Part 28. រឿងនិទាន

1.2K 154 51
                                    

( មិនដឹងថាថាពេល republish Wattpad លោត notification ឱ្យឬអត់ទេ សម្រាប់អ្នកមិនទាន់អាន part 27 អាចទៅអានសិនណា គ្រាន់តែផុសឡើងវិញ មិនមានការកែសម្រួលទេ)

ពេលដែលលោកគ្រូពេទ្យ លាបនិងបិទរបួសឲ្យ Pete រួចហើយគាត់ក៏ដើរសំដៅមករក Vegas
Vegas : គេយ៉ាងម៉េចហើយលោកគ្រូពេទ្យ?

ពេទ្យ : របួសខាងក្រៅរាងធ្ងន់ដែរ តែមិនប៉ះពាល់ដល់ផ្នែកខាងក្នុងទេ ឱ្យអ្នកជំងឺផឹកថ្នាំនិងសម្រាកឲ្យបានច្រើនអស់អីហើយ

Vegas : បាទ... Nop ជូនដំណើរលោកគ្រូពេទ្យ

Nop ឱនគោរពបន្តិចហើយក៏ ជូនដំណើរលោកគ្រូពេទ្យចេញបាត់

Vegas ក៏ដើរទៅអង្គុយលើកកៅអីកៀនគ្រែ ហើយក៏ចាប់ដៃ Pete មកអង្អែលតិចៗ សម្លឹងមើលរាងកាយទ្រុឌទ្រោម របស់ Pete ហើយទឹកភ្នែកក៏ចាប់ផ្ដើមហូរ

មិនយូរប៉ុន្មាន Nop ក៏បានត្រឡប់មកវិញ

Vegas : មែនហើយ អ្នកមីងយ៉ាងម៉េចហើយ

Nop : គាត់បានវះកាត់ហើយ ថ្ងៃស្អែកលោកអាចទៅមើលគាត់បាន

Vegas : អឹម.. ល្អហើយ

Nop: ចុះ.. បីនាក់នោះ..

Vegas : ធ្វើទារុណកម្មពួកវាទៅ តែកុំឱ្យងាប់ឲ្យសោះ យើងចង់ឱ្យពួកវា ងាប់ ម្ដងបន្តិចម្ដងបន្តិច

Nop : បាទ..

និយាយហើយគេក៏ចេញពីបន្ទប់បាត់ Vegas ក៏នៅអង្គុយមើល Pete រហូតដល់គេងលក់នៅខាងអីនោះ ព្រោះពេលនេះរាងយប់ហើយ
.
.
.
.
.
ព្រឹកឡើង ~

Pete នៅតែមិនទាន់ដឹងខ្លួន ឯ Vegas ក៏បានរៀបចំខ្លួនដើម្បីទៅមើល ម៉ាក់ Pete នៅមន្ទីរពេទ្យ ហើយក៏ផ្ញើឲ្យអ៊ំមេការ ជួយមើល Pete ជំនួសគេ

20 នាទីក្រោយគេក៏បានមកដល់មន្ទីរពេទ្យ ចូលទៅដល់ក៏មានគ្រូពេទ្យម្នាក់បាននាំផ្លូវគេឡើងទៅបន្ទប់ ម៉ាក់របស់ Pete

ពេលចូលទៅដល់ក៏ឃើញមាន arm & pol នៅអង្គរក្សរបស់ kinn ពីរបីនាក់នៅទីនោះចាំជួយមើលអ្នកមីង Vegas ក៏ដើរចូលទៅជិត អ្នកស្រី ហើយក៏អង្គុយនៅកៅអីក្បែរក្រែមនោះ។ arm pol អង្គរក្សផ្សេងទៀតក៏បានចេញទៅក្រៅទុកឲ្យ ពីរនាក់នោះនិយាយគ្នា

ម្ចាស់បេះដូងបង Where stories live. Discover now