Part 27. (republish)

1.1K 125 27
                                    


Admin បានផុស Sorry letter កាលពីព្រឹកមិញហើយលុបភាគនេះចោល ថានឹងកែសម្រួលឡើងវិញ ប៉ុន្តែ មិនដឹងថាកែបែបណា ព្រោះវាអាចនឹងភ្លាវ និងរញ៉េរញ៉ៃ ម្យ៉ាងទៀតមាន reader ជាច្រើនចង់ឱ្យរក្សាសាច់រឿងដដែល ពួកគាត់យល់ពីអ្វីដែល ខ្ញុំចង់បង្ហាញ

ហើយក៏សុំអរគុណដល់អ្នកទាំងអស់គ្នា ដែលបាន comment បញ្ចេញយោបល់ និង បង្ហាញពីការគាំទ្រនិងការស្រឡាញ់យ៉ាងច្រើន ខ្ញុំពិតជាអរគុណមែនទែន ស្រឡាញ់អ្នកទាំងអស់គ្នា💓💓💓🙏
___________________________________

Pete ដែលអង្គុយយំ សុខសៗក៏នឹកឃើញដល់មនុស្សម្នាក់

"ម៉ាក់.." ពេលនោះគេក៏ប្រញាប់កញ្ញាចេញទៅពេទ្យយ៉ាងលឿន

មិនយូរប៉ុន្មានគេមកដល់មន្ទីរពេទ្យវិញ ពេលដែលម៉ោងដល់ក្នុងបន្ទប់ពេទ្យក៏ឃើញថា ម្ដាយរបស់គេមិនមានអ្វីទេ ក៏ធូរចិត្តវិញ ពេលនោះ arm និង pol ក៏បានចូលមក

Arm : Pete ចេញមកនិយាយគ្នាបន្តិចមក

Pete ក៏ចេញទៅនិយាយជាមួយពួកគេនៅក្រៅបន្ទប់ ព្រោះមិនចង់រំខានម៉ាក់

Pol : មានរឿងអី អា Pete

Pete ក៏បានប្រាប់រឿងគ្រប់យ៉ាងទៅកាន់ពួកគេ ទាំងទឹកភ្នែករហេមរហាម

Arm : នេះគាត់មិនដឹងទេហ៎េ ថាឯងជាអ្នកខលសុំជំនួយ

Pol : នៅមិនស្ដាប់ឯងបកស្រាយទៀត

គ្រូពេទ្យ: អត់ទោស Pete Phongsakorn មែនទេ

ពេលនោះមានគ្រូពេទ្យម្នាក់ដើរសំដៅមករកពួកគេ

Pete : បាទមែនហើយ

គ្រូពេទ្យ : អ្នកស្រីត្រូវការវះកាត់ បើមិនអញ្ចឹងទេនឹងអាចប៉ះពាល់ដល់អាយុជីវិត នេះជាក្រដាស តម្លៃ បើសម្រេចថាវាស់ សូមមកបញ្ជាក់ប្រាប់ពួកខ្ញុំ។

Pete ក៏ទទួលក្រដាសនោះ ហើយគ្រូពេទ្យនោះក៏ដើរទៅវិញបាត់។ Pete គ្រាន់តែបើកក្រដាសនោះមើលភ្លាម ក៏ធ្លាក់ថ្លើមក្តុកតែម្ដង។

Pete : ព្រោះតែប៉ាបានចូលរួមរកស៊ីខុសច្បាប់ ក្រុមហ៊ុននិងផ្ទះក៏ត្រូវរឹបអូស លុយក្នុងធានាគារ ក៏គេបិទអស់ហើយ យើងទៅរកលុយច្រើនយ៉ាងនេះមកពីណាទៅ

ម្ចាស់បេះដូងបង Where stories live. Discover now