នៅវេលាម៉ោង 8:35 យប់ មានឡានទំនើបមួយបានជិះមកឈប់ចំពីមុខភូមិគ្រឹះដែលធំស្កឹមស្កៃមួយ...ថ្ងៃនេះមានការប្រារព្ធពិធីជប់លៀងជួបជុំ ម្ចាស់មុខជំនួញជាច្រើនដែលសហការជាមួយត្រកូល Theerapanyakun។
កាយសង្ហាបានចេញពីក្នុងឡាន ដើរសំដៅទៅក្នុងភូមិគ្រឹះក្រោមក្រសែភ្នែក នារីជាច្រើន ដែលភាគច្រើនជាកូនស្រីម្ចាស់មុខជំនួញដែលមកចូលរួមកម្មវិធី ( សង្ហាគេមើលអញ្ចឹងហើយ🤭)ដើរចូលទៅក្នុងភូមិគ្រឹះមិនទាន់បាន 5 នាទីផង ក៏....
" អា Vegas!!!!! នេះកម្មវិធីចាប់ផ្ដើមម៉ោងប៉ុន្មានហ៎ា!!! ម៉េចក៏ទើបតែលេចក្បាលមក!!" Thankhun និយាយបណ្ដើរចង្អុលក្បាល Vegas បណ្ដើ...
" នេះខ្ញុំរវល់ការងារច្រើន មិនមែនអង្គុយលេង!" Vegas និយាយបណ្ដើរធ្វើមុខធុញបណ្ដើរ ព្រោះនាយត្រូវបង្ហើយការងារសិនមុនមក។
" ចុះឯណា Tay ?" Thankhun សួរហើយក៏ងាកមើលឆ្វេងស្ដាំ ព្រោះភាគច្រើនតែងតែមកជាមួយ Vegas...
" មិនមកទេ វារវល់ដោះស្រាយការងារបន្ទាន់.." ~Vegas
"ចុះសំណព្វចិត្តឯង មិនមកជាមួយទេហ៎?" Vegas ឮហើយក៏បានងាកទៅមើលម្ចាស់សំឡេង ក៏ឃើញថា kinn ជាអ្នកសួរទាំងញញឹម...
" សំណព្វចិត្តស្អីឯង!! ជ្រូកពុលនោះមែនទេ? បើមិនមកល្អហើយយើងមិនបាច់ឈឺក្បាលនោះអី"
" វាឈ្មោះស្អីហ៎ា អាញចង់ភ្លេចបាត់ហើយ" Thankhun ចោទសួរឡើងទាំងធ្វើមុខឆ្ងល់
" គឺ...." Kinn រកឆ្លើយទៅហើយក៏មានអ្នកណាមកឆ្លើយកាត់
" រស់មិនប្ដូរឈ្មោះ ស្លាប់មិនប្ដូរត្រកូល.. Pete Phongsakorn!!!!!!!! មកហើយបាទ!!!" Pete និយាយឮៗ ហើយរត់សំដៅរបស់ពួកគេ ទាំងញញឹម Vegas ឃើញបែបនេះក៏បិទភ្នែកហើយយកដៃមកញីក្បាល ព្រោះ Vegas ធុញនឹង pete ពិតមែន គួរឱ្យរំខាន និយាយរួមទៅគឺដូច Thankhun តែម្ដង។
" បង kinn ថ្ងៃនេះសង្ហាណាស់" Pete និយាយទៅកាន់kinn ដែលឈរក្បែខ្លួន។
" អាវ!!!! ចុះយើងមិនសង្ហាទេហ៎រ" ThanKhun ពេលដែលឮ pete សរសើរ kinn បែបនេះក៏រអ៊ូ ព្រោះខ្លួនខំតែងខ្លួនតាំងពីថ្ងៃបែរជាគេមើលមិនឃើញ។
" បងក៏ស្អាតដែរណា មិនដូចអ្នកខ្លះទេ ពាក់មុខងាប់មកកម្មវិធីបែបនេះ គ្មានសេរីសួស្តីសោះ" Pete និយាយហើយ ក៏ដៀងភ្នែកទៅមើល Vegas បន្តិច
YOU ARE READING
ម្ចាស់បេះដូងបង
Romansaជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...