលខ្ញុំចូលចិត្តទៀតផង ហើយ...ហើយ..ហឹក
Pete ទ្រាំមិនបានក៏បញ្ចេញសំឡេងយំចេញមក
<ពុទ្ធោកូន.. នេះឯងមិនកុហកម៉ាក់ទេមែនទេ ហេតុអីក៏យំ>
YOU ARE READING
ម្ចាស់បេះដូងបង
Romanceជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...