បកមកបច្ចុប្បន្ន Vegaspete យើងវិញ~ ពេលដែលនិយាយទូរសព្ទជាមួយ kinn ហើយ Vegas ក៏ជូនPete ទៅសាលារៀន ហើយមិនយូរប៉ុន្មានពួកគេក៏បានឈប់នៅពីមុខសាលារៀន
"ខ្ញុំទៅហើយណា☺️" Pete ញញឹមហើយបម្រុងនឹងបើកទ្វារឡានចេញទៅ តែក៏ត្រូវ Vegas ឃាត់
" ឈប់សិន" Pete ក៏ងាកមកមើលអ្នកដែលឃាត់ខ្លួនវិញ ពេលនោះ Vegas ក៏ទៅថើប ថ្ពាល់ Pete មួយខ្សឺត ធ្វើឱ្យអ្នកដែលត្រូវគេថើប នោះបើកភ្នែកធំៗ បន្ទាប់មក Vegas ក៏យកដៃទៅបង្អែលក្បាល Pete ថ្នមៗ
" ខំរៀនណា..ក្មេងល្អ" Pete គ្រាន់តែឮបែបនេះមុខក៏ចាប់ផ្ដើមក្រហម ហើយក៏យកដៃខ្ទប់មុខ
"បាទ" Pete ឆ្លើយទាំងយកដៃខ្ទប់មុខដដែល ហើយគេក៏ងើបមុខមកថើបមាត់ Vegas មួយខ្សឺត ហើយក៏បានបើកទ្វារឡានយ៉ាងលឿនរត់ចេញទៅដូចជាកូនក្មេងអញ្ចឹង ធ្វើឱ្យ Vegas អស់សំណើចយ៉ាងខ្លាំង គេក៏បើកឡានចេញបណ្ដើរញញឹមបណ្ដើរ
Time skip~~ 4:30pm
Vegas Office
*ក្រាក*
" អាវ... Pete ម៉េចក៏លឿនម៉្លេះ បងរៀបទៅយកឯងហើយ" Vegas ពេលដែលឃើញ Pete បើកទ្វារចូលមកក៏រៀនភ្ញាក់ហើយក៏ងាកទៅមើលនាឡិកា ព្រោះធម្មតាម៉ោងប៉ុននេះគេទើបតែចេញពីរៀនទេ
" គ្រូឲ្យចេញមុន ទើបខ្ញុំឲ្យ Arm ទម្លាក់ខ្ញុំនៅទីនេះព្រោះគេជិះកាត់ផ្លូវនេះដែរ" និយាយហើយក៏ដើរមកឱប Vegas ដែលអង្គុយនៅលើសាឡុង
"យ៉ាងម៉េច ហត់ហ៎េ?" គេក៏យកដៃម្ខាងទៅអង្អែលក្បាល Pete ថ្នមៗ
" អឹម.. ស្ដាប់គ្រូឡើងងងុយគេងហើយនៀក" ~ Pete
" តែមិនគួរគេងស្មានេះទេ មិនល្អ ឮទេ អឹម? *ជុប* " Vegas ក៏ចាប់មុខ Pete មកថើប ហើយក៏បន្ត
" ឆាប់ទៅលុបមុខទៅ បងបង្ហើយការងារមួយភ្លែត""បាទ☺️" Pete ក៏ដើរចេញពីបន្ទប់ សំដៅទៅបន្ទប់ទឹក ពេលដែលលុបមុខរួចហើយគេក៏ចេញមកវិញ ហើយក៏បានឃើញ Nop
" បង Nop!!" Pete ក៏បានស្រែកហៅហើយក៏រត់ទៅរក nop "បងទៅរកបង Vegas មែនទេ?"
"បាទ លោកប្រុសតូចមានការអ្វីមែនទេ?" ~ Nop
" ពេលដែលគាត់ហើយឱ្យគាត់ទៅរកខ្ញុំនៅកន្លែងទិញអីផឹក ខាងក្រោមទៅ ផ្ញើយកកាតាបឱ្យផងណាអរគុណ!!" និយាយហើយ Pete ក៏ដើរទៅជាន់ក្រោម ដើម្បីទិញអីផឹក
YOU ARE READING
ម្ចាស់បេះដូងបង
Romansaជាស្នេហារវាង ម៉ាហ្វៀ និង និស្សិតម្នាក់។ ស្គាល់គ្នាដោយសារម៉ាក់ប៉ាជាមិត្តភក្កិជិតស្និទ្ធនឹងគ្នា តែម៉ាក់ប៉ាជិតស្និទ្ធ មិនប្រាកដថាកូនៗ ត្រូវគ្នាទេ មែនទេ? . ... " មិនជឿទេបងសម្លាញ់😚" . " នេះ ខំដាក់ចិត្តដាក់កាយធ្វើណា ម៉េចក៏ធ្វើមុខដូចគេបង្ខំឲ្យស៊ីគ្រាប់បែ...