Part 3. យកទៅលក់

1.3K 95 21
                                    

មកដល់ផ្ទះវិញ...

" អ្នកប្រុស ម៉េចក៏មកវិញមុខស្អុយម៉្លេះ?" អ៊ុំមេការ សួរនៅពេលដែលឃើញ Pete ដើរចូលក្នុងផ្ទះទាំងមុខក្រម៉ៅ ទាំងធម្មតាចូលចិត្តញញឹមសឹងអី

" អ៊ំ..... ខ្ញុំធ្វើឱ្យខូចរបស់របរគាត់ មើលទៅដូចជាវត្ថុបុរាណទៀត គាត់អាចនឹងធុញខ្ញុំខ្លាំងជាងមុនទៀតណាអ៊ុំ" Pete បានទៅចាប់ដៃ គាត់ ហើយនិយាយដោយទឹកមុខកំសត់

" ហាសហា... អ៊ុំប្រាប់ហើយ ថាកុំឲ្យទៅ ពេលនេះឃើញទេបង្ករឿងទាល់តែបាន" អ៊ុំមេការ និយាយហើយក៏យកដៃទៅខោកថ្ងាស pete តិចៗ

" ធ្វើយ៉ាងម៉េចទៅអ៊ុំ...." ~pete 

" អ៊ុំថាមិនអីទេណា.. ព្រោះប្រុស Pete មិនមែនអ្នកដ៏ទៃ... ចេះចុះ ថ្ងៃនេះឮ Nop ថាលោកម្ចាស់ មកញ៉ាំអាហារពេលថ្ងៃនៅផ្ទះ... ប្រុស pete ធ្វើម្ហូបជូនលោកម្ចាស់ទុកជាការសុំទោស ល្អទេ?" អ៊ុំមេការ និយាយហើយខ្ញុំដាក់ Pete

" ល្អៗ!!!!!!" ~ Pete
.
.
.
.
.
.
.
.

Time skip

"រួចរាល់ហើយ!!" Pete និយាយទាំងមោទនភាព

មួយសន្ទុះក្រោយមក Vegas ក៏បានមកដល់ផ្ទះវិញ.... នាយដើរសំដៅទៅតុអាហារ ដែលមានរៀបចំអាហាររួចជាស្រេច ហើយក៏មានវត្តមាន Pete នៅទីនោះដែរ

" បង... ខ្ញុំសុំទោសណា ខ្ញុំគ្មានចេតនាពិតមែន..☹️☹️" Vegas មិនទាន់ដាក់គូទអង្គុយស្រួលផង Pete ក៏និយាយសុំទោសឡើងញាប់មាត់តែម្ដង

" 😤😤😤" Vegas មិនបានតប បានត្រឹមអង្គុយដកដង្ហើមធំ

" អូ.... មែនហើយ នេះជាម្ហូបពិសេស ខ្ញុំធ្វើរផ្ទាល់ដៃជូនបងណា...😁😁😁" Pete និយាយហើយក៏លើកចានម្ហូបដោយនាយ បានចម្អឹន មុននេះ....

" ពងទាចៀនហ្នឹង.... ហើយញ៉ាំកើតឬអត់ហ្នឹង?" Vegas ឃើញម្ហូបនោះហើយ និយាយទៅអ្នកម្ខាងទៀតទាំងហួសចិត្ត...ព្រោះមើលទៅមិនគួរឲ្យចង់ញ៉ាំ

" ក៏សាកសិនទៅណា..."~ Pete

Vegas សម្លឹងមើលពងទារនោះ មិនដឹងថាគួរញ៊ាំឬអត់

" នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែកអញ្ចឹង!!" ~ Pete

ម្ចាស់បេះដូងបង Where stories live. Discover now