Vegas ក៏ដើរចេញពីបន្ទប់ទឹក បន្ទាប់ពីសំអាតខ្លួនហើយ ក៏ឃើញថា Pete មិនបាននៅទីនេះទៀតទេ គេដឹងថា Pete ចេញពីបន្ទប់បាត់ហើយ តែក៏នៅតែរកមក ក្រែងលោគេមកវិញ
" ហាសហា នេះខឹងមែនទែនហើយ" គេនិយាយទាំងសើចម្នាក់ឯង ហើយក៏ស្លៀកពាក់សំលៀកបំពាក់ដេកយប់របស់គេ។
ពេលដែលគេស្លៀកពាក់រួចហើយ គេក៏ដើរសំដៅទៅបន្ទប់ Pete ពេលទៅដល់មុខបន្ទប់ Vegas ក៏គោះទ្វារ
*តុកៗៗ* ក្រាក...សំឡេងបើកទ្វារក៏បានបន្លឺឡើង Pete គ្រាន់តែឃើញអ្នកដែលមកគោះទ្វារភ្លាម ក៏ប្ដូរទឹកមុខមកជាធម្មតាវិញ ហើយក៏សួរ "មានការអី"
" អូនកំពុងធ្វើអី?" Vegas សួរទាំងសំឡេងផ្អែមស្រទន់
" អីក៏បាន មិនទំនេរទេ *គ្រាំង*" Pete និយាយហើយក៏បិទទ្វារមួយទំហឹង ធ្វើឱ្យ Vegas ឈរគាំងនៅទីនោះមួយសន្ទុះ បន្ទាប់មកគេគាត់ដើរទៅក្រោមសំដៅទៅចង្ក្រានបាយ
" អូ..លោកប្រុសមករកអ្វីមែនទេ" អ៊ំមេការដែលកំពុងរៀបចំរបស់របរនៅទីនោះក៏បានសួរនៅពេលដែលឃើញ Vegas ដើរចូលមកចង្ក្រានបាយ
" នៅសល់ផ្លែឈើទេអ៊ំ?" ~ Vegas
" ចាសនៅច្រើនណាស់ លោកប្រុសឃ្លានផ្លែឈើមែនទេ ចាំអ៊ំចិតឱ្យណា" អ៊ំមេការនិយាយហើយគាត់ក៏ដើរសំដៅទៅទូរទឹកកក ដើម្បីយកផ្លែឈើចេញមក
" មិនអីទេអ៊ុំ ខ្ញុំចិតឱ្យគេខ្លួនឯង" Vegas ក៏ដើរទៅយកកាំបិតមុខពីរ និងកាំបិតតូច ហើយក៏យកផ្លែឈើដែលអ៊ំមេការយកឱ្យនោះ យកមកចិត
"ឱ្យប្រុស Pete មែនទេ?" ~ អ៊ំមេការ
"បាទអ៊ំ គេខឹងខ្ញុំហើយ មានអីលួងបន្តិចទើបបាន" គេនិយាយទាំងបែរទៅអ៊ំមេការបន្តិច ហើយញញឹមបន្ទាប់មកក៏បានមកជិតផ្លែឈើបន្តវិញ
" អញ្ចឹងដាក់ strawberry 🍓 ឱ្យច្រើនទៅ លោកប្រុសតូចចូលចិត្តខ្លាំងណាស់" គាត់និយាយហើយក៏ដើរទៅយកកូនកាំបិតមួយទៀត ដើម្បីជួយចិត Vegas ហើយក៏និយាយបន្ត
" អ៊ំក៏ធ្លាប់គិតដែរថាអ្នកទាំងពីរអាចនឹងឈានដល់ថ្ងៃនេះ.. គឺមានទំនាក់ទំនងជាមួយគ្នា"Vegas : ម៉េចក៏អ៊ំគិតបែបនេះ
អ៊ំមេការ : អ្នកទាំងពីរស្គាល់គ្នាតាំងពីតូច ប្រុស pete ស្រឡាញ់លោកប្រុសក្នុងន័យអ្វី អ៊ំគ្រាន់តែមើលក៏ដឹង ឯលោកប្រុសវិញ មាត់ថាស្អប់ តែក៏នៅតែបារម្ភពីគេរហូត។ អ៊ំនៅចាំប៉ុន្មានឆ្នាំមុន លោកប្រុសសុខចិត្ត រំសាយការប្រជុំ និងបោះចោលការងារក្រុមហ៊ុនមួយថ្ងៃ ដើម្បីទៅមើលការប្រឡងគំនូររបស់ប្រុស Pete នៅសាលា មាត់ថាទៅទាំងបង្ខំ ទាំងដែលលោកប្រុស មិនដែលធ្វើអ្វីដែលខ្លួនមិនពេញចិត្តដាច់ខាត នេះមាត់ក្បត់ចិត្តច្បាស់ណាស់ ហាសហា
YOU ARE READING
ម្ចាស់បេះដូងបង
Romanceជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...