Pete និង Vegas ក៏នាំគ្នាមកបន្ទប់រៀងខ្លួនវិញ ឯPete ក៏បានសម្អាតខ្លួន ហើយរៀបចំសៀវភៅសម្រាប់រៀនថ្ងៃស្អែក
Time skip ~~ 10:10pm
*តុកៗៗ* Vegas ដែលអង្គុយពិនិត្យឯកសារលើគ្រែសុខៗ ក៏មានសំឡេងគោះទ្វារ គេក៏អាចទាយដែរថាជាអ្នកណា
*ក្រាក*
" ហិហិ... សុំចូលផងបង" Pete បើកទ្វារអើតក្បាលមកនិយាយជាមួយ Vegas ក្នុងបន្ទប់
" មានការអី Pete " Vegas ក៏សួរឡើងទាំងភ្នែកកំពុងមើលឯកសារនៅឡើយ ហើយ Pete ក៏រត់យ៉ាងលឿន ឡើងលើគ្រែ មករក Vegas
Pete : មិនទាន់ងងុយគេង ហើយក៏អផ្សុកណាស់បង
Vegas : អផ្សុកពេកទើបមករំខានយើងមែនទេ
Pete : មានណា ☹️*Pete ក៏ទៅពូពលើគ្រែក្បែរ Vegas* បង ខ្ញុំសួរមួយមើល
Vegas : សួរមក
Pete : បង និង yim ជាអ្វីនឹងគ្នាទៅ ម៉េចក៏ស្និតមែស
Vegas : គេជាប្អូនរបស់ Tem ដែលជាមិត្តចិត្តស្និទ្ធពេលនៅរៀនជាមួយយើង ឯងប្រហែលជាធ្លាប់ឃើញហើយ តែពេលនេះ គេនៅអូស្ត្រាលី ឯណោះ ហើយ yim ទៅលេងមួយឆ្នាំកន្លះហើយ ទើបតែមកវិញទេ
Pete : ស្គាល់គ្នាប៉ុន្មានឆ្នាំហើយ?
Vegas : 4 ឆ្នាំ
Pete : គេយ៉ាងម៉េចដែរ?
Vegas : យ៉ាងម៉េចសួរធ្វើអី? *ងាកទៅមើល Pete បន្ទិច*
Pete : គ្រាន់តែចង់ដឹង
Vegas : ក៏ធម្មតា ស្ដាប់បង្គាប់ មិនរញ៉េរញ៉ៃ ដូចអ្នកខ្លះទេ
Pete : និយាយឱ្យចំៗទៅ មិនបាច់បញ្ឆិតបញ្ឆៀង 😒... តែថា ខ្ញុំគួរឱ្យស្រឡាញ់ជាង 😁
Vegas : ឈើស 😆😆
Pete : ត្រូវទេត្រូវទេ ហិហិ
Vegas : យើងថាគួរឱ្យស្អប់ជាងណា *និយាយទាំងសើចហើយមើលមុខ Pete*
Pete : ហូយ ☹️☹️
Vegas ក៏បន្តមើលឯកសារ មួយសន្ទុះក្រោយ ក៏ចាប់អារម្មណ៍ថា ដូចជាស្ងាត់បាត់មាត់អក្នម្ខាងទៀត ទើបងាកទៅមើលក៏ ឃើញថា គេងលក់បាត់ទៅហើយ
(កំពូលដេកម៉ង Pete យើង😂)" ក្រែងថាមិនងងុយហ៎េ?" មើលទៅ Pete ទាំងញញឹម ហើយក៏បែរមកមើលឯកសារវិញ ដៃម្ខាងកាន់ឯកសារឯដៃម្ខាងទៀតក៏ទៅអង្អែលលេងសក់ Pete។ Vegas ក៏មិនយល់ដែរ ធម្មតាមិនចូលចិត្តទេ តែពេលខ្លះនៅជាមួយគេបែរជាមានអារម្មណ៍ល្អទៅវិញ
.
.
.
.
.
ព្រឹកឡើង
YOU ARE READING
ម្ចាស់បេះដូងបង
Romanceជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...