✨Author message (⁠≧⁠▽⁠≦⁠)💓

902 98 37
                                    
រឿងនេះបានដល់ភាគបញ្ចប់ហើយអ្នកទាំងអស់គ្នា។

ជាដំបូងសូមអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែន💓 ដែលបាន ស្រឡាញ់និងគាំទ្រការសរសេររបស់ខ្ញុំ និងចំណាយពេលដ៏មានតម្លៃ មកអានរឿងមួយនេះ 🙏💓 និងអរគុណសម្រាប់ការ vote ផងដែរ ☺️❤️ បើគ្មានអ្នកទាំងអស់គ្នាខ្ញុំក៏មិនអាចបញ្ចប់រឿងនេះដែល ❤️ សូមជូនពរឱ្យអ្នកទាំងអស់គ្នា សំណាងល្អ ជួបតែមនុស្សល្អៗក្នុងជីវិត ហ្នឹងសុខភាពល្អ គេចផុតពីគ្រោះចង្រៃទាំងអស់✨💓

ខ្ញុំគិតថាគ្រាន់តែសរសេរលេងៗ ព្រោះស្រឡាញ់គួរនេះពេក មិននឹកស្មានថា នឹងមានអ្នកអាននិងចូលចិត្ត ច្រើនដល់ថ្នាក់នេះទេ ការពិត ខ្ញុំធ្លាប់ post រឿងនេះម្ដងរួចមកហើយដោយប្រើ poster មួយនេះ:

ខ្ញុំគិតថាគ្រាន់តែសរសេរលេងៗ ព្រោះស្រឡាញ់គួរនេះពេក មិននឹកស្មានថា នឹងមានអ្នកអាននិងចូលចិត្ត ច្រើនដល់ថ្នាក់នេះទេ ការពិត ខ្ញុំធ្លាប់ post រឿងនេះម្ដងរួចមកហើយដោយប្រើ poster មួយនេះ:

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ប៉ុន្តែផុសបាន 1 ភាគ ក៏លុបចេញវិញ ព្រោះ poster មើលទៅដូចមិនសូវស្អាត ហើយគិតថាហ្នឹងមិនមានអ្នកអានទេ បន្ទាប់មកក៏សម្រេចចិត្ត ផុសម្ដងទៀត 🤣🤣 ដោយប្ដូរទៅ poster នេះវិញ:

(poster ដែរប្រើរាល់ថ្ងៃនេះឯង☺️)

បន្ទាប់មកអ្នកអានក៏ចាប់ផ្ដើមកើនឡើង ហើយក៏មាន reader មួយចំនួនបាន ផ្សព្វផ្សាយរឿងនេះក្នុង tiktok ធ្វើឱ្យអ្នកអាន កាន់តែកើនឡើង ☺️🙏❤️ ខ្ញុំពិតជាមិននឹកស្មានពិតមែន

ប៉ុន្តែមួយរយៈក្រោយនេះគឺផ្ទុះការមិនពេញចិត្ត ច្រើនគួរសមដែរ ចំពោះភាគ 27 រហូតដល់មាន reader ម្នាក់ បាននិយាយរៀបរាប់ទាំងយំ ក្នុង tiktok អំពីរឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ខុសយ៉ាងខ្លាំង 😔 ខ្ញុំបានឆាតទៅ សុំទោសនិងប្រាប់ពីមូលហេតុ ប៉ុន្តែមកដល់ពេលនេះ គាត់មិនបានតបនឹងខ្ញុំទេ។ ខ្ញុំក៏ចង់សុំទោសអ្នកទាំងអស់គ្នាម្ដងទៀត ដែលបានសាងកំហុសនេះឡើង ទោះជាចង់បង្ហាញពីអ្វីក៏ដោយ តែខ្ញុំបានមកតួ ដែលអ្នកទាំងអស់គ្នាស្រឡាញ់មកសរសេរបែបនេះ 🙏🙏🙏 ហើយក៏សូមអរគុណដល់ reader 2 នាក់ ដែលបានចំណាយពេល សរសេរ comment point out អំពីភាគ 27 នោះហើយក៏អរគុណ ដល់ reader ផ្សេងទៀតដែលបាន  comment/Chat មកលើកទឹកចិត្ត និងនិយាយពាក្យល្អៗ ហើយនៅតែបន្តអាននឹងគាំទ្រ ដល់ភាគបញ្ចប់ ☺️❤️🙏

admin មិនដឹងថាមានពេលសរសេរទៀតឬអត់ទេ ប៉ុន្តែបើមានពេល admin និងប្ដូរមកសរសេរជាប្រភេទ short novel វិញម្ដង។ ដំបូងថាចង់បញ្ឈប់ហើយ ប៉ុន្តែចិត្តមិនដាច់ ហើយ reader ជាច្រើនមិនចង់ឲ្យបញ្ឈប់ទេ។ reader ខ្លះគាត់បានគិតថា admin ចង់បញ្ឈប់ព្រោះតែបញ្ហាភាគ 27 ដែលបានរៀបរាប់ខាងលើ តែការពិតមិនមែនទេ មកពី admin រវល់រៀន ខ្លាចអ្នកទាំងអស់គ្នាចាំយូរ។ 💓

ចុងក្រោយ admin សុំ feedback រឿងនេះម្នាក់មួយមក ល្អក៏យកអាក្រក់ក៏យកដែរ មានកំហុសឆ្គងអ្វី ខ្វះខាតអី ចង់ឱ្យផ្លាស់ប្ដូរអ្វីក៏និយាយឱ្យអស់មក admin ចង់ដឹង😁💓 និងព្យាយាមកែសម្រួលនៅរឿងក្រោយៗទៀត

________________

ជូនផ្កាអ្នកទាំងអស់គ្នាមួយបាត់😁😁💓 សង្ឃឹមថានឹងជួបគ្នាម្ដងទៀតឆាប់ៗ

ជូនផ្កាអ្នកទាំងអស់គ្នាមួយបាត់😁😁💓 សង្ឃឹមថានឹងជួបគ្នាម្ដងទៀតឆាប់ៗ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ម្ចាស់បេះដូងបង Where stories live. Discover now